ភាគទី៤

4.1K 294 1
                                    

__HOME JEON__

       Mrs.Jeonអង្គុយឆ្កឹះបាយក្នុងចាន ភ្នែកគាត់​សម្លឹងទៅJungkookនឹងYuGiរហូត កាលពីល្ងាចគាត់ហាមJungkookម្ដងហើយមិនអោយYuGiស្រីមិន​ស្គាល់មុខម្នាក់នេះនៅទីនេះទេ តែមកពីកូន​គាត់ការពារនាង​គ្រប់ពេល គាត់និយាយប៉ះពាល់បន្តិចក៏មិនបាន​ដែល

" ម៉ាក់ចង់ទៅណា? " Jin សួរពេល​ឃើញម៉ាក់គេងើបចេញពីតុ
" ម៉ាក់ឆ្អែតហើយ ពួកកូន​ញាំទៅ " Mrs.Jeon ថា​តែប៉ុន្មានម៉ាត់ហើយ គាត់ក៏ឡើងទៅលើដោយមិនភ្លេចងាក​មើលYuGi​ នាងក៏មើលគាត់វិញនៅ​ឆ្លៀតញញឹមបញ្ឃឺដាក់គាត់ទៀត

" ប៉ាម៉ាក់បងមិនពេញចិត្តនឹងអូន​ច្បាស់ណាស់ " YuGi អោនមុខចុះអន់​ចិត្តនឹងពួកគាត់ Mr.Jeonទៅ​ម្នាក់ហើយនៅMrs.Jeonម្នាក់ទៀត គ្មានអ្នកណា​ស្វាគមន៍នាងម្នាក់សោះ

" មិនអីទេចាំបងទៅ​និយាយជាមួយគាត់ អូននៅញាំទៅ " Jungkook មុខ​ក្រញូវពេលលឺសម្ដីម្ដាយមុននេះ ប៉ានឹងម៉ាក់គេដូចជាមិនទុក​មុខអោយ​YuGiទាល់តែសោះ

" ចា៎~~ " YuGi ងក់ក្បាលស្ដាប់សម្ដី
"............ " Jin ដែលញាំបាយស្ងាត់មាត់នោះក៏លួចគិតក្នុងចិត្ត មើលទៅYuGiមិនឈប់ ដូចកំពុងសង្ស័យលើនាងថានាង​ល្អត្រឹមត្រូវមែនឬអត់ តាតាមរឹកពារមិនគួរអោយទុកចិត្តទេ

" បងថ្លៃមានអីចង់​និយយមែនទេបានចេះតែមើល​ខ្ញុំបែបនេះ? " YuGi
" អត់ទេ!! " Jin ប្រកែក

" បើមើលមកខ្ញុំ ព្រោះខ្ញុំស្អាតនោះក៏​ប្រាប់មក ព្រោះJkក៏ថាខ្ញុំស្អាតដែល " YuGi
" ថាមិច? " Jin ស្រាប់តែអស់សើចនឹងនាង កោតតែ​និយាយចេញរួច ចឹងតើបានវាយ​រឹក​ខ្លាំងម្ល៉េះ

@Room

" ម៉ាក់ធ្វើដាក់YuGiបែបនេះនាងអាចអន់​ចិត្តបាន នាងក៏ជាសង្សាររបស់កូនម៉ាក់​គួរតែទទួលនាងអោយល្អ មិនមែនប្រើ​សម្ដីគំរោះគំរើយចឹងនោះទេ!! " Jungkook ចូលមកដល់ក៏​តឹក​សរសៃកដាក់ម្ដាយ ពេលឃើញគាត់ធ្វើដាក់មនុស្សដែលគេស្រលាញ់បែបនេះ

" Jungកូនហ៊ាននិយាយតឹង​សរសៃកដាក់ម៉ាក់ព្រោះតែនាង​ម្នាក់នឹងមែនទេ!! " Mrs.Jeon ហហួសចិត្តដែលឃើញកូនប្រុសថាអោយគាត់

" ម៉ាក់កូនគ្មានចេតនាទេ កូននិយាយគ្រាន់តែចង់អោយម៉ាក់បើក​ចិត្តចំពោះនាង​ខ្លះ​ប៉ុណ្ណោះ " Jungkook ប្ដូរនិយាយសំឡេងធម្មតាវិញ

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now