ភាគទី៧

4.2K 286 2
                                    

        ម៉ោង៧យប់​គ្រួសារJeonក៏ចាប់ផ្ដើម​ញាំអាហារជុំគ្នាទាំងMr.Jeon រួម​ទាំងYuGiផង​ដែល ។ ពេល​ញាំ​រួចក៏​ទៅអង្គុយ​និយាយគ្នាលេង YuGiទោងទាម​ស្អិតជាប់Jungkook មិន​ឃ្លាតឆ្ងាយ ផ្អែមល្ហែមជាមួយគ្នាមិន​ខ្វល់ពី​មនុស្សក្នុងផ្ទះ
" Jungkook​បងនិយាយហើយថានឹង​រៀបចំពិធីរៀបការ​របស់ពួកយើង ហេតុអីមិន​រៀបចំនៅខែក្រោយតែម្ដងទៅ " YuGi ញិញក់​ដាក់នាយ តាម​គំនិតនាងចង់​រៀបការអោយលឿន​បំផុតនឹងឆាប់ដេញសត្វចាប​សត្វព្រាបចេញពីទីនេះកុំអោយ​ទើសមុខ​ទើសមាត់នាង ពិសេសMrs.Jeonដែលតែង​ប្រឆាំងជាមួយនាង មិនដឹងជាអីណាស់ណាទេដែលMrs.Jeonមិន​ចូលចិត្តនាងនោះ

" បងបាន​គិត​គួររួចហើយ ហើយបងក៏បាន​ធ្វើធៀបការរួចហើយដែល នៅដើមខែក្រោយនេះ " Jungkook និយាយធ្វើអោយ​គ្រប់គ្នាភ្ញាក់ផ្អើលជា​ខ្លាំង គេមិនបាន​ពិភាក្សាជាមួយអ្នកណាទេ​គឺសម្រេចចិត្តខ្លួនឯង
" នេះកូនមិនបាន​ពិភាក្សាជាមួយប៉ាម៉ាក់ទេ ហេតុអីអារកាត់​ដោយខ្លួនចឹង " Mrs.Jeon

" ខ្ញុំប្រាប់ម៉ាក់ហើយថារឿង​រៀបការកូន​សម្រេចខ្លួនឯង រឿងពិធីកូន​ក៏ជាអ្នក​រៀបចំដែល កុំអោយតែ​ថ្ងៃនោះគ្មានវត្តមានប៉ាម៉ាក់ទៅបានហើយ " Jungkook
" ឯង​កំពុងនិយាយថា​អោយ​ប៉ាម៉ាក់​អង្គុយស្ងៀមមួយកន្លែងមែនទេ? " Mr.Jeon ដាក់ពែងកាហ្វេ​ចុះតបទៅកូន​ធ្វើអោយ​គ្រប់គ្នាលែងហ៊ានក្អក តាំងពីដើម​គាត់​មិន​សូវ​និយាយច្រើនទេ ចរឹក​ស្ងប់ដូចខ្សែទឹកចឹង ប៉ុន្តែគាត់ប្រៀបដូចស្ដេចខ្លា កាចក៏កាចដែល​ទើបJungkookមាន​ចរិត​មានៈគឺកាត់​ទៅរក​គាត់នេះឯង

" បង​ថាទៅគេ​ដោយសារស្រីលែង​ឃើញក្បាលយើង​ជា​ប៉ាម៉ាក់ហើយ សូម្បីតែរឿង​រៀបការក៏គេមិនប្រាប់​ពួកយើងដែល " Mrs.Jeon ងាកសម្លក់សម្លឹងទៅYuGi ដោយសារតែស្រីម្នាក់នឹងហើយបានកូន​គាត់លែងស្ដាប់អ្នកណាបែបនេះ

" ប៉ាម៉ាក់នៅតែជា​អ្នកមាន​គុណរបស់កូន ខ្ញុំគ្រាន់តែចង់រៀបចំជីវិតដោយ​ខ្លួនឯង​ រើសមនុស្សស្រី​ល្អម្នាក់បង្កើតគ្រួសារ ហើយស្រី​ម្នាក់នោះគឺជាYuGiម្នាក់គត់ ប៉ា​ប្រាកដជាយល់ចិត្តរបស់កូន " Jungkook ក្ដាប់ដៃ​ផ្ដល់ទំនុកចិត្តអោយ​មនុស្សដែលខ្លួនស្រលាញ់ YuGiលឺហើយក៏​រំភើបចិត្តមិន​តិច

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now