ភាគទី៣៣

4.2K 223 0
                                    

       រាងតូចមកដល់ខាងក្នុងបែរក្រោយមើលមនុស្សពីរនាក់នោះបន្តិចទើបនិយាយស្ដីឡើង
      
" អង្គុយទៅ ចំណែកលោកឈរសិនខ្ញុំទៅយកកន្សែងមកអោយជូតខ្លួន " Tae និយាយរួចឡើងទៅបន្ទប់យកកន្សែងនឹងបីកូនមកជាមួយទើបចេញមក វាទើសភ្នែកណាស់សម្រាប់រាងក្រាស់ដែលឃើញប្រពន្ធពិបាកបែបនេះ ក៏ចូលទៅជួយយកកន្សែងពីករាងតូច ចៃដន្យBinsuក៏ចូលទៅយកដែល

" ទុកអោយខ្ញុំជួយ!! ទុកអោយបងជួយ!! " BinsuនឹងJungkook ចូលទៅយកកន្សែងមកព្រមគ្នា ដណ្ដើមយកទៅរៀងខ្លួន

" លែងទៅ!! " Jungkook សង្កត់ប្រយោគអោយគេលែងកន្សែង
" .......... " Binsu ក៏ព្រមលែងអោយទៅគេ
" ឯណាអ្នកផ្សេង អូននៅផ្ទះតែឯងមែនទេ?! " Jungkook សម្លឹងមើលក្នុងផ្ទះស្ងាត់ មានតែរាងតូចនឹងកូន

" ជួតខ្លួនហើយលោកទៅវិញទៅ កុំអោយអ្នកផ្ទះបារម្ភដោយសារលោកមកនៅទីនេះអី " Tae ដាក់កូនក្នុងអង្រឹង វាមានពីរទុកផ្លាស់ប្ដូរគ្នា ងាយស្រួលមិនបាច់ជញ្ចូនចុះឡើង

" បងមិនទៅវិញទេ បងចង់មើលថែអូននឹងកូននៅទីនេះ " Jungkook ចាប់ដៃរាងតូចទាញទៅបុកទ្រូង អោបរាងតូចជាប់
" ន៎ែលោក ជាអ្នកណាមិចក៏ហ៊ាននៅជិតTaeខ្លាំងម្ល៉េះ " Binsu ចាប់ដៃនាយចេញឆ្ងាយពីTae ថែមទាំងរុញគេចេញទៀត

" រឿងប្ដីប្រពន្ធរបស់ខ្ញុំមិនពាក់ព័ន្ធនឹងក្មេងសិស្សសាលាដូចឯងទេ ខ្ញុំត្រូវការនិយាយជាមួយTaeម្នាក់ប៉ុណ្ណោះ " Jungkook ទាញរាងតូចមកវិញ ក្មេងនេះដូចជាចេះដឹងខ្វល់ខ្វាយពីរាងតូចពេកហើយ នៅមានរឿងដែលគេថាជាសង្សារTaeខ្លួនមិនទាន់ដេញដោលផង

" Jungkookលោកលែងខ្ញុំសិនទៅ ខ្ញុំមើលកូនគេភ្ញាក់ហើយ " Tae បេះដៃពីដៃមាំ ទៅមើលកូនក្នុងអង្រឹង ក្នុងភ្នែកខ្លួនពេលនេះមើលអ្នកផ្សេងមិនឃើញទេ សូម្បីតែJungkook ឃើញតែកូនម្នាក់ប៉ុណ្ណោះ

" លោកអះអាងអីថាTaehyungieជាប្រពន្ធលោក? " Binsu
" ចុះឯងអះអាងអីថាTaeជាសង្សារឯង? " Jungkook សួរបកទៅវិញ
" ព្រោះពួកយើងស្គាល់គ្នានឹងហើយ មានអីខុសដែលទេបើយើងជាសង្សារគ្នា " Binsu

" ចុះមានដឹងដែលទេថាអ្នកដែលឯងហៅថាសង្សារពេញមាត់នេះត្រូវជាប្រពន្ធរបស់ខ្ញុំ! " Jungkook
" អ្នកទាំងពីរស្ងាត់ខ្លះបានទេ សំឡេងពួកលោកធ្វើអោយកូនខ្ញុំយំហើយ " Tae សម្លុតដាក់ពួកគេដែលប្រកែកគ្នារំខានក្មេងទាល់តែយំ នៅស្ងៀមមិនបានទេឬ

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now