ភាគទី៤២

3.7K 208 0
                                    

     ម៉ោង5 ចេញពីក្រុមហ៊ុនហើយ Jungkookក៏នាំរាងតូចមកផ្ទះ នៅក្នុងឡានTaeគេងរហូត ដោយសារមិនចង់សាំុញាំុច្រើនJungkookក៏បីនាយតូចចូលក្នុងផ្ទះតែម្ដង

" ហឹម~ Jung " Tae គ្រហឹមតិចៗពេលប៉ះពូក ទើបសម្ងំគេងបន្ត
" ប្រពន្ធបងស្អាត បងតែងតែហាម ព្រោះបងខ្លាចគេលង់នឹងអូន ដូចដែលបងលង់ស្រលាញ់អូន " Jungkook អង្គុយគេមគ្រែអង្អែលមុខប្រពន្ធស្រាលៗ លួចញញឹមយ៉ាងស្រស់មក
" គេងអោយស្កប់ស្កល់ទៅ " Jungkook អោនថើបថ្ងាសរាងតូច ទើបរៀបចំទៅងូតទឹកនឹងចុះទៅក្រោម

" ឯណាប្រពន្ធកូនមិនចុះមកទេ បានចុះមកតែម្នាក់ឯង " Mrs.Jeon
" ម៉ាក់~ " Jungkook ស្ទុះមកអង្គុយជិតម្ដាយ
" យ៉ាងមិច? " Mrs.Jeon ធ្វើខ្លួនធម្មតា
" ម៉ាក់ទៅនឹកឃើញយ៉ាងមិច អោយប្រពន្ធរបស់ខ្ញុំទៅតែខ្លួនបែបនោះ " Jungkook

" មានអ្វីខុស ប្រពន្ធរបស់កូនតែងចឹងក៏ស្អាតម្យ៉ាងដែលតើ អោយគ្នាស្លៀកជិតៗរាល់ថ្ងៃ មិចនឹងមានពេលទៅបង្ហាញភាពស្រស់ស្អាតមកទៅ កូនដឹងទេថាមានមនុស្សជាច្រើនសរសើរកូនប្រសាម៉ាក់ លោកជំទាវៗទាំងនោះសុទ្ធតែច្រណែនគ្រប់តែគ្នានឹង កូនគួរតែត្រេកអរណាកូនសម្លាញ់ " Mrs.Jeon ហាឡើងមួយម៉ាត់ៗដូចចាក់ចំបេះដូងកូនប្រុស អោយឆេះឆួលឡើង ( បញ្ឈឺកូនដោយមុខស្រស់😑 )

" ម៉ាក់! មិនអាចទេ កូនមិនអនុញ្ញាត " Jungkook
" រឿងកូនទុកមួយឡែកទៅ តែម៉ាក់ពេញចិត្តពេលកូនប្រសារម៉ាក់បែបនេះ " Mrs.Jeon ញញឹម ដើរទៅបាត់ ទុកអោយកូនអង្គុយមុខស្អុយតែម្នាក់ឯង

" ហុឺយ~ " Jungkook អង្គុយមិនស្ងៀម
" .......... " Jin ដើរអូសជើងចូលមក ឯភ្នែកឡើងក្រហមដូចមនុស្សទើបតែយំហើយ
" បងប្រុស " Jungkook ចូលមកទប់អ្នកជាបង នៅធុមក្លិនស្រាទៀត

" បងផឹកស្រា " Jungkook លើកចិញ្ចើមសួរ ព្រោះមនុស្សដូចបងគេមិនដែលប៉ះស្រាទេ
" ផឹកពីបីទេ មិនបានស្រវឹងឯណា " Jin
" ក្រែងថាមិនចូលចិត្តនោះ " Jungkook
" ចង់សាក ថាវាយ៉ាងមិច ហុឺយ~ " Jin ស្រែកមួយវ៉ាសខ្ទរពេញផ្ទះ

" សំឡេងកូនJin ស្រែកឡូឡាអីទាំងយប់ " Mrs.Jeon ចេញមកមើលកូន
" បងកូនទៅកើតអីមក មិចសភាពដូចពិបាកមើលម្ល៉េះ " Mrs.Jeon
" មិនដឹងទេម៉ាក់ " Jungkook
" នាំបងកូនទៅបន្ទប់ទៅ " Mrs.Jeon

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now