ភាគទី 1✨

1.2K 38 0
                                    

#ប្រទេសកូរ៉េ

ទីស្នាក់ការប៉ូលិសក្រុងសេអ៊ូល

« ព័ត៌មានថ្មី.....កាលពីយប់ ថ្ងៃទី24 ខែឧសភា ឆ្នាំx xនៅវេលាម៉ោងប្រមាណជា 11:56pmឈាងចូលពាក់កណ្ដាលអាធ្រាត្របន្ទាប់ពីមានភ្លៀងធ្លាក់រួចមានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយដែលកើតឡើងនៅម្ដុំផ្លូវxxx មានមនុស្សបានប្រទះឃើញសកសពបុរសម្នាក់ដែលមានវ័យប្រហែល 20 ឆ្នាំជាងដេកស្លាប់នៅក្នុងថ្លុកឈាមក្បែគុម្ពព្រៃមួយកន្លែង ដោយតាមការពិនិត្យរបស់អ្នកកោសល្យវិច័យបានប្រាប់អោយដឹងថា សាកសពនេះស្លាប់ដោយសារឃាតកម្មដោយត្រូវបានឃាតកចាក់អស់ជាច្រើនកាំបិតហើយអ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ សាកសពរបស់ជនរងគ្រោះក៏មានស្នាមដៅមួយដែលសរសេរអក្សរ " 죽임 " នៅត្រង់កដៃខាងឆ្វេង ពេលនេះសមត្ថកិច្ចក៏កំពុងតែស្វះស្វែងស្រាវជ្រាវរកឃាតកដើម្បីមកដាក់.......»

ក្រឹប ! ! សម្លេងបិត laptop

" ពួកឯងគិតយ៉ាងម៉េចចំពោះរឿងក្ដីមួយនេះ " លោកអនុសេនីយ៍ត្រីឬហៅថាលោកអធិការ ងាកមកសួរកូនចៅក្រោមឱវាទដែលអង្គុយមើលព័ត៌មានជាមួយគ្នាក្នុងអង្គ ប្រជុំអម្បាញ់មិញនេះ

" ខ្ញុំគិតថាឃាតកម្មរឿងក្ដីនេះពិបាកបន្ដិចហើយ បើយើងមើលទៅតាមខ្លួនសាកសពដូចជាគ្មានដានភស្ដុតាងបន្សល់ទុកនោះទេ ហើយអ្វីដែលគួរឲចម្លែកនោះគឺដៃខាងឆ្វេងរបស់ជនរងគ្រោះឃាតកបានដៅអក្សរ 죽임 ឃាតកប្រាកដជាមានគោលបំណងអ្វីមួយមិនខាន "

" តែសម្រាប់ខ្ញុំគិតថាស្នាមដៅនោះវាគ្រាន់តែជាស្នាមដែលជនរងគ្រោះសាក់លេងប៉ុណ្ណោះ វាគ្មានអ្វីគួរអោយចាប់អារម្មរណ៍ទេ ប៉ុន្តែបើមើលទៅខោអាវនឹងសម្ភារៈដែលនៅជាប់ខ្លួនរបស់គេ សាកសពនោះមិនមែនជាអ្នកធម្មតាទេ ប្រាដកជាអ្នកមានអំណាចឬអ្នកជំនួញអ្វីបែបនឹង ឃាតកម្មនេះអាចជាការប្លន់សម្លាប់ក៏ថាបាន "

" លោកអនុសេនីយ៍ឯក និយាយដូចជាមិនត្រឹមត្រូវទេ បើសិនជាការប្លន់សម្លាប់មែននោះ ហេតុអីក៏របស់របរមានតម្លៃរបស់ជនរងគ្រោះនៅទាំងអស់ហើយហេតុអីក៏គេដើរតាមផ្លូវស្ងាត់ម្នាក់ឯង តាមគំនិតខ្ញុំការស្លាប់នេះជាឃាតកម្មច្បាស់ណាស់ "

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Where stories live. Discover now