ភាគទី 8 ✨

203 15 0
                                    


+ប៉ុស្តិ៍ប៉ូលិស

ក្រោយពីចេញពីកន្លែងកើតហេតុហើយណាមជុននិងជុងហ្គុកក៏ត្រឡប់មកប៉ុស្តិ៍ដោយឲជីមីននិងយ៉ុនហ្គីជាអ្នកទៅមន្ទីពេទ្យយកឯកសារកោសល្យវិច័យវិញ ។ អ្នកទាំងពីពេលនេះក៏កំពុងតែអង្គុយមើលរូបថតនៅកន្លែងកើតហេតុ សារចុះសារឡើងខ្លាចថាមានអ្វីចម្លែកអាចកំណត់រឿងក្ដី ឆយ ដូយ៉ុនបាន

" លោកអធិការូបថតទាំងនេះដូចជាគ្មានប្រយោជន៍ជួយយើងកំណត់អត្តសញ្ញាណឃាតកបានសោះ ខ្ញុំគិតថាការស្លាប់របស់គេប្រាកដជាការសម្លាប់បំបិតមាត់ហើយបានជាមិនបន្សល់ដានឲយើងបែបនេះ " ជុងហ្គុក

" បើបែបនឹងមែន ចុះលោកគិតថានរណាជាមេធំក្នុងរឿងនេះ ? " ណាមជុន

" អាចទេបើសិនជាករណីរបស់ ឆយ ដូយ៉ុន និង លី មីនយ៉ាង វាជាប់ទាក់ទងគ្នា ហើយមេធំគឺជាមនុស្សតែមួយ " ជុងហ្គុកនិយាយមួយឃ្លាដាស់អារម្មណ៍ណាមជុនឲយល់ឃើញដូចខ្លួនដែរ

" លោកពិតជាឆ្លាតខ្លាំងណាស់ ប៉ុន្តែទោះជាពួកយើងគិតថាវាជាប់ទាក់ទងគ្នាក៏យើងគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់វាដែរ " ត្រូវណាស់ទោះជាពួកគេដឹងក៏គ្មានអ្វីមកលាតត្រដាងថាវាជាកាពិត. បើសម្អាងត្រឹមមាត់ក៏គ្មានអ្នកជឿគេដែរ

តឺត៚៚តឺត

" ខ្ញុំសុំទៅលើកទូរស័ព្ទបន្ដិច " ណាមជុនក៏កាន់ទូរស័ព្ទដើរចេញទៅនិយាយខាងក្រៅដោយក្រោមការសង្កេតរបស់ជុងហ្គុក

" អាឡូរ ! ........ហ្ហា៎ស ! ថាម៉េច ? " សម្លេងស្រែករបស់ណាមជុន បង្ករសម្លេងឲឮដល់ជុងហ្គុកជាហេតុធ្វើរឲនាយជ្រួញចញ្ចើមឆ្ងល់ភ្លាមៗ

" បន្តិចទៀតខ្ញុំនឹងទៅដល់ " បញ្ចប់ការសន្ទនាណាមជុនប្រញាប់ប្រញាល់ចូរមកក្នុងបន្ទប់ទាញអាវក្រៅដើម្បីចេញទៅ តែក៏ត្រូវជុងហ្គុកឃាត់

" លោកអធិកាខ្ញុំទៅដែរ " នាយជ្រើសយកដោយទៅជាមួយ ជាជាងសួរមុនព្រោះបើតាមមើលកាយវិការរបស់មេគេ ប្រាកដជាមានរឿងអីសំខាន់ខ្លាំងហើយ

+មន្ទីពេទ្យ

ដល់មន្ទីពេទ្យណាមជុនប្រញាប់ដើររូតរះមកកាន់បន្ទប់ដែលជាគោលដៅរបស់ខ្លួន ដោយមានជុងហ្គុកដើរតាមពីក្រោយ ។ មកដល់មុខបន្ទប់មួយនាយក៏ឃើញប៉ាម៉ាក់របស់កំពុងតែអង្គុយចាំ

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Where stories live. Discover now