ភាគទី 3 ✨

444 22 2
                                    


ព្រឹកថ្ងៃថ្មី☀️

ងាកមកមើលកម្លោះសង្ហារជុងហ្គុកយើងនេះវិញ សំលេងទូរស័ព្ទរបស់នាយរោទ៍ចង់បែកបន្ទប់ទៅហើយ តែកុំមើលម្ចាស់កំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់ធ្វើដូចគ្មានអ្វីកើតឡើង ដោយហេតុថារាល់ថ្ងៃត្រូវធ្វើការច្រើនគ្មានពេលសម្រាក ទើបថ្ងៃនេះនាយគេងសរុបយកកម្លាំងតែម្ដង ចំណែកទូរស័ព្ទនៅតែរោទ៍ដដែល ដោយសម្លេងរំខានទីបំផុតនាយសង្ហាក៏បើកនេត្រាមួយភ្លេតហើយក៏លើកដៃស្រវេស្រវារាវរកទូរស័ព្ទមកលើក ព្រោះភ្នែកនឹងបើកបានបន្តិចក៏បិតទៅវិញ

" អាឡូ ! " ជុងហ្គុកលើកនិយាយទាំងនៅគេងបិតភ្នែកនឹងគ្រែនៅឡើយ

« អាចង្រៃ ! យើងខលទៅឯងចង់ផ្ទុះទូរស័ព្ទហើយ ហេតុអីក៏ទើបតែលើកហា៎ស »

" អ្នកណាគេនេះ ? " ជុងហ្គុកជ្រួញចញ្ចើមកើតសេចក្ដីឆ្ងល់ តើអ្នកណាហ៊ានមកជេរប៉ូលីសរូបសង្ហារដូចជាគេថាអាចង្រៃទាំងព្រឹកបែបនេះ ប៉ុន្ដែសម្លេងដូចធ្លាប់ស្គាល់

« អរ៎ នេះឯងឆ្កួតលែងស្អាល់ថាយើងជាអ្នកណាហើយឬ? » សម្ដីមួយនេះកាន់តែធ្វើអោយជុងហ្គុកមានអារម្មណ៍ថាសម្លេងម្នាក់នេះដូចជាប្រហែលៗ មិនចាំយូរនាយក៏បើកភ្នែកមើលលេខទូរស័ព្ទ

" យ៉៉ុនហ្គី Hyung ! "

« អឺ ! គឺយើង »

" Hyung ខលមកខ្ញុំតាំងពីពេលណា ? "

« មួយសន្ទុះធំហើយ ចុះពេលនេះឯងនៅឯណា ? យើងចុចកណ្ដឹងផ្ទះឯងចង់ធ្លុះហើយ មិនឃើញក្បាលឯងមកបើកទ្វារសោះ »

" គឺខ្ញុំរវល់ដេក ទើបមិនបានទៅបើក "

« ល្មមក្រោកហើយឬនៅ ? ចុះមកបើកទ្វារឲយើងឲលឿន យើងឈរមុខផ្ទះឯងចុកជើងសឹងស្លាប់ហើយ »

" ចាំបន្ដិចអញ្ចឹង " នាយបិតទូរស័ព្ទហើយក៏ចុះទៅបើកទ្វារឲយ៉ុនហ្គីចូលមកក្នុងផ្ទះ បន្ទាប់មកយ៉ុនហ្គីក៏អង្គុយចុះលើសាឡុងហើយជុងហ្គុកក៏អង្គុយទល់មុខគេ

" Hyung មករកខ្ញុំមានការអីទាំងព្រឹកបែបនេះ ? "

" មករកឯងទល់តែមានការទើបមកបានហា៎ស ? ហើយស្អីនោះ រូបតារាឲពេញតែផ្ទះ " ដោយសារតែនាយឃើញផ្ទះរបស់ជុងហ្គុកនិយាយពីថាកន្លែងណាក៏មានដែរ បិតនោះបិតខ្លាចគេមិនដឹង

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Hikayelerin yaşadığı yer. Şimdi keşfedin