Episode 23

694 48 1
                                    

"ឯងឆ្លើយក្នុងនាមឯងជាខ្លួនឯងមិនមែនជាមនុស្សក្រោមគំនាបរបស់យើង បើសិនជាឯងមិនចង់ឆ្លើយក៏មិនអីដែរវាជាសិទ្ធិរបស់ឯង" លើកទីមួយហើយលើកទីមួយដែរប្រុសម្នាក់នេះផ្តល់ឱកាសអោយដៃគូរសន្ទនាព្រោះតែគ្មានអ្នកណាអាចមានជម្រើសនោះទេប្រសិនបើវាជាអ្វីដែលគេគិតគេចង់បានទៅហើយនោះ

"វាមិនជ្រុលពេកទេឬដែលលោកមកសារភាពប្រាប់ខ្ញុំទាំងសោះកក្រោះកណ្តាលយប់បែបនេះ"

"យើងមិនដឹងថាគេសារភាពស្នេហ៍បែបណានោះទេព្រោះយើងមិនដែលស្រឡាញ់អ្នកណា ឯងជាមនុស្សទីមួយហើយ" ពុទ្ធោអើយ!មនុស្សឆ្លាតចេះគ្រប់សព្វតែមកល្ងង់ធ្វើអីមិនចេញដោយសារតែរឿងស្នេហាទៅវិញមិនចម្លែកទេដែលអាយុប៉ុណ្ណេះហើយនៅមិនទាន់មានសូម្បីតែសង្សារ

"ខ្ញុំគួរសប្បាយចិត្តឬក៏យំទៅលោកអើយ ខ្ញុំថាលោកទៅសម្រាកសិនទៅចាំស្អែកចាំនិយាយគ្នា"

"យើងប្តូរចិត្តហើយ ឯងត្រូវតែឆ្លើយថាឯងព្រមធ្វើជាមនុស្សរបស់យើងឬអត់?"ចិត្តក្តៅចនជុងហ្គុកនៅតែមិនប្តូរមុននេះនិយាយត្រឹមត្រូវថាទុកជម្រើសអោយទៅគេតែឥឡូវបែជាបង្ខំយកចម្លើយទៅវិញ មិនអោយបង្ខំយ៉ាងម៉េចបើសិនជាចាំដល់ស្អែកយប់នេះគេច្បាស់ជាផ្ទុះខួរចេញមកក្រៅជាមិនខាន

"លោក?ក្រែងមុននេះថាខ្ញុំមានសិទ្ធនឹងមិនឆ្លើយបានមែនទេ?"

"ទេ!ឆាប់ឆ្លើយភ្លាមមកបើមិនចង់អោយយើងធ្លាយខួរចេញមកក្រៅ"

"តែខ្ញុំគ្រាន់តែជាអ្នកដែលលោកទិញយកមកធ្វើអ្នកបម្រើតែប៉ុណ្ណោះ"

"ទេ!យើងមិនដែលទុកឯងជាអ្នកបម្រើម្តងណាឡើយ ឯងនៅជាមួយយើងយូរហើយនៅមិនយល់ទៀតមែនទេ?"

"លោកពិតជាស្រឡាញ់ខ្ញុំមែនទេ?នេះជាអារម្មណ៍ពិតប្រាកដឬគ្រាន់តែជាអារម្មណ៍មួយឆាវ?លោកមិនខ្មាសគេទេមែនទេដែលខ្ញុំជាមនុស្សប្រុសបែបនេះ"

"យើងមិនប្រាកដនោះទេប៉ុន្តែខួរក្បាលយើងបេះដូងយើងនឹងរលឹកតែឯងប៉ុណ្ណោះហើយយើងក៏មិនខ្មាសអ្នកណាដែរនៅអ្វីដែលយើងចង់ធ្វើទោះបីផ្សេងមើលមកយ៉ាងម៉េចក៏យើងមិនខ្វល់ដែរ"

You're M I N EWhere stories live. Discover now