ភាគទី២៣

3.4K 200 1
                                    

@JEON GROUP

" អ្នកនាងចូលមិនបានទេ លោកនាយកមិននៅក្នុងបន្ទប់ទេ " លេខាស្រីJungkook ឃាត់Yugiដែលបម្រុងចូលក្នុងOffice នាយក ( adminភ្លេចប្រាប់នាងជាលេខាទី២របស់Jk បន្ទាប់ពីWin )
" នាងជាអ្នកណា មានសិទ្ធិស្អីឃាត់យើង ចេញពីផ្លូវយើង " Yugi រុញនាងចេញមកបើកទ្វារចូលទៅ
" អ្នកនាងៗ " លេខាស្រី ចូលទៅតាមឃាត់YuGi ហេតុផលដែលនាងមិនអោយYugiចូលទៅ ព្រោះTaeក៏នៅទីនេះដែល Jungkookបានហាមមិនអោយអ្នកទៅរំខានTaeទេ តែឥឡូវYugiចូលទៅហើយនាងត្រូវJungkookស្ដីអោយមិនខាន

" អ្នកនាងYuGi?? " Tae ភាគផ្អើលពេលឃើញវត្តមាននាង រាងតូចងើបពីសាឡុងពេលនាងដើរមកជិត
" អរ!តាមពិតស្រីលេខានេះមិនអោយខ្ញុំចូលមក ព្រោះឯងក៏នៅក្នុងនេះ ហឹស!ឥឡូវតាមJungkookស្អិតណាស់ហ្ន៎ " Yugi អស់សំណើចនឹងTae ក្មេងអាណាថារ តាំងខ្លួនជាអ្នកពពោះកូនអោយត្រកូលJeon ដើរត្រុកៗតាមJungkookមិនលែងដូចជាស្អីនេះ គួរអោយចង់សើចណាស់

" អ្នកនាងកំពុងនិយាយអ្វី? ខ្ញុំមិនយល់នោះទេ? " Tae
" ត្រូវហើយខ្ញុំភ្លេចសួរ ឯងរស់នៅទីនោះសុខសប្បាយទេ កូនក្នុងពោះយ៉ាងមិចហើយ? " YuGi ញញឹមចុងមាត់ លូកដៃសង្កត់ពោះTae ធ្វើអោយTaeខ្លាចថយទៅក្រោយ
" ខ្ញុំសុខនោះទេ~ " Tae តបទាំងញ័រខ្លួន YuGiដូចមនុស្សផ្សេង មិនដូចពេលនៅផ្ទះត្រកូលJeonទេ ខ្លួនដូចជាចង់ខ្លាចនាងហើយ

" ខ្លាចខ្ញុំហេស៎! បានខ្ញុំប៉ះមិនបាន! " YuGi Taeកាន់តែថយនាងកាន់តែចូលជិត
" ....... " Tae
" ឯងអាចចាត់ទុកខ្ញុំជាមីងក្មេងម្នាក់នេះបាន ខ្ញុំមិនប្រកាន់នោះទេ " YuGi ដាក់ដៃលើពោះTaeម្ដងទៀតទាំងញញឹមស្មានមិនត្រូវ ( ព្រោះបន្តិចទៀតឯងនឹងបាត់បង់គេដោយសារមីងម្នាក់នេះ ) Yugi គិតក្នុងចិត្ត សង្កត់ដៃទៅលើពោះTaeមួយទំហឹង
" អ៎ូយ~~ " Tae ស្រែកពេលនាងសង្កត់ពោះខ្លួនខ្លាំង

" នាងធ្វើស្អីYUGI!! " Jungkook បើកទ្វារចូលមកមួយទំហឹង ពេលលេខាស្រីចូលទៅប្រាប់ក្នុងបន្ទប់ប្រជុំថាមានមនុស្សបង្ករឿង នាយមិនចាំយូរក៏ប្រញាប់ទាញដៃនាងចេញពីរាងតូច
" ខ្ញុំមិនបានធ្វើអីនោះទេ គ្រាន់តែចង់ដឹងថាក្មេងគេមានសុខភាពល្អឬអត់ បងប្រញាប់ខឹងខ្ញុំខ្លាំងម្ល៉េះJungkook!! " YuGi ធ្វើជាអន់ចិត្តនៅមុខJungkookទាំងការពិតមុននេះនាងចង់សង្កត់អោយក្មេងមិនទាន់កើតនេះស្លាប់ កុំអោយនាងរងចាំយូរទៀត
" ហុឹក~ហុឹក~ នាងសង្កត់កូនរបស់យើង " Tae រួញខ្លួនក្នុងទ្រូងរាងក្រាស់ ខ្លួនពិតជាខ្លាចបាត់បង់កូនណាស់

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now