Episode 13

1.6K 150 4
                                    

លោកមិនលក់ខ្ញុំបន្តទេត្រូវទេ?សុំអង្វរណាទោះបីលោកបន្ថែមការងារអោយខ្ញុំធ្វើយ៉ាងណាក៏ខ្ញុំព្រមដែរកុំលក់ខ្ញុំបន្តអី ខ្ញុំចង់នៅមើលថែជុងវ៉ុននៅក្បែរអ្នកគ្រប់គ្នា មិនចង់ទៅណាទៀតទេ សុំអង្វរកុំលក់ខ្ញុំអី"ថេយ៉ុងរហ័សក្រោកឈររត់ទៅអោបដៃទទូចសុំអង្វរនាយទាំងទឹកភ្នែករហាមទាំងដែលវាទើបតែឈប់ស្រក់ចុះមុននេះសោះ

"យើងមិនលក់ឯងទេកុំភ័យអីតែយើងត្រូវបន្ថែមការងារអោយឯងតាមអ្វីដែលឯងសុំ"

"ការងារអ្វីក៏បានដែរអោយតែលោកព្រមអោយខ្ញុំនៅ"

"ការងាររបស់ឯងស្រួលទេគឺធ្វើជាប្រពន្ធរបស់យើង"ជុងហ្គុកគ្រាន់តែបញ្ចប់ប្រយោគភ្លាមរាងតូចដែលកំពុងតែរមិចរមូលសុំអង្វរនាយមុននេះបែជាស្ងៀមត្រឹងកម្រើកខ្លួនលែងរួចព្រោះតែលឺសម្តីនាយ នេះគេស្រមៃមែនទេដែលម៉ាហ្វៀដ៏មានអំណាចមួយនេះអោយគេទៅធ្វើជាប្រពន្ធនាយនោះ

"លោក..និយាយអ្វីហ្នឹង?"

"យើងមិនបានលេងសើចជាមួយឯងទេតែយើងពេញចិត្តឯងពិតមែន គ្រាន់តែធ្វើជាប្រពន្ធយើងហើយមើលថែកូនយើងរស់នៅសុខស្រួលមានលុយចាយពេញដៃហ្នឹង យ៉ាងម៉េចធ្វើមិនកើតមែនទេ?"

"ទោះលោកពេញចិត្តខ្ញុំក៏មិនគួរណានិយាយស្តីបែបនេះដែរ លោកនិយាយមកប្រៀបដូចជាមិនទុកកិត្តិយសអោយខ្ញុំទាល់តែសោះ ខ្ញុំដឹងថាខ្ញុំជាក្មេងបម្រើ ជាក្មេងដែលត្រូវគេដោះដូរជាមួយនឹងទឹកប្រាក់គ្មានកិត្តិយសអោយលោកយល់ឡើយ ខ្ញុំនឹកស្មានថាលោកមានចិត្តសប្បុរសជួយខ្ញុំ តែពាក្យសម្តីលោកធ្វើអោយខ្ញុំលែងមានទំនុកចិត្តលើលោកសូម្បីតែបន្តិច"ថេយ៉ុងឈរបង្ហូរទឹកភ្នែកដាក់អ្នកដែលនិយាយមើលងាយគេទាំងដែលគេខំសប្បាយចិត្តដែលនាយមិនព្រមដោះដូរគេបន្តទៀតតែអ្វីដែលនាយនិយាយមកធ្វើអោយគេឈឺចាប់ជាងត្រូវពូមីងគេបោះបង់ចោលទៅទៀត

"គ្រាន់តែប៉ុណ្ណឹងឯងរហេមរហាមបាត់ហើយ តទៅមុខឯងតស៊ូអ្វីកើតទៀត?យើងគ្រាន់តែអោយឯងធ្វើមុខងារជាប្រពន្ធយើងនេះឯងពិបាកខ្លាំងណាស់មែនទេ?"ជុងហ្គុកគេមិនបានលួងឡើយតែគេក៏បន្ថែមពីលើអ្វីដែលគេនិយាយមុននេះទៀតវាកាន់តែធ្វើអោយការឈឺចាប់ ការបាត់បង់ទំនុកចិត្តរបស់គេកាន់តែធ្លាក់ចុះជាងមុនទៅទៀត

"មែន វាពិបាកណាស់ ពិបាកដល់ថ្នាក់ទោះបីលោកចង់លក់ខ្ញុំបន្តអោយអ្នកណាទៀតក៏ខ្ញុំលែងខ្វល់ដែរ "

"ហ៉ឹស កុំសូម្បីតែគិតថាចង់ចេញពីយើង របស់ដែលយើងចង់បានហើយគ្មានអ្នកណាអាចមកដណ្តើមបានទេ?"

"ហេតុអ្វីក៏លោកមិនសម្លាប់ខ្ញុំតែម្តងទៅ?ខ្ញុំមិនព្រមជាមួយនឹងសំណើរលោកទេ ខ្ញុំសុខចិត្តស្លាប់ក៏មិនព្រមជាមួយមនុស្សដែលផ្អែមតែដំបូងដូចជាលោកដែរ"ថេយ៉ុងហាក់ដូចជាមិនយល់ជាមួយនាយឡើយព្រោះដំបូងៗពេលដែលជួបគ្នានាយល្អជាមួយគេណាស់ មិនដែលស្តីអោយគំហ៊កដាក់គេខ្លាំងៗឡើយ តែថ្ងៃនេះបែជាចេញសភាពពិតដែលជាម៉ាហ្វៀរកំណាច ចូលចិត្តតែអំណាចនិយាយអ្វីគ្មានអ្នកប្រៀបដូចជានាយពេលនេះ

"បាន! ចង់ស្លាប់មែនទេ?ហ្វីឡេច យកគេទៅវិមានឃុំគេកុំអោយបាយទឹកគេអោយសោះ"ជុងហ្គុកក្តាប់ដៃសឹងតែបាក់ម្រាមព្រោះតែអត់ធន់នឹងភាពរឹងទទឹងរបស់ក្មេងម្នាក់នេះ

"ទទួលបញ្ជាលោកម្ចាស់"ហ្វីឡេចក៏នាំរាងតូវថេយ៉ុងដែលឈរយំសស្រាក់ចេញទៅបាត់ ឯអ្នកដែលត្រូវគេនាំទៅក៏មិនមាត់អ្វីដែរព្រោះតែគេអស់ទាំងកម្លាំងកាយនឹងកម្លាំងចិត្តដែលនាយបានបំផ្លាញមកលើរូបគេគ្មានអ្វីមកតតាំង តវ៉ាអ្វីទៀតឡើយ ចំណែកឯជុងហ្គុកក្រោយគេចេញផុតក៏ចាប់ផ្តើមម៉ួម៉ៅបោកប្រាស់សម្ភារៈក្នុងនោះខ្ទិចខ្ទីតែគ្មានកូនចៅម្នាក់ណាហ៊ានមកហាមឃាត់ឡើយព្រោះតែពួកគេមិនទាន់ចង់ស្លាប់ដោយសារកំហឹងរបស់នាយពេលនេះ
ពីដំបូងនាយក៏មិនចង់ធ្វើបែបនេះដែរប៉ុន្តែនាយមានអារម្មណ៍ដូចជាខ្មាសនឹងខ្លួនឯងដែលនិយាយស្តីអ្វីដែលគេមិនធ្លាប់និយាយពីមុនមកហើយថែមទាំងជាមនុស្សប្រុសទៀតហើយក៏មិនទាន់ចង់អោយគេយល់ព្រមភ្លាមៗដែរ ពេលឃើញទឹកភ្នែករបស់គេដែលស្រក់ចុះមកដូចជាទឹកបាក់ទំនប់នោះនាយក៏មានអារម្មណ៍ថាឈឺចាប់បន្តិចបន្តួចដែរតែនាយមិនខ្លាចធ្វើអ្វីបានក្រៅពីនិយាយឌឺដងបន្ថែមដើម្បីអោយគេរៀនរឹងមាំខ្លួនឯង ព្រោះបើសិនយល់ព្រមជាមួយនាយពេលនេះវាប្រាកដជាពិបាកក្ន្ងការប្រឈមមុខជាមួយមជ្ឈដ្ឋានជុំវិញដោយសារតែជាតិជាម៉ាហ្វៀច្បាស់ណាស់ថាប្រាកដជាមានសត្រូវគ្រប់កន្លែងចាំប្រមាញ់នាយ ទើបគេចាប់ផ្តើមសម្តែងជានិយាយស្តីមិនល្អដាក់គេព្រោះតែចង់ទុកពេលវេលាអោយគេធ្វើខ្លួនរឹងមាំគ្រប់គ្រាន់ជាមុនសិន

_____________

To Be Continue...✨🦋

@JANE-ជេន

You're M I N EWhere stories live. Discover now