ភាគទី10: វង្វេងស្នេហ៍

658 70 8
                                        

ព្រឹកប្រលឹមត្រជាក់ល្ហឹមនាថ្ងៃថ្មីក៏បានឈានចូលមកដល់ មនុស្សមន្នាគ្រប់គ្នាក្រោកពីដំណេកដើម្បីបំពេញការងាររាងៗខ្លួន។ ឯព្រះបុត្រាក៏មិនខុសពីគ្រប់គ្នាដែរ ទ្រង់ក៏មានការងារដែរ គឺការងារទៅទទួលសំណព្វចិត្តមកលេងរាជវាំង។ ជុងវ៉ុនអង្គុយនៅខ្នងសេះខាងមុខឯស៊ុងហ៊ុនអង្គុយខាងក្រោយ ម្ដងម្កាលក៏ឆ្មក់ថើបថ្ពាល់ក្រពុំរាងតូច មើលទៅផ្អែមល្ហែមដ៏ហើយ

ឯជេយ៉ុនដែលជិះសេះតាមអ្នកទាំងពីរ ពីក្រោយក៏ធ្វើមុខក្រម៉ូវ យប់មិញឡើងផ្អែមដាក់ខ្លួន ឥឡូវឡើងកាលេសខេះ ស្អប់មែនតាស៎ ធ្វើសុីផ្លូវចិត្តគរណាស់ទ្រង់នេះ មិនដឹងជាលើកទីប៉ុន្មានហើយទេ ដែលជេយ៉ុនចាញ់បោកទ្រង់ រាប់មិនអស់ទេច្រើនដងពេក។ មិនមែនមិនចង់កាត់ចិត្តទេ តែឲ្យតែពេលកាត់ចិត្តគឺត្រូវទ្រង់មកធ្វើល្អដាក់រហូត សួរថាពីណាកាត់ចិត្តបាន? ចង្រៃយ៍!!


"មកដល់ហើយតោះចុះទៅចាំបងជួយ.." មិននិយាយតែមាត់រាងក្រាស់ក៏ចុះពីលើសេះហើយក៏ជួយលើកបីរាងតូចចុះមកដូចគ្នា

"យ៉ាងមិចដែរ? ជេយ៉ុនយកសេះទៅទុកផងយើងនាំជុងវ៉ុនទៅជួបម្ចាស់បងយើងសិន.." មានប្រសាសន៍ចប់ក៏កាន់ដៃរាងតូចជុងវ៉ុនដើរទៅខាងមុខ ដោយមិនខ្វល់ពីជេយ៉ុនស្អីបន្តិច។


Skip
"រាជទាយាទ តុកតុក រាជទាយាទ" សម្លេងគោះទ្វាជាន់គ្នាជាមួយសម្លេងហៅរបស់រាងតូចជេយ៉ុនទៅកាន់ព្រះបុត្រាជុងសុង
គេគោះប៉ុន្មានដងហើយនៅពុំទាន់ឃើញព្រះបុត្រាបើកទ្វាទៀត..
"

​ព្រះរាជទាយាទ.. "

ក្រាក*
"យ៉ាងមិចនឹងជេយ៉ុនគោះស្អីក៏គោះម៉្លេះ!? នេ! ដៃ" ទ្វាដំណាក់ត្រូវបើកឡើងតាមកម្លាំងដៃរបស់រាងក្រាស់ ខណៈពេលដែលរាងតូចបម្រុងនឹងលើកដៃគោះម្ដងទៀតតែក៏ផ្អាកវិញ រាជទាយាទក៏ទាញដៃជេយ៉ុនទម្លាក់ចុះទាំងឆ្ងល់

"អរហិហិ គឺព្រះបុត្រាស៊ុងហ៊ុនទ្រង់ឲខ្ញុំម្ចាស់មកអញ្ជើញព្រះរាជទាយាទទៅជួបទ្រង់.." ជេយ៉ុននិយាយសើចមិនសូវសម ព្រោះអម្បិញមិញដៃរបស់គេសឹងតែបិះទះក្បាលរបស់ទ្រង់ទៅហើយ

ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)​Where stories live. Discover now