Episode 08

1.6K 150 2
                                    

រយៈពេលកន្លងផុតទៅមួយសប្តាហ៍ដែលដេយ៉ុងរស់នៅតាមបម្រើមើលថែអ្នកប្រុសតូចភូមិគ្រិះចនធ្វើអោយទំនាក់ទំនងពួកគេកាន់តែស្អិតរមួតជាងមុនជុងវ៉ុនក៏ចាប់ផ្តើមនិយាយលេងសើចច្រើនជាងមុនមិនស្ងប់ស្ងាត់ទៀតទេ តែអ្វីដែលធ្វើអោយគេពិបាកនោះគឺជុងហ្គុកមិនដែលមានពេលទំនេរអោយគេឡើយដូចជាសប្តាហ៍នេះជាដើម នាយមិនដែលបានមកភូមិគ្រិះវិញឡើយវាធ្វើអោយជុងវ៉ុនមានអារម្មណ៍ថាឯកាពេលដែលគ្មានអ្នកដែលជាសាច់ឈាមបង្កើតនៅចាំមើលថែផ្តល់ភាពកក់ក្តៅអោយគេតែគេធ្វើអ្វីមិនបានក្រៅពីទន្ទឹងរង់ចាំផ្លូវនាយរៀងរាល់ថ្ងៃដូចជាយប់នេះអញ្ចឹង

"អ្នកប្រុសតូចឡើងទៅសម្រាកទៅ យប់ជ្រៅហើយលោកម្ចាស់ប្រហែលជាមិនត្រឡប់មកវិញទេ"ថេយ៉ុងអង្គុយតឿនក្មេងតូចដែលអង្គុយចាំផ្លូវនាយទោះងងុយគេងយ៉ាងណាក៏គេមិនព្រមទៅហើយសុខចិត្តបើកទូរទស្សន៍មើលកំដរអារម្មណ៍មិនអោយងងុយគេង កាន់តែធ្វើអោយថេយ៉ុងមានអារម្មណ៍ថាស្រណោះស្រណោកជាមួយក្មេងមួយនេះជាខ្លាំងកើតមកក្នុងត្រកូលអ្នកមាន មានអ្វីគ្រប់សព្វហើយតែបែជាខ្វះភាពកក់ក្តៅមកអង្គុយត្រម៉ង់ត្រម៉ោចប្រៀបដូចជាកូនចាបមួយក្បាលអញ្ចឹង

"ខ្ញុំមិនទៅទេ ក្រែងបងប្រុសប្រាប់ថាថ្ងៃនេះលោកប៉ាមកមិនអញ្ចឹង?បើលោកប៉ាមកវិញមិនឃើញខ្ញុំនៅចាំគាត់ គាត់ច្បាស់ជាអន់ចិត្តជាមិនខាន"ទោះបីជាគេអាក់អន់ចិត្តជាមួយនឹងនាយយ៉ាងណាក៏គេមិនដែលបង្ហាញឡើយតែបែជាខ្វល់អារម្មណ៍របស់អ្នកដទៃជំនួសទៅវិញមិនគួរណាក្មេងប្រុសអាយុត្រឹមតែ៥ឆ្នាំតែបែជាពូកែយល់ចិត្តអ្នកដទៃជាងខ្លួនឯងទៅទៀត

"លោកប៉ារវល់គាត់អាចនឹងមិនត្រឡប់មកវិញទេ អ្នកប្រុសតូចឡើងទៅគេងទៅណាបើសិនលោកម្ចាស់មកបងប្រុសនឹងដាស់អ្នកប្រុសតូច"ដោយអស់ជម្រើសមិនដឹងធ្វើយ៉ាងម៉េចអោយគេគេងបានមានតែធ្វើបែបនេះព្រោះបើនៅយប់ជ្រៅពេកក្មេងច្បាស់ជាងាយឈឺជាមិនខាន

"បងប្រុសសន្យាណា!!"ជុងវ៉ុនសម្លឹងទៅមើលថេយ៉ុងទាំងភ្នែកបើកមិនចង់រួចព្រោះតែងងុយគេងពេក

"បងសន្យា អ្នកប្រុសគេងទៅណាចាំបងប្រុសកំដរ"ថេយ៉ុងក៏នាំគេឡើងមកគេងក្នុងបន្ទប់របស់គេហើយដាក់អោយគេគេងត្រឹមត្រូវរួចតាមទម្លាប់របស់គេ

ត្រឹមតែមួយសន្ទុះប៉ុណ្ណោះជុងវ៉ុនក៏គេងលក់បាត់ព្រោះតែពេលនេះក៏ជ្រុលម៉ោងគេបាត់ទៅហើយបែបនេះទើបគេគេងងាយមិនបាច់អោយគេនិយាយរឿងនិទានអោយស្តាប់ដូចរាល់ដង ថេយ៉ុងក៏ចុះមកក្រោមដើម្បីបិទភ្លើងក្នុងផ្ទះតែចុះមកដល់ខាងក្រោមក៏បានឃើញជុងហ្គុកដើរចូលមកធ្វើអោយគេសប្បាយចិត្តញញឹុមស្រស់រត់ទៅទទួលនាយភ្លាម

"យប់ហើយហេតុអ្វីក៏មិនឡើងទៅគេងទៀត"ដោយឃើញរាងតូចនៅខាងក្រោមនៅឡើយទើបនាយសួរគេ

"មុននេះអ្នកប្រុសតូចមិនព្រមគេងនៅចាំលោកម្ចាស់ទើបខ្ញុំនៅកំដរ តែលោកម្ចាស់កុំដាក់ទោសខ្ញុំគ្មានបំណងអោយអ្នកប្រុសតូចនៅយប់ជ្រៅបែបនេះទេតែអ្នកប្រុសតូចចង់ជួបលោកម្ចាស់ទោះបីជាខ្ញុំលួងលោមអ្នកប្រុសយ៉ាងម៉េចក៏មិនព្រមទើបមុននេះខ្ញុំសន្យាថាពេលលោកម្ចាស់មកកុំនឹងដាស់អ្នកប្រុសតូចវិញទើបអ្នកប្រុសតូចព្រមគេង តែពេលនេះខ្ញុំមិនចង់រំខានអ្នកប្រុសទេមានតែសុំលោកម្ចាស់វិញពេលព្រឹកលោកម្ចាស់នៅញុាំបាយកំដរអ្នកប្រុសតូចមួយពេលទៅបានទេព្រោះរាល់ថ្ងៃអ្នកប្រុសតូចឯកាខ្លាំងណាស់ គាត់តែងតែយករបស់របរលេងរបស់គាត់យកមកតម្រៀបនៅជិតគាត់ពេលញុាំបាយ "

"ឯងដូចជានិយាយច្រើនពេកហើយ ថេយ៉ុង"ក្រោយឈរស្តាប់កម្លោះតូចនិយាយអស់ចិត្តហើយនាយក៏ឃាត់តប.តទៅវិញទាំងដែលគេយល់ន័យគ្រប់យ៉ាងទាំងដំបូងឯនោះតែធ្វើយ៉ាងម៉េចបើគេចង់ដឹងថាក្មេងនេះនឹងនិយាយអ្វីខ្លះបើគេមិនព្រមឃាត់ច្បាស់ជាបែកអូរហូរស្ទឹងដល់ស្អែកជាមិនខាន

"ខ្ញុំសុំអង្វរពិតមែនលោកម្ចាស់ លោកម្ចាស់គួរតែរកពេលទំនេរកំដរអ្នកប្រុសតូចផងបានទេ?បើមិនបានពេញមួយថ្ងៃតែគួរតែបានពិសារបាយជុំគ្នាមួយពេលខ្ញុំគិតថាអ្នកប្រុសតូចសប្បាយចិត្តពេកណាស់ទៅហើយ"

"ឡើងទៅគេងទៅ យប់ហើយ"មិនខ្វល់ពីសម្តីដែលថេយ៉ុងនិយាយអ្វីឡើយជុងហ្គុកក៏ដើរឡើងទៅខាងលើបាត់ ទុកអោយថេយ៉ុងឈរធ្វើមុខដូចគេចងបាញ់ដោយសារតែនាយមិនព្រមធ្វើតាមពាក្យគេសុំដែលគេខំអង្វរលន់តួចង់ស្លាប់ទៅហើយបែជាដើរចេញយ៉ាងរំភើយធ្វើដូចគ្មានរឿងអ្វីកើតឡើង នេះមែនទេចរឹកអ្នកមាន?ចរឹកក្អេងក្អាងមិនខ្វល់ពីគេបែបនេះបើមិនមែនជាចៅហ្វាយគេទេ ថេយ៉ុងច្បាស់ជាហក់ធាក់ពីក្រោយអោយបត់.កជាមិនខាន

________________

To Be Continue...✨♠️

@JANE-ជេន

You're M I N EWhere stories live. Discover now