ភាគទី១៩

4.2K 212 0
                                    

     ស្រីស្រស់ម្នាក់អង្គុយអន្ទាក់ខ្លាក្នុងហាងមួយ ញាំអាហារពេលព្រឹក YuGiទាញទូរស័ទ្ទមកតេទៅនរណាម្នាក់ ពេលនេះនាងត្រូវការជំនួយ ហើយម្នាក់នោះជាមនុស្សដែលនាងស្និតស្នាលបំផុត

" ហេឡូនៅចាំខ្ញុំបានដែលទេ " YuGi
( អ្នកណាចាំមិនបាននោះ យ៉ាងមិចទៅហើយពេលនេះអូនចេះនឹករលឹកដល់បងដែលមែនទេ ) BenSan

" កុំនិយាយច្រើន ខ្ញុំមានការពឹងលោកមកជួបខ្ញុំនៅហាង@#&#@ ខ្ញុំដឹងថាលោកនៅKoreanនេះ " YuGi
( បាន!បន្តិចទៀតជួបគ្នា ) Bensan

     •15នាទីក្រោយBensanបានមកដល់ហាងដែលYuGiណាត់ រាងមាំហំហួនចូលអង្គុយទល់មុខYuGiដោយក្នុងដៃមានបារីមួយដើម បើនិយាយពីមុខមាត់គេក៏មិនចាញ់Jungkookប៉ុន្មានដែល ថែមទាំងជាកូនកាត់កូរ៉េអង់គ្លេសទៀតផង

" ភ្នែកលោកមិនមើលគេហាមមិនអោយជក់បារីទេ បោះចោលទៅ " YuGi នាងស្រែកដាក់គេ អ្នកខាងនោះក៏ជុចបារីចោល

" ឆាប់និយាយមកថាអូនហៅបងមកធ្វើអី ឬដូរចិត្តទៅជាមួយបងវិញហើយ " Bensan មើលមុខYuGiចំ ដល់នាងងាកមុខចេញមិនមើលមុខគេ
" ខ្ញុំមិនទាន់បានទ្រព្យសម្បត្តិត្រកូលJEONរឿងអីដែលត្រូវទៅវិញ " YuGi

" អស្ចារ្យណាស់ប្រពន្ធរបស់ខ្ញុំ អូនចង់បានទ្រព្យសម្បត្តិខ្លាំងដល់ម្ល៉ឹងឬ " Bensan
" ត្រូវហើយ តែលើសពីនេះខ្ញុំចង់អោយKim Taehyungត្រូវឈឺចាប់ដូចខ្ញុំ រឿងខ្ញុំហៅលោកមកព្រោះរឿងនេះ!! " YuGi ភ្នែកក្រហមខឹងស្អប់Tae បើមិនមានTaeមកចូលពាក់ព័ន្ធម្ល៉េះនាងដេកស្រណុកស្រួលនៅផ្ទះត្រកូលJeonហើយ

" ចង់អោយបងធ្វើអី អូនមិនមែន.....!!! " Bensan
" ធ្វើអោយKim Taehyungបាត់បង់កូន អោយវាឈឺចាប់ដែលត្រូវបាត់បង់កូន ធ្វើអោយវាឆ្កួតកាន់តែល្អ ខ្ញុំចង់ដឹងថាពេលដែលវាបាត់បង់កូនហើយក្លាយជាមនុស្សឆ្កួតJungkookនៅតែស្រលាញ់វាទេ រឿងនេះលោកត្រូវតែជួយខ្ញុំ ខ្ញុំនឹងសងលោកវិញអោយគាប់ចិត្ត លោកចង់បានអ្វីក៏បានតាមចិត្តលោក " Yugi

" ប្រាកដហើយថាអោយបងបានគ្រប់យ៉ាង មិនថា.....! " Bensan មើលទៅនាងចុះឡើង បំណងគេជាអ្វីនាងគួរតែដឹងច្បាស់

" អោយតែសម្រេចផែនការនេះ ទោះប្ដូរដោយខ្លួនប្រាណក៏ខ្ញុំហ៊ានដែល " Yugi មិនខ្វល់ទាំងអស់ថានាងត្រូវលះបង់អី អ្វីដែលនាងចង់គឺបំផ្លាញ់Tae ដែលដណ្ដើមJungkookពីនាង ហើយដើមហេតុគឺមកពីកូនក្នុងពោះគេ ចាត់ការកូននោះបានគឺជោគជ័យហើយ

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now