ភាគទី២៩

3.9K 208 2
                                    

មួយអាទិត្យដែលTaeសម្រាកនៅមន្ទីរពេទ្យ ល្មមអោយកូនរឹងដៃរឹងជើងជាងមុន ទើបលោកស្រីParkនាំគេមកផ្ទះ ។ រាងតូចចេញពីក្នុងឡានដើរតិចៗព្រោះនៅរៀងឈឺកន្លែងវះកាត់ មកដល់ក្នុងផ្ទះក៏ញញឹម គេខានគេងនៅទីនេះច្រើនថ្ងៃមានអារម្មណ៍ថានឹក ពេលគេងនៅមន្ទីរពេទ្យមិនដូចនៅទីនេះទេកក់ក្ដៅណាស់

" ក្មួយពូឆ្លាតណាស់ មិនចេះយំសោះមើលចោះ " Jimin បីក្មួយជាប់ ក្មេងដែលទើបតែកើតភាគច្រើនគឺឧស្សាហ៍យំ តែកូនTaeខុសគ្នា គេយំលុះត្រាតែឃ្លានប៉ុណ្ណោះ
" មោះអោយខ្ញុំបីគេJimin " Tae ទទួលកូនមកបីម្ដង រាងតូចក៏ដើរទៅអង្គុយលើសាឡុង បំពេរកូនអោយគេង តែកូនមិនព្រមគេងតាមសំឡេងបំពេរនៅបើកភ្នែកព្រឹមៗមើលមកគេ ដៃតូចៗទន់ៗនោះក៏ក្ដាប់អាវម្ដាយជាប់

+ទីងតុងៗ

" Minទៅមើលអ្នកណាមក? " លោកស្រីPark លឺសំឡេងកណ្ដឹងមុខផ្ទះក៏អោយកូនទៅមើល
" បាទម៉ាក់ " Jimin ចេញទៅមើល ឃើញអ្នកដឹកជញ្ជូនឥវ៉ាន់ឈរមុខផ្ទះ
" មករកអ្នកណាដែល? " Jimin បើរទ្វាររបងសួរ អ្នកក្នុងផ្ទះទិញអីឬបានមានគេយកឥវ៉ាន់មក

" មានមនុស្សកម្មង់ឥវ៉ាន់ពីហាងរបស់យើង សុំសុីញ៉េទទួលត្រង់នេះ " Man
" លោកដឹងថាអ្នកណាអ្នកទិញទេ? " Jimin សួរដោយចម្លែកចិត្ត អ្នកណាមានចិត្តទិញរបស់ទាំងអស់នេះមក
" ខាងគេមិនបានប្រាប់ទេ បើសុីញ៉េហើយខ្ញុំសុំទៅវិញហើយ " Man ថារួចក៏ចេញទៅបាត់

" របស់ច្រើនយ៉ាងនេះកម្មង់អស់ពីហាងហើយមើលទៅ " Jimin ឈររអ៊ូ មិនដឹងអ្នកណាទិញមកហើយគេក៏ត្រូវហត់យកទៅក្នុងផ្ទះ បើឥវ៉ាន់គរលើគ្នាបែបនេះ
" របស់អីក៏ច្រើនខ្លាំងម្ល៉េះ " លោកស្រីPark ឃើញកូនលើកកេះធំៗចូលក្នុងផ្ទះក៏សួរ
" អត់ដឹងទេម៉ាក់ តែដែលដឹងវាច្រើនកូនយកមកមិនអស់ទេ នៅមុខផ្ទះឯណោះ ម៉ាក់ជួយយកកូនបន្តិច " Jimin ទម្លាក់កេះទុកព្រូស ឈរដកដង្ហើមសិន

ទម្រាំយកមកក្នុងផ្ទះអស់Jiminមិនដឹងអង្គុយហត់ប៉ុន្មានសារ គេឈររាប់កេះមិនក្រោមពី១០កេះឡើយ ហើយកេះធំៗទៀត អ្នកណាអីក៏ចិត្តល្អទិញអោយខ្លាំងម្ល៉េះ

" ....... " Tae អង្គុយបំបៅទឹកដោះគោកូន ដល់គេគេងលក់ ទើបដកភ្នែកពីកូនមើលកេះទាំងនោះទាំងឆ្ងល់ក្នុងចិត្ត តើក្នុងនោះជាអ្វី?
" បើកមើលសិនទើបបាន ខំជញ្ចូនមកហត់ចង់ស្លាប់ " Jimin មូលដៃអាវយកកូនកាំបិតមកឆូតមើលក្នុងកេះនោះជាអី ពេលបើកមើលឃើញ Jiminគាំងតែម្ដង ព្រោះក្នុងកេះសុទ្ធតែសម្ភាររបស់ទារក មានអង្រឹង របស់របរលេង រទេះរុញ នៅមានច្រើនទៀតគេរាប់មិនអស់ទេ

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now