ភាគទី៣៧

3.8K 192 0
                                    

        Jinចាប់ផ្ដើមភ័យខ្លួននឹងពាក្យម្ដាយ នេះមិនដឹងថាគាត់យល់ព្រមហើយឬនៅទេ បើមិនទាន់យល់ព្រមប្រសើរណាស់
" ចុះប៉ាម៉ាក់ឆ្លើយថាមិច មិនព្រមមែនទេ? " Jin
" គឺមិនទាន់សម្រេចទេ ប៉ាកូនជាអ្នកសម្រេចខ្លួនឯង ប៉ុន្តែម៉ាក់មិនបានថាអីទេ " Mrs.Jeon

" ម៉ាក់ពេញចិត្តHyung តែពួកយើងជាបងប្អូនហើយថែមទាំងជាមនុស្សប្រុសទៀត មិនអាចទេកូនសុំជំទាស់ " Jin ប្រកែក មិនមែនស្អប់ខ្ពើម តែខ្លួនប្រកាន់ព្រោះNamjoonនឹងខ្លួនជាបងប្អូន មិនអាចដាច់ខាតក្នុងនៃស្នេហា
" វាមិនសំខាន់ទេ អោយតែកូនស្រលាញ់គ្នាទៅបានហើយ ណាមួយម៉ាក់ក៏ចង់បានNamjoonធ្វើកូនប្រសារដែល " Mrs.Jeon

" ខ្ញុំទៅសួរHyungអោយច្បាស់សិន " Jin ចេញទៅបាត់ ទោះម្ដាយពេញចិត្តក៏មិនប្រាកដថាខ្លួនតាមគាត់ដែល
" កូនមិនដែលដឹងថាNamjoonស្រលាញ់បងថ្លៃ " Tae ស្ងាត់មកជាយូរក៏និយាយ
" ម៉ាក់ក៏មិនសូវដឹង ទើបតែថ្មីៗនេះម៉ាក់សង្កេតឃើញNamjoonប្លែក ហើយកាន់តែច្បាស់ពេលពួកគាត់ហៅប៉ាម៉ាក់ទៅជួបនេះហើយ " Mrs.Jeon

" មើលទៅគាត់មិនពេញចិត្តរឿងនេះទេ " Tae
" ព្រោះតែបងកូនគេចិត្តរឹងនឹងហើយ មិនសូវខ្វាយខ្វល់រឿងគូស្រករអីទេ ដល់ជួបចឹងគេនឹងប្រកែកដាច់ខាត " Mrs.Jeon
" ........... " Tae សា្តប់ម្ដាយក្មេកនិយាយ តាមមើលដូចគាត់និយាយនឹងហើយ Jinមិនដែលខ្វល់រឿងនេះទេ

__Skip__

      Jin ឈប់ឡាននៅមុខក្រុមហ៊ុមរបស់Namjoon គាប់ជួនគេទើបតែមកដល់ដូចគ្នាទើបស្ទាក់ផ្លូវតែម្ដង
" ខ្ញុំមានរឿងនិយាយជាមួយHyung ចូលឡានសិនមក " Jin បាំងពីមុខNamjoon លើកនេះត្រូវនិយាយអោយច្បាស់ទើបបាន

" hyungមានប្រជុំនៅបន្តិចទៀតនេះ ចាំនិយាយពេលអាហារថ្ងៃត្រង់ទៅ " Namjoon ហួសJinចូលក្រុមហ៊ុន
" Hyungស្រលាញ់ខ្ញុំពិតឬអត់ ឬអោយប៉ាម៉ាក់ទៅនិយាយចោល " Jin និយាយហើយNamjoonក៏បែរមកវិញ

" ចូលក្នុងមកបងនឹងប្រាប់ហេតុផលដែលJinត្រូវការ " Namjoon ដើរនាំមុខJin ដើរតាមក្រោយ មុខមើលមិនយល់ ថ្ងៃនេះNamjoonគំរោះគំរើយខុសធម្មតា មកដល់Office Namjoonក៏ប្រាប់អោយលេខាទៅប្រាប់គ្រប់គ្នា លើកប្រជុំទៅម៉ោង១រសៀលវិញ ព្រោះពេលនេះគេជាប់និយាយជាមួយភ្ញៀវពិសេស

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now