ភាគទី 6 ✨

272 19 0
                                    

+វីឡាគីម

ពេលយប់ក៏ឈានចូលមកដល់ នៅផ្ទះវីឡារបស់គ្រួសារគីមឯនេះវិញក៏កំពុងតែជជែកលេងជាមួយគ្នាយ៉ាងរីករាយនៅក្នុងបន្ទប់ទទួលភ្ញៀវ

" ម្សិលមិញប៉ាដូចជាឃើញព័ត៌មានរបស់កូនថេយ៍ឈ្លោះជាមួយប៉ូលីសម្នាក់នៅឯផ្សារទំនើប តើមិនមានរឿងអីធំដុំទេមែន ? " លោកគីមសួរទៅកូនដោយក្ដីព្រួយបារម្ភដោយខ្លាចថាមានរឿងមិនអាចដោះស្រាយបាន ព្រោះថាកូនពៅរបស់គាត់នេះគឺឆេវឆាវពិបាកស្អីអោយខ្លាំងណាស់កាចឆ្នាស់លើសស្រីទៅទៀត

" គឺគ្មានរឿងអីទេលោកប៉ា ប៉ូលិសម្នាក់នោះគឺជាកូនចៅរបស់ណាមជុន ហើយពួកយើងក៏បានដោះស្រាយគ្នារួចរាល់ហើយដែរ លោកប៉ាកុំបារម្ភអី " ជីនក៏ឆ្លើយជំនួសប្អូនបើសិនជាឲ្យគេឆ្លើយប្រាកដជាធ្វើឲគាត់ពិបាកចិត្តមិនខាន

" បើបែបនឹងក៏ល្អហើយ កូនថេយ៍គួរតែប្រយ័ត្នឲបានច្រើនបន្ដិច ព្រោះកូនជាបុគ្គលដែលមនុស្សស្គាល់ច្រើន ទៅណាមកណាគួរតែមានអ្នកការពារឬអង្គរក្សតាមទៅជាមួយទើបមានសុវត្ថិភាព  ម្យ៉ាងទៀតថ្ងៃមុនក៏លេចឮដំណឹងថាកូនទៅវាយតបជាមួយរ៉ូហ្សា ប៉ាសុំហាមកូនរាល់ដងកូនទៅមានរឿងជាមួយអ្នកណាប៉ាមិនថាទេ តែមនុស្សដែលមានឈ្មោះថារ៉ូហ្សានេះកូនគួរតែកុំយកខ្លួនទៅពាក់ព័ន្ធនឹងគេអី ព្រោះមនុស្សនៅក្រោយខ្នងគេមិនមែនជាមនុស្សធម្មតានោះទេ " លោកគីម

" ប៉ានិយាយបែបនេះមានន័យថាម៉េច ? " ចម្ងល់ក៏លោតឡើងពេញខួរក្បាលរបស់គេ នេះតើប៉ារបស់គេចង់មានន័យអ្វីប្រាកដហើយស្អីគេនាងរ៉ូហ្សាមានអីនៅខាងក្រោយខ្នងនោះ ហេតុអ្វីក៏ចាំបាច់ឲគេប្រុងប្រយ័ត្នជាមួយនាងនោះ គេពិតជាមិនយល់ពិតមែន

" គ្មានអីទេ កូននៅនិយាយជាមួយម៉ាក់កូនសិនទៅ ប៉ាដូចជាអស់កម្លាំងខ្លាំងណាស់ សុំទៅសម្រាកមុនហើយ " លោកគីមងើបឈរដោយមិនបានឆើ្លយបញ្ជក់នឹងសំនួរដែលថេហ្យុងសួរ គាត់ក៏ឡើងទៅបន្ទប់សម្រាកបាត់ទៅ ទុកឲបីនាក់ម្ដាយកូននៅជាមួយគ្នា

" និយាយអញ្ចឹងពួកកូនបានជួបណាមជុនដែលមែនទេ? "

" បាទ ! បងកណ្ដាលមិនបានជំរាបម៉ាក់ទេឬ? " ថេហ្យុង

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Where stories live. Discover now