ភាគទី២២

3.4K 200 0
                                    

" ចុះមកហើយកូន ឆាប់ទៅញាំអាហារពេលព្រឹកទៅ " Mrs.Jeon ឃើញTaeចុះជាមួយSiក៏ប្រាប់ អោយប្រញាប់ញាំកុំអោយខាន
" បាទម៉ាក់ " Tae ចូលទៅតុអាហារ ញាំអាហារពេលព្រឹក 15នាទីTaeញាំរួច ក៏ទៅអង្គុយលើសាឡុងដោយមានMrs.Jeonអង្គុយទីនោះ

" អ្នកប្រុសទឹកដោះគោ " Mary ដាក់កែវទឹកដោះគោមុខTae
" អរគុណ " Tae កាន់កែវទឹកដោះគោយកផឹកអស់ពីកែវ ទើបហុចកែវអោយនាងវិញ
( ផឹកវារាល់ថ្ងៃអ្នកប្រុសប្រាកដជារលូតកូនមិនខាន ) Mary គិតក្នុងចិត្ត យកកែវទៅលាងទុក
" បានគេងឆ្អែតដែលទេយប់មិញ ភ្នែកកូនខ្មៅអស់ហើយ " Mrs.Jeon សួរទាំងបារម្ភតិចៗ ឃើញមុខរាងតូចស្លេកៗខុសធម្មតា
" ដូចរាល់ដងអ្នកម៉ាក់ កុំបាច់បារម្ភពីកូនអី " Tae

" ល្អហើយ Si Diនាំអ្នកប្រុសឯងដើរលេងសួនច្បារខាងក្រោយទៅអោយអារម្មណ៍ស្រស់ស្រាយ ល្អសម្រាប់សុខភាពខ្លាំងណាស់នៅពេលព្រឹកបែបនេះ " Mrs.Jeon
" ចា៎លោកស្រី មោះអ្នកប្រុស " SiនឹងDi ក៏នាំរាងតូចទៅសួនច្បារ ពួកនាងនៅមើលTaeជាប់ និយាយគ្នាពីនេះពីនោះអោយTaeសើច ធ្វើអោយរាងតូចសើចរហូត

__SKIP__
@Shcool

       Jhopeអង្គុយងក់ក្បាលក្នុងថ្នាក់ ដូចមនុស្សមិនបានគេង សិស្សទាំងអស់ចាប់ផ្ដើមដើរចូលក្នុងថ្នាក់ ព្រោះដល់ម៉ោងចូលរៀនហើយ។ Yunចូលមកក៏ឃើញមិត្តគេងក៏ដាស់អោយគេក្រោក អ្នកគ្រូក៏ចូលមក
" ជម្រាបសួរអ្នកគ្រូ " សិស្សAll នាំគ្នាក្រោកឈរ
" ចា៎ ថ្ងៃនេះអ្នកគ្រូគ្រាន់តែមកប្រាប់សិស្សទាំងអស់គ្នាថា សាលានឹងធ្វើកម្មពិធីនៅចុងសប្ដាហ៍ក្រោយ សិស្សទាំងអស់ត្រូវចូលរួម រួមទាំងមានការបង្ហាញសមត្ថភាពសិស្សរបស់យើងផងដែល មានការប្រគំតន្រ្តីទៀតផង ប្រធានធ្នាក់គ្រប់រូបជួយរៀបចំគ្នាផង Jhope? " អ្នកគ្រូ ហៅJhope ព្រោះដោយសារតែគេជាប្រធានថ្នាក់

" បាទអ្នកគ្រូ " Jhope
" ជួយចម្លងឯកសារស្រង់បញ្ជីឈ្មោះនេះអោយអ្នកគ្រូបន្តិច ថ្ងៃស្អែកអ្នកគ្រូមកយក " អ្នកគ្រូ ហុចឯកសារស្រង់ឈ្មោះពិន្ទុរបស់សិស្សអោយគេ
" បាទអ្នកគ្រូ " Jhope ទទួលយកក៏ដើរទៅតុវិញ
" ចឹងចាប់ផ្ដើមមេរៀនរបស់យើង " អ្នកគ្រូ ចាប់ផ្ដើមការបង្រៀនរបស់គាត់

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now