Episode 26

620 45 1
                                    

ថ្ងៃថ្មីចូលមកដល់ជាថ្ងៃដែលស្រស់ស្អាតបំផុតសម្រាប់កូរស្នេហ៍ថ្មីថ្មោងព្រោះគេបានសន្យាថានឹងធ្វើការណាត់ជួបគ្នា ជុងហ្គុកក៏ក្រោកមករៀបចំខ្លួនជាមួយនិងខោខូវប៊យអាវយឺតដៃខ្លីពណ៌សដោយបន្ថែមជាមួយអាវក្រៅពណ៌ខ្មៅពីលើមើលទៅសង្ហាប្លែកណាស់ព្រោះរាល់ដងគេតែងតែស្លៀកជាមួយនឹងឈុតធ្វើការគេតែប៉ុណ្ណោះ រីឯថេយ៉ុងក៏មិនអោយចាញ់នាយដែរគេក្រោកមកញញឹមរៀបចំខ្លួនជាមួយនឹងខោខូវប៊យអាវសាច់ចាក់រាងស្តើងមិនសូវក្រាស់ប៉ុន្មាននោះទេ

"អូនចង់ទៅឯណា?"

"ពេលព្រឹកបែបនេះគួរតែដើរឡើងភ្នំលេងល្អទេ?"ថេយ៉ុងក៏ផ្តល់អោយនាយព្រោះថាគេក៏មិនសូវដឹងច្បាស់ដូចគ្នាថាគូរស្នេហ៍ទាំងអស់តើពួកគេចំណាយពេលវេលាជាមួយគ្នាបែបណាខ្លះទើបគេសម្រេចថាធ្វើអ្វីដែលចិត្តគេចង់ទៅចុះ

"បងតាមអូន"ពួកគេទាំងពីរចាប់ផ្តើមការណាត់ជួបរបស់ពួកគេដោយការដើរចេញពីផ្ទះដើរសំដៅទៅចំណតឡានក្រុង ដោយសារថេយ៉ុងចង់ចំណាយពេលនិងជីវិតសាមញ្ញជាមួយនាយបើជ្រុលជាតែងខ្លួនសាមញ្ញគ្មានកូនចៅតាមទៅហើយ មិនបាច់ជិះឡានខ្លួនឯងនាំតែពិបាកនោះទេ ក៏សម្រេចចិត្តថាជិះឡានក្រុងតែម្តង

ថ្ងៃនេះមិនមែនជាថ្ងៃសម្រាកទើបពេលមកដល់ទីនេះពុំសូវមានមនុស្សច្រើនមានតែចាស់ៗដែលមកដើរណាត់ប្រាណនិងអ្នកដំណើរមួយចំនួនប៉ុណ្ណោះ ពួកគេក៏បានចំណាយពេលនិយាយរៀបរាប់ពីគ្នានិងសួរនាំគ្នាទៅវិញទៅមក

"អូនហត់ទេ?"ក្រោយចំណាយពេលដើរឡើងភ្នំអស់មួយសន្ទុះជុងហ្គុកក៏សួរឡើងព្រោះដំណើរមកក៏រាងឆ្ងាយគ្រាន់បើដែរ

"មិនអីទេ ចាំទៅដល់លើចាំសម្រាក"ពួកគេក៏បន្តដំណើរទៅខាងមុខទៀត ឯដៃវិញក៏ត្រូវជុងហ្គុកកាន់ជាប់រហូតមិនប្រលែងតាំងពីដើរចេញពីផ្ទះមក

"នេះនំនិងទឹក"ក្រោយឡើងមកដល់ខាងលើភ្លាមជុងហ្គុកក៏អោយគេអង្គុយសម្រាកនៅបង់រួចនាយក៏ដើរទៅទិញនំនិងទឹកក្រូចខ្លះនៅឯម៉ាតក្បែរនោះយកមកអោយថេយ៉ុង ចំណែកនាយកាន់តែកាហ្វេមួយកែវតែប៉ុណ្ណោះ

You're M I N EWhere stories live. Discover now