Episode 09

1.6K 148 3
                                    

ឈានចូលថ្ងៃថ្មីជុងវ៉ុនក៏ងើបមករៀបចំខ្លួនទៅសាលារៀនទាំងអារម្មណ៍អន់ចិត្តព្រោះតែគេខានជួបលោកប៉ាគេយូរហើយមិមដឹងជាពេលណាគេបានជួបនិយាយលេងជាមួយគ្នាដូចក្មេងដទៃទេ ពេលគេទៅសាលាម្តងៗគេច្រណែនក្មេងៗផ្សេងទៀតខ្លាំងណាស់ព្រោះតែមានប៉ាម៉ាក់ចាំទទួលចាំជូនគេតែចំណែកខ្លួនគេវិញសូម្បីមុខប៉ារបស់គេក៏មិនដែលឃើញបានយូរដែរ នាយតូចក៏ដើរចុះមកខាងក្រោមទាំងគ្មានព្រលឹងក្នុងតែមកដល់ខាងក្រោមភ្លាមមុខក្រញ៉ូវមុននេះប្រែក្លាយជាញញឹមមកយ៉ាងស្រស់សប្បាយចិត្តពេលឃើញអ្នកដែលមាននាមជាលោកប៉ារបស់គេអង្គុយចាំគេនៅតុអាហារ

"លោកប៉ា"ជុងវ៉ុនរត់ទៅអោបនាយមួយទំហឹងតាមអារម្មណ៍ដែលគេនឹកនាយនោះ

"កូនប៉ាឥឡូវធំច្រើនណាស់,ដឹងទេ?"ជុងហ្គុកចាប់លើកក្មេងតូចយកមកអង្គុយលើភ្លៅគេទាំងសប្បាយចិត្តរាងខ្លួន នាយក៏នឹកគេមិនចាញ់គ្នាដែរតែដោយសារការងារនាយចូលមកជាបន្តបន្ទាប់អញ្ចឹងទើបរកពេលទំនេរអោយគេមិនបានហើយពេលបានលឺថេយ៉ុងនិយាយអោយស្តាប់រឿងជុងវ៉ុនទៀតនាយក៏សម្រេចចិត្តថាថ្ងៃនេះមិនទៅធ្វើការដើម្បីកំដរកូនប្រុសរបស់គេ ដោយទម្លាក់ការងារទាំងអស់ទៅកូនចៅផ្សេងៗតាមដែលអាចធ្វើបាន

"មកពីបងប្រុសពូកែនាំអូនញុាំ លោកប៉ាដឹងទេថារាល់ថ្ងៃបងប្រុសបានបង្រៀនអូនច្រើនណាស់ ទាំងការរៀបចំបន្ទប់គេងទាំងមេរៀនទៀត "ជុងវ៉ុនពេលបានលោកប៉ាគេនិយាយតែប៉ុណ្ណឹងគេក៏ចាប់ផ្តើមអួតពីរឿងដែលថេយ៉ុងបង្រៀនគេអោយគេចេះធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបញ្ជាក់អោយនាយឃើញថាគេឆ្លាតគេពូកែ

"កូនប៉ាពូកែណាស់ តែលោកប៉ាអន់ចិត្តណាស់ដែលកូនសរសើរតែបងប្រុសមិនសរសើរប៉ា"ជុងហ្គុកនិយាយចប់ភ្លាមធ្វើអោយថេយ៉ុងដែលឈរក្បែរនោះអស់សំណើចនឹងនាយមិននឹកស្មានថាមនុស្សមានអំណាចកូនចៅក្រោមឱវាទមួយពាន់នាក់បែជាបញ្ចេញចរឹកគួរអោយស្រឡាញ់នៅពេលដែលនៅជាមួយកូនប្រុសបែបនេះ

"ឯងសើចអី?"ពេលដែលលឺរាងតូចសើចនាយក៏ប្រែជាមុខមាំវិញភ្លាមៗព្រោះមុននេះភ្លេចខ្លួនស្មានតែនៅជាមួយកូនតែពីនាក់នេះសំណាងហើយដែលពេលនេះអ្នកបម្រើផ្សេងទៀតទៅធ្វើការរាងខ្លួនអស់នៅតែថេយ៉ុងដែលចាំរៀបចំអោយជុងវ៉ុនកុំអីនាយខ្មាសគេស្លាប់ហើយ

"សុំទោសលោកម្ចាស់"ថេយ៉ុងក៏អោនមុនចុះគេចពីក្រសែភ្នែកនាយតែមិនមែនបានន័យថាគេឈប់សើចឯណាគេនៅតែលួចសើចអញ្ចឹងពេលដែលឃើញទឹកមុខឡេឡឺរបស់នាយមុននេះ

"លោកប៉ាកុំថាអោយបងប្រុសអី កូនស្រឡាញ់លោកប៉ាខ្លាំងជាងគេលោកប៉ាកុំអន់ចិត្តអីណា"ជុងវ៉ុនបែទៅលួងលោមនាយធ្វើមើលតែនាយជាកូនក្មេងហើយគេជាមនុស្សចាស់អញ្ចឹង

"បាទ ប៉ាឈប់អន់ចិត្តហើយកូនឆាប់ញុាំបាយទៅថ្ងៃនេះលោកប៉ាជូនកូនទៅសាលា"

"ពិតមែនឬលោកប៉ា?យេៗទីបំផុតអូនបានលោកប៉ាជូនទៅសាលាដូចគេហើយ"ជុងវ៉ុនគ្រាន់តែលឺបែបនេះក៏សើចយ៉ាងសប្បាយចិត្ត ឯជុងហ្គុកក៏ញញឹ មដាក់គេវិញតែក្នុងចិត្តគេពិតជារអៀសខ្លួនខ្លាំងណាស់ពេលដែលឃើញគេសប្បាយចិត្តពេលបាននាយជូនទៅ មិនដឹងថារាល់ថ្ងៃគេច្រណែនគ្រួសារគេថ្នាក់ណាបានជាពេលបាននៅជិតនាយគេសប្បាយម្លឹងៗ

"បាទ ចាំពេលចេញពីរៀនប៉ាទៅទទួលចាំយើងទៅដើរលេងបន្តល្អដែរទេ?"

"ល្អណាស់បាទ តែពួកយើងមិនបាច់ចេញទៅខាងក្រៅក៏បានដែរអូនមិនចូលចិត្តពេលដែលពូៗក៏ចាំយាមពួកយើងរហូតនោះទេ"ជុងវ៉ុនក៏ប្រកែកមិនចង់ចេញក្រៅព្រោះតែពេលគេចង់ដើរលេងម្តងៗនាយមិនដែលអនុញ្ញាតឡើយបើចេញលុះត្រាតែមានអង្គរក្សតាមព្រោះជិវិតនាយគ្មានសុវត្ថិភាពនាយវាអាចនឹងប៉ះពាល់ដល់កូននាយដូចគ្នា ទើបជុងវ៉ុនមិនចង់ចេញក្រៅសុខចិត្តលេងក្នុងផ្ទះព្រោះតែធុញនឹងអង្គរក្សប៉ារបស់នាយដែលពូកែហាមគ្រប់សព្វ

"ក៏បាន ឆាប់ញុាំបាយទៅ"ជុងហ្គុកញញឹុមរៀបចំចានបបរគេមកអោយគេត្រឹមត្រូវរួចហើយអស់ទើបនាយញុាំរបស់នាយ ថេយ៉ុងដែលឈរមើលសកម្មភាពទាំងនោះទាំងស្នាមញញឹមទោះបីជាគ្មានវត្តមានគេនៅក្នុងសុភមង្គលមួយនោះឬស្គាល់អ្វីដែលជាសុភមង្គលក៏ដោយតែគេក៏សប្បាយចិត្តពេលដែលឃើញក្មេងតូចដែលស្ងៀមស្ងាត់មករហូតប្រែក្លាយជាក្មេងពូកែនិយាយបែបនេះ

____________

To Be Continue...✨♠️

@JANE-ជេន

You're M I N EWhere stories live. Discover now