ភាគទី 9 ✨

170 15 0
                                    


« អូ៎យ ! » ជុងហ្គុកស្រែកឡើងដោយរហ័សយកដៃមកក្ដោបអាអូនតូចរបស់គេ ក្រោយពេលដែលដបទឹកហោះមកត្រូវដោយសារស្នាដៃថេហ្យុង

« ព្រះអើយ ថេហ្យុង ! ឯងធ្វើស្អីហ្នឹង? »ជីនលើកដៃខ្ទប់មាត់បើកភ្នែកធំៗ ភ្ញាក់ផ្អើលមិននឹកស្មានថាថេហ្យុងហ៊ានបែបនឹង

« បងមិនឮគេនិយាយទេហ្ហេស? »

« គេនិយាយយ៉ាងម៉េចក៏ឯងមិនត្រូវគប់គេដែរ ដឹងទេថាវាអត់សីលធម៍   ជុងហ្គុកឯងយ៉ាងម៉េចហើយ ?»

« ខ្ញុំ.... ខ្ញុំមិនអីទេ » នាយប្រឹងឆ្លើយទាំងឈឺចុកចាប់

« បងប្រាប់ឯង បើសិនជាជុងហ្គុកគេអសមត្ថភាពអាអូនតូច ហើយមិនអាចរកប្រពន្ធបាន ឯងត្រៀមខ្លួនក្លាយជាប្រពន្ធគេឲហើយទៅ  តោះ ជុងហ្គុកចាំយើងនាំឯងទៅផ្ទះ»

« អ្ហាយ ! ! ! បងកណ្ដាល » ថេហ្យុងស្រែកដាក់ណាមជុន

ណាមជុនធ្វើជាមិនឮដោយនាំជុងហ្គុកចេញទៅ  នៅតាមផ្លូវនាយក៏ឈ្លាតចូលទិញថ្នាំបំបាត់ការឈឺចុកចាប់ឲជុងហ្គុកផងដែរ ។ ពេលដែលដល់ផ្ទះjk ណាមជុនក៏ប្រញាប់ទៅវិញព្រោះនៅមានកិច្ចការត្រូវធ្វើច្រើនទៀត ចំណែកកម្លោះសង្ហារនេះវិញក៏ខលហៅយ៉ុនមីន ឲមកជួយមើលខ្លួន ព្រោះមើលទៅសភាពគេដូចជាពិបាកដល់ហើយ

Skip ភូមិគ្រឹះ លី

« ចៅហ្វាយ ! ចៅហ្វាយ ! » បុរសម្នាក់រត់ទាំងត្រហេបត្រហបសំដៅចូលមកខាងក្នុងភូមិគ្រឹះ

« យ៉ាងម៉េចឯង ? រត់ធ្វើមើលតែនរណាស្លាប់អញ្ចឹង » លី ស៊ូហ៊ុន ដែលអង្គុយក្រេបរសជាតិស្រា ដាច់អារម្មណ៍ដោយសារមានអ្នករំខាន ក៏ងាកមកដោយទឹកមុខមិនល្អ

« ចៅហ្វាយ ឆយ ដូយ៉ុនវាងាប់ហើយ »

« វាងាប់យ៉ាងម៉េច ក្រែងយើងឲឯងទៅសម្លាប់វាមិនអញ្ចឹង »

« ខ្ញុំមិនបានធ្វើទេចៅហ្វាយ ពេលខ្ញុំចូលទៅរកវា វាក៏ងាប់រួចបាត់ទៅហើយ  តែខ្ញុំក៏ឃើញប្រុសម្នាក់រត់ចេញពីបន្ទប់នឹងដែរ»

« ស្អីគេ ? មានអ្នកផ្សេងសម្លាប់វាហ្ហេស?  » កាលបើមានអ្នកផ្សេងមកលូកលាន់រឿងខ្លួនបែបនេះ អារម្មណ៍របស់គេក៏មិនស្រួលដូចគ្នា ទោះបីជាគោលដៅរបស់គេកម្ចាត់ហើយក៏ដោយ

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Opowieści tętniące życiem. Odkryj je teraz