Episode 12

1.6K 148 9
                                    

ការប្រកួតគ្នាក៏ចាប់ផ្តើមឡើងតែសភាពមិនសូវស្រួលប៉ុន្មានទេព្រោះតែភាគីម្ខាងមានភាពខឹងសម្បារក្នុងខ្លួនឯភាគីម្ចាងទៀតក៏រាងភ័យអរព្រោះតែបើសិនជាគេឈ្នះគេនឹងទទួលបានក្មេងតូចក៏ស្រស់ស្អាតនោះមកធ្វើជារបស់ខ្លួនតែបើគេចាញ់វិញនោះទ្រព្យសម្បត្តិរបស់គេច្បាស់ជារលាយជាមិនខាន ឯថេយ៉ុងវិញក៏គិតតែពីយំៗដល់ថ្នាក់ទន់ខ្លួនល្អូកទើបជុងហ្គុកប្រញាប់អោយស៊ូជីននាំគេទៅសម្រាកក្នុងបន្ទប់របស់គេសិន ដោយខ្លួននាយផ្ទាល់នៅអង្គុយរង់ចាំលេងល្បែងភ្នាល់គ្នាជាមួយនិងដៃគូររបស់គេម្នាក់នេះ

ការប្រកួតលេងត្រឹមតែបីដងប៉ុណ្ណោះដោយចែកសន្លឹកបៀម្នាក់ពីរឯអ្នកដែលបានគ្រាប់សន្លឹកបៀរច្រើនជាងគេអ្នកនោះជាអ្នកឈ្នះដោយយកត្រឹមលេងប្រាំបួនតែប៉ុណ្ណោះ ការប្រកួតលើកដំបូងធ្វើអោយ Seokminញញឹមស្រស់ស្រាយឌឺដងដាក់នាយមិនឈប់ព្រោះតែសន្លឹកបៀរបស់គេធំជាងនាយ តែនាយក៏មិនមាត់អ្វីដែរគឺនៅស្ងាត់ស្ងៀមរង់ចាំក្តារបន្ទាប់ព្រោះតែទីនេះជាកន្លែងគេគ្រប់គ្នានៅទីនេះសុទ្ធតែជាកូនចៅគេបើគេល្ងង់មិនមែនបើកកាសុីណូធំសម្បើមបែបនេះទេ ក្តារបន្តគឺជុងហ្គុកជាអ្នកឈ្នះលើកនេះពួកគេទាំងពីរស្មើរគ្នាហើយរង់ចាំអោយក្តារបន្ទាប់ជាអ្នកសម្រេចថា Seokminត្រូវបានថេយ៉ុងទៅឬក៏ជុងហ្គុកជាអ្នកដែលបានទាំងថេយ៉ុងនិងក្រុមហ៊ុនរបស់ត្រកូលLeeមកក្នុងដៃរបស់គេ???

[S K I P]

"ហ្អឹកៗ...អ្នកប្រុសតូចពេលនេះអ្នកប្រុសនៅឯណាបងចង់ជួបអ្នកប្រុសណាស់ អ្នកប្រុសដឹងទេថាប៉ារបស់អ្នកប្រុសយកបងជាល្បែងភ្នាល់របស់គេ បងស្អប់គេណាស់ ហ្អឹកៗបើសិនពេលនេះអ្នកប្រុសនៅជិតបងច្បាស់ជាជួយនិយាយការពារបងពីលោកម្ចាស់ហើយត្រូវទេ?"ថេយ៉ុងក៏អង្គុយអោបក្បាលជង្គង់បង្ហូរទឹកភ្នែកសស្រាក់នឹកដល់ជុងវ៉ុនដែលនៅសាលារៀនមិនដឹងអី ហេតុអ្វីក៏ត្រូវនឹកក្មេងតូចម្នាក់នេះទៅវិញ?ព្រោះតែគេមិនអាចទុកចិត្តអ្នកណាឬស្គាល់អ្នកណាក្រៅពីជុងហ្គុកនិងជុងវ៉ុនឡើយតែពេលនេះជុងហ្គុកបានបំបែកសេចក្តីទុកចិត្តរបស់គេហើយ ក្នុងខួរក្បាលគេពេលនេះនឹកដល់តែជុងវ៉ុនប៉ុណ្ណោះដែលអាចជួយគេបាន

You're M I N EWhere stories live. Discover now