Episode 11

1.6K 142 1
                                    

រាងកាយមាំទាំអង្គុយលើកៅអីសម្លឹងទៅមើលមាត់ទ្វារង់ចាំអ្នកដែលខ្លួនគាប់បញ្ជាហៅមុននេះយ៉ាងមានអំណាច ជុងហ្គុករ៉េភ្នែកសម្លឹងទៅមើលកញ្ចក់កំព្យូទ័រមើលសកម្មភាពក្នុងកាសុីណូគេទាំងស្នាមញញញឹមចុងមាត់ហួសចិត្តមិនគួរណាអ្នកដែលមកលេងទាំងអស់នោះល្ងង់យកលុយមកអោយគេរាល់ថ្ងៃរាប់រយលានទាល់តែសោះ

"លោកម្ចាស់"ហ្វីលក៏នាំថេយ៉ុងចូលមករកនាយក្រោយទទួលបានការអនុញ្ញាតពីនាយរួច

"ធ្វើការរបស់ឯងទៅ"

"លោក...គឺខ្ញុំ..."ថេយ៉ុងឈរអេអុញមិនហ៊ានចូលទៅជិតនាយពេលដែលនៅក្នុងការិយាល័យមួយដ៏ធំទូលាយមានតែរូបគេនិងនាយធ្វើអោយគេស្រមៃដល់រូបភាពដែលនាយបានថើបគេកាលជួបគ្នាលើកដំបូងនោះ គ្រប់យ៉ាងគេខំបំភ្លេចហើយដើម្បីកុំអោយមានអារម្មណ៍ថាខ្មាសអៀនជាមួយនាយតែធ្វើមិនបានបើគ្រាន់តែឈានជើងដើរចូលមកគេនឹកឃើញហេតុការណ៍នោះបាត់ទៅហើយ

"យ៉ាងម៉េច?"

"អត់អីទេ តែថាលោកមានអ្វីអោយខ្ញុំធ្វើដែរទេ?"ថេយ៉ុងក៏ចោទសួរទៅនាយព្រោះគេក៏នៅទីនេះយួរដែរហើយនាយនាំមកទីនេះច្បាស់ជាមានការងារអ្វីអោយគេធ្វើហើយអញ្ចឹងគេធ្វើជាកូនចៅល្អសួររកការងារមុនចៅហ្វាយប្រើដោយខ្លួនគាត់

"អង្គុយអោយស្ងៀមៗ"ជុងហ្គុកក៏ចាប់ផ្តើមបន្តការងាររបស់គេយ៉ាងមម៉ាញឹក ដំបូងគិតថាទម្លាក់ការងារអោយជំនិតរបស់នាយធ្វើតែក្រោយមានការទាក់ទងពីដៃគូរការងាររបស់គេមកទើបសម្រេចចិត្តមកបន្តការងារមួយភ្លេតសឹមទៅរកកូនប្រុសរបស់គេវិញ

"បាទ"ថេយ៉ុងក៏ស្ងាត់មាត់ហើយក៏ដើរសម្តៅទៅសាឡុងនៅជិតនោះវាកាន់តែធ្វើអោយគេអៀនលើសដើមតែយ៉ាងណាក៏ព្យាយាមលាក់បាំងដើម្បីកុំអោយនាយចាំបាន
ក្រោយដាក់ខ្លួនអង្គុយយ៉ាងវេទនាក្នុងចិត្តរួចមកថេយ៉ុងក៏ងាកសម្លឹងមើលគ្រឿងលម្អនៅទីនេះសុទ្ធសឹងតែរបស់ដែលមានគ្រោះថ្នាក់ទាំងអស់ទោះបីជាគេមិនស្គាល់របស់អស់ទាំងនេះពិតមែនតែគេអាចមើលដឹងថាជាសុទ្ធតែវាអាវុធទំនើបៗនាយយកមកលម្អរនៅទីនេះហើយប្រាកដជាមានបំណងអ្វីជាមិនខាន

You're M I N EWhere stories live. Discover now