ភាគទី៥

4.1K 278 4
                                    

Jinដើរឡើងជណ្ដើរយន្តទៅជាន់របស់Jungkookធ្វើការ ពេលទៅដល់ក៏បើកទ្វារចូលទៅតែម្ដង

" បងមានរឿងចង់សួរឯងJungkook ? " Jin មកឈរជិតតុរបស់Jungkook ដែលនាយជាប្អូនធ្វើរឹកពារធម្មតា សម្ងំតែធ្វើការមួយមុខមិនចាប់អារម្មណ៍

" ចាំទៅដល់ផ្ទះចាំនិយាយ ពេលនេះខ្ញុំរវល់ " Jungkook តបហីៗទៅJinវិញ គេគ្មានពេលនិយាយទេការងារនៅពេញតុ
" បងចង់សួរឯងនៅពេលនេះ! ឥឡូវនេះ! " Jin

" មានរឿងអីបានបងតន់ហន់ដល់ម្លឹង " Jungkook ទម្លាក់ឯកសារទុកងើបមើលមុខJin

" ចិញ្ចៀនឯងបាត់ទៅណា? ឆ្លើយប្រាប់បងអោយត្រង់មក ? " Jin
" ក្រែងខ្ញុំនិយាយរួចហើយថាវាជ្រុះបាត់ " Jungkook
" ប្រាកដហើយថាវាជ្រុះបាត់ដូចមាត់ឯងនិយាយ " Jin

" បងគិតថាខ្ញុំកុហក ចង់ថាខ្ញុំយកទៅលក់មែនទេ? បងគិតច្រើនពេកទេដឹង ខ្ញុំល្ងង់ដល់ថ្នាក់យកចិញ្ចៀនរបស់គ្រួសារទៅលក់? " Jungkook

" បងមិនបានគិតថាឯងយកទៅលក់ទេ គ្រាន់តែចង់ដឹងថាយកទៅអោយអ្នកណាប៉ុណ្ណោះ ព្រោះបងឃើញចិញ្ចៀនឯងនៅនឹងមនុស្សម្នាក់ពាក់... " Jin និយាយដល់ត្រឹមនេះ Jungkookក៏ងើបមើលមុខគេសារថ្មី ធ្វើឲ្យគេដឹងថាJkមានរឿងលាក់បាំង តែក៏មិនព្រមប្រាប់

" បងឃើញនៅអ្នកណាពាក់ ? " Jungkook
" ចាំបាច់ប្រតិកម្មដល់ម្លឹង ឯងកំពងធ្វើអោយបងសង្ស័យហើយ " Jin

" បងសង្ស័យអីលើខ្ញុំ " Jungkook
" បងមិនដែលមិនជឿលើឯងទេ ប៉ុន្តែរឿងចិញ្ចៀនដែលឯងថាបាត់ វាមិនសមហេតុផល ឯងនិយាយមកថាអោយចិញ្ចៀននេះទៅអ្នកណា ? " Jin

" ចិញ្ចៀនបានបាត់ តើខ្ញុំអោយទៅអ្នកណាបាន បងនិយាយទៅ " Jungkook
" ឯងនៅតែមិននិយាយប្រាប់បង " Jin
" ខ្ញុំនិយាយប៉ុន្មានដងទៀតទើបបងឈប់ដេញដោលសួរទៀត ដឹងថាបងរំខានការងារខ្ញុំដែលទេ? " Jungkook

" .....' ធ្វើការទៅបងលែងរំខានហើយ " Jin ស្ងាត់មាត់គិតបន្តិចទើបនិយាយ បើគេចង់ដឹងនោះទាល់តែទៅសុើបទើបបាន ចាំតែអោយJungkookប្រាប់នោះមិនដឹងខែណាទេ ព្រោះមនុស្សដូចប្អូនគេមាត់រឹងចិត្ត មិនងាយនិយាយទេ

" កើតស្អីចេះ បានមកសួរដេញដោលរឿងចិញ្ចៀននោះ " Jungkook ចងចិញ្ចើម ចិញ្ចៀនគេបាត់តាំងពី២ខែមុន មកសួរដេញដោលពេលនេះធ្វើអី?

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now