ភាគទី 11 ✨

209 17 0
                                    


« លោក ! លោកមកទីនេះធ្វើអី ? »

« អឺ....គឺខ្ញុំយកឯកសារមកអោយលោកអធិការ » ក្រោយស្ដាប់ឮចម្លើយហើយ ថេហ្យុងក៏បើកទ្វាររបងឲរួចនិយាយ

« ចូលមកបងប្រុសរបស់ខ្ញុំគាត់នៅខាងក្នុង »

« បាទ ? » ចម្ងល់លោតពេញខួរក្បាលក្រោយពេលដែលឃើញរិកពារសម្ដីសម្ដៅរបស់ថេហ្យុងប្ដូរ180ដឺក្រេខុសកាលពីពេលជួបគ្នាដំបូងៗ

« យ៉ាងម៉េច ? បានខ្ញុំនិយាយជាមួយស្រួលប្រួលរំភើបឬ? »

« អ... អត់ទេខ្ញុំគ្រាន់តែចម្លែកក្នុងចិត្តដែលលោកចេះកែប្រែខ្លួនមកជាមនុស្សដែរគួរឲរាប់រក ជាងលើកមុន » នាយនិយាយត្រង់ៗដោយមិនលាក់លៀម ទាំងមិនដឹងថាសម្ដីរបស់គេធ្វើឲនាយតូចប្រែក្លាយជាខឹងគេមួយរំពេច

« នែ៎ ! លោកនិយាយបានន័យថាម៉េចហ្ហាស? បើសិនជាមនុស្សខ្ញុំមិនគួរឲរាប់រក អញ្ចឹងមិនបាច់មកជាន់ដីផ្ទះរបស់ខ្ញុំទេ អញ្ចើញលោកដកខ្លួនចេញទៅ » ចប់សម្ដីថេហ្យុងក៏រុញទ្វាររបងបិតឮសូតែ ផាំង លាន់ដូចរន្ទះផ្អើលទាំងអ្នកនៅខាងក្នុងទៀតផង

« តោះកូន កុំនៅនិយាយជាមួយមនុស្សមាត់ឆ្កែ » ថេហ្យុងនិយាយព្រមទាំងចាប់បីយ៉ុនតានដើរចូលទៅក្នុងផ្ទះ ។

     ឯជុងហ្គុកឈរទះមាត់ខ្លួនឯងមិនគួរណាធ្លោយមាត់និយាយឲថេហ្យុងខឹងនោះ មនុស្សកំពុងតែចុះសម្រុងល្អផង  រួចពីនោះនាយក៏ខលទៅណាមជុន  ទើបមានអ្នកបម្រើរមកបើកទ្វានាំនាយចូលទៅខាងក្នុង។

« លោក អង្គុយត្រង់នេះហើយ ចាំខ្ញុំទៅហៅអ្នកប្រុសឲ » អ្នកបម្រើ

« បាទ » ក្រោយពីអ្នកបម្រើរដើរទៅបាត់ជុងហ្គុកក៏រេភ្នែកមើលក្នុងផ្ទះចុះឡើងក៏ប្រទាក់ភ្នែកនឹងអ្នកស្រីគីមកំពុងដើរពីផ្ទះបាយមករកគេ

« ជំរាបសួរអ្នកស្រី » ជុងហ្គុកងើបឈរគោរព

« ចា៎ មិនអីទេអង្គុយចុះមក »

« ជាកូនចៅរបស់ណាមជុនមែនទេ ? អីយ៉ាមើលទៅដូចជាសង្ហារដល់ហើយ បើខ្ញុំមានកូនស្រីប្រាកដជាលើកឲមិនខាន » អ្នកស្រីគីមនិយាយព្រមទាំងលើកសរសើរជុងហ្គុកមិនដាច់ពីមាត់ មើលទៅប្រហែលជាពេញចិត្តគេខ្លាំងហើយ

You've reached the end of published parts.

⏰ Last updated: Oct 28, 2023 ⏰

Add this story to your Library to get notified about new parts!

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Where stories live. Discover now