ភាគទី 5 ✨

324 19 2
                                    

ព្រឹកថៃ្ងថ្មី🌄

+ទីស្នាក់ការប៉ូលិស

ព្រឹកនេះជុងហ្គុកជិះម៉ូតូសំណព្វរបស់ខ្លួនមកធ្វើការទាំងទឹកមុខស្រពោន ក្រោយពេលដែលមកដល់នាយក៏ដកយកឯកសារមួយចំនួនចេញពីកាបូបដើម្បីត្រៀមទុកយកទៅឲលោកអធិការ រួចធ្វើដំណើរបោះជំហានចូលមកកាន់កន្លែងធ្វើការរបស់ខ្លួន

" អីយ៉ា~ ~នេះលោកអនុសេនីយ៍ឯកមកធ្វើការហើយឬ ? " ជីមីនដែលកំពុងអង្គុយតុរបស់ខ្លួនក្រឡេកឃើញជុងហ្គុកក៏ផ្ដើមនិយាយរាក់ទាក់ពេលដែលនាយដើរមក

" បាទ " ជុងហ្គុកមិននិយាយអ្វីច្រើនក៏ដើរទៅតុធ្វើរការ របស់ខ្លួនតែម្ដង ។ សកម្មភាពស្ងាត់ស្ងៀមបែបនេះគឺធ្វើឲ្យក្រុមការងារប្លែកចិត្តតែម្ដង ព្រោះតាមធម្មតាជុងហ្គុកគេមិនមែនជាមនុស្សបែបនេះទេ រាល់ដងឲតែជួបក្រុមការងារគេតែងតែនិយាយសួរនាំគេឯង តែថ្ងៃនេះចម្លែកខ្លាំងណាស់ ។ ឃើញបែបនេះជីមីនក៏ដើរពីតុធ្វើការរបស់ខ្លួនមករកជុងហ្គុក

" ជុងហ្គុក ! ឯងកើតអីមែនទេម៉េចក៏ថ្ងៃនេះឯងមុខស្រពោនម្ល៉េះ ? "

" ខ្ញុំមិនកើតអីទេ គ្រាន់តែកាលពីយប់មិញគេងមិនបានគ្រប់គ្រាន់ប៉ុណ្ណោះ "

" ចុះឯងធ្វើអីម៉េចក៏គេងមិនគ្រប់ ? ឬមួយក៏ឯងនាំ...."

" បានហើយ មិនដូចអ្វីដែល Hyung កំពុងតែគិតទេ" ជុងហ្គុកនាយក៏និយាយកាត់ព្រោះគេដឹងថាន័យជីមីនគឺគិតថាគេនាំស្រីមកដេក ទើបគេនិយាយកាត់កុំឲចេះតែគិតផ្ដេសផ្ដាសមកលើនាយទៀត

" បើចឹងឯងកើតអីប្រាប់មក "

" គេគ្មានទៅកើតស្អីទេ គេមិនបានគេងដោយសារតែម្សិលមិញគេមានរឿងជាមួយម្ចាស់ចិត្តរបស់គេនោះអី " ភ្លាមៗនោះក៏ស្រាប់តែមានសម្លេងមនុស្សម្នាក់ទៀតមកនិយាយកាត់ការសន្ទនារបស់ពួកគេ

" ដឹងច្បាស់ណាស់ណ៎ លោក យ៉ុនហ្គី ហើយម៉ោងប៉ុណ្នឹងហើយទើបតែមកធ្វើការឬ? " ជីមីន

" ម៉ោងរបស់យើង មកធ្វើការម៉ោងប៉ុន្មានក៏ជារឿងរបស់យើង យ៉ាងម៉េចឯងមានបញ្ហា ? " យ៉ុនហ្គីនិយាយតែមាត់មិនគ្រប់ថែមទាំងញញឹមបញ្ឈឺជីមីនឲក្ដៅស្លឹកត្រចៀកទៀតផង

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Donde viven las historias. Descúbrelo ahora