ភាគទី 10 ✨

149 11 0
                                    


ចំណែកណាមជុនវិញ ក្រោយចេញពីផ្ទះរបស់ជុងហ្គុកគេក៏ធ្វើដំណើរទៅពិនិត្យមើលរថយន្ដដែលជីននិងថេហ្យុងជួបគ្រោះថ្នាក់ បន្ទាប់ពីនោះនាយក៏ត្រូវទៅទទួលពួកគេនៅមន្ទីរពេទ្យទៅសម្រាកនៅផ្ទះវិញ ដោយហេតុថាមិនសូវមានរបួសអីច្រើនហើយណាមួយប៉ាម៉ាក់របស់គេចង់ឲថហ្យុងនិងជីននៅផ្ទះឲបានច្រើន ជាពិសេសគឺខ្លាចគេមានគ្រោះថ្នាក់ដូចជាថ្ងៃនេះទៀត។

ព្រឹកឡើង🌄

វេលាព្រឹកថ្មើរគ្រួសារគីមនៅជុំគ្នាក៏កំពុងតែស្រស់ស្រូបអាហារពេលព្រឹក ដោយមានសមាជិកគ្រួសារប្រាំនាក់ និយាយគ្នាបណ្ដើរហូបអាហារបណ្ដើរ

« ណាមជុន កូនមិនអីទេហ្ហេ៎ស ? មើលទៅមុខដូចជាមិនស្រស់សោះ » លោកគីមផ្ដើមសួរដោយមើលទៅគេដូចជាខុសពីរាល់ដង

« ខ្ញុំមិនអីទេប៉ា គ្រាន់តែមានអារម្មណ៍ថាដូចជារៀងធ្ងន់ក្បាលយ៉ាងម៉េចមិនដឹងទេ » នាយបណ្ដើរយកដៃមកស្ទាបក្បាលបណ្ដើរ

« ចុះការងារថ្ងៃនេះឯងទៅធ្វើកើតឬអត់ ? » ជីន

« ប្រហែលជាត្រូវ សម្រាកមួយថ្ងៃហើយមើលទៅ »

« សម្រាកល្អហើយម៉ាក់មើលទៅកូនគួរតែផ្អាកពីការងារមួយរយៈដើម្បីឲសុខភាពកូនធូរស្បើយជាងនេះ បើអញ្ចឹងប្រញាប់ញាំទៅនឹងអាលបានលេបថ្នាំហើយសម្រាក »

« បាទម៉ាក់ »

« បងកណ្ដាល រឿងគ្រោះថ្នាក់របស់ខ្ញុំយ៉ាងម៉េចហើយ ? » នៅសុខៗថេហ្យុងក៏សួរសំណួរទៅណាមជុន ជាហេតុធ្វើឲគ្រួសារគេងាកមកសម្លឹងគេគ្រប់គ្នា។ អ្នកស្រីគីមក៏និយាយឡើង

« ឡានរបស់ឯងត្រូវគេលួចកាត់ហ្រ្វាំង ចំណែកអ្នកដែរកាត់នៅមិនទាន់ដឹងទេ តែចាំបងទំនេរបងនឹងទៅឆែកកាមេរ៉ាកន្លែងចតឡានអាផាតមិននោះ »

« នេះបានន័យថាមានគេចង់សម្លាប់បងនិងថេហ្យុងចឹងហ្ហេស ? » ជីន

« ចំពោះបងមិនប្រាកដទេ តែថេហ្យុងអាចនឹងមែន តារាតែងតែមានអ្នកស្អប់និងអ្នកស្រលាញ់ ប្រហែលជារឿងនេះកើតឡើងដោយសារតែអាកាប្បកិរិយារបស់គេទេដឹង »ណាមជុន

« បងចង់ថាកំហុសទាំងអស់មកពីខ្ញុំ ? » ថេហ្យុង

« សាកគិតទៅមើលថាឯងធ្លាប់មានជម្លោះនឹងអ្នកណាខ្លះ ប៉ាម៉ាក់ខ្ញុំសុំទៅសម្រាកសិនហើយ » និយាយជាមួយថេហ្យុងចប់ ណាមជុនក៏ងាកមកសុំម៉ាក់ប៉ាឡើងទៅបន្ទប់បាត់ទៅ

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Where stories live. Discover now