ភាគទី 7 ✨

208 18 0
                                    


+ថ្ងៃថ្មី🌄

ព្រឹកនេះថេហ្យុងត្រូវមានណាត់សំខាន់មួយជាមួយម្ចាស់ស្ពត គេត្រូវទៅដោះស្រាយរឿងលេចធ្លាយថ្ងៃមុនដែលមានការវាយតបគ្នាជាមួយនាងស្រីជើងល្អម្នាក់នោះ ដោយម្ចាស់ស្ពតតម្រូវឲគេចូលខ្លួនមកបំភ្លឺមុខអ្នកកាសែតនិងបកស្រាយប្រាប់គេថារឿងនោះគ្រាន់តែយល់ច្រឡំនឹងគ្នាបន្ដិចបន្ដួច តាមការពិតទៅនាយតូចមិនចង់ទៅបកស្រាយអ្វីនោះទេតែដោយសារតែជីនបងរបស់គេអង្វរទើបគេដាច់ចិត្តយល់ព្រម បើមិនអញ្ចឹងស្មានថាគេខ្វល់ឫ? មួយដងជាពីរដងរាល់ពេលដែលម្ចាស់ស្ពន់សឺគម្រាមចង់ដកគេចេញគេមិនទាំងញញើតផង ដឹងទេ ព្រោះអីគេមិនខ្វះការងារធ្វើនោះទេ។

ពេលនេះថេហ្យុងគេក៏កំពុងតែរៀបចំខ្លួនទាញទឹកអប់តម្លៃថ្លៃរបស់គេយកមកបាញ់លើដងខ្លួនដើម្បីបង្កើនក្លិនលើដងខ្លួនឲកាន់តែក្រអូប ។

« ថេហ្យុងហ្ហា៎~~ឯងរៀបចំខ្លួនហើយឬនៅ? ជិតដល់ម៉ោងកម្មវិធីគេចាប់ផ្តើមហើយណា៎ » ជីនស្រែកសួរទៅប្អូនដែលរៀបចំខ្លួននៅបន្ទប់ឲប្រញាប់ព្រោះថាឃើញធ្វើខ្លួនជិត2ម៉ោងហើយនៅមិនទាន់ហើយទៀត

« នៅ~មិនទាន់រួចទេ ខ្ញុំជាមនុស្សសំខាន់បើពួកគេចាំខ្ញុំមិនបានក៏អត់ទៅ » នាយតូចមិនឲ្យចាញ់ចិត្តឆ្លើយទៅវិញយ៉ាងចាស់ដៃ ចង់អ្នកណាតឿនឲប្រញាប់អីក៏មិនខ្វល់ សំខាន់គេត្រូវតែស្អាត

« ហើយឯងនៅធ្វើស្អីទៀតហ្ហា៎ស ចង់ឲ្យយើងទៅអូសកឯងមកមែនទេ? » ជីនច្រឡោតសឹងតែស្ទុះទម្លុះទ្វារទៅចាប់អូសកប្អូនកំហូចឲចេញមកទេ

« អ្ហា៎~~ទៅហើយៗ ចេះមកស្រែកខ្លាំងៗទាំងព្រលឹមទៅកើត » ដោយថ្លង់ពេកថេហ្យុងក៏បើកទ្វារចេញមកតែម្ដង

« បើយើងមិនស្រែកស្មានថាឯងនឹងចេញមកឬ ? មក ប្រញាប់ទៅ យើងសង្ស័យតែអ្នកកាសែតទៅវិញអស់ហើយក៏មិនដឹង » ជីនទាញដៃថេហ្យុងទាំងដំណើរញ៉ាប់ស្អេកចូលជណ្ដើរយន្ដដើម្បីសំដៅទៅរករថយន្ដ   ចំណែកឯនាយតូចត្រូវគេទាញទាំងប្រផិតប្រផើយដើរសឹងមិនទាន់ ស្ទើរតែដួលផ្កាប់មុខទៅហើយ

Skip ___________

កាលពីម្សិលមិញក្រោយពីជុងហ្គុកនិងយ៉ុនហ្គីបានខលទៅប្រាប់ណាមជុងពីតម្រុយ ឆយដូយ៉ុន ហើយថ្ងៃនេះគេក៏ត្រូវប្រញាប់មកទីស្នាក់ការឲបានលឿនព្រោះដើម្បីពិភាក្សាពីផែនការស្វែងរកឃាតករម្នាក់នេះឲបានប្រញាប់ដើម្បីចង់ដឹងពីមេក្លោងធំនៅពីក្រោយការធ្វើឃាត លី មីនយ៉ាង ដែលជាក្មួយប្រុស លី ស៊ូហ៊ុន ។ ពេលនេះជុងហ្គុកនាយកំពុងតែបើកម៉ូតូកញ្ចាស់របស់ខ្លួនសំដៅទៅកន្លែងធ្វើការ នាយបើកបរវាតាមសម្រួលដោយល្បឿនមធ្យមព្រោះបើសិនជាចង់ឲលឿនក៏វាមិនកើតដែល ដឹងស្រាប់ហើយថាម៉ូតូរបស់គេវាទើបតែជួសជុលយប់មិញនោះទេបើហ៊ានតែបើកមិនថ្នមប្រាកដជាត្រូវបណ្ដើរវាទាំងព្រលឹមជាមិនខាន ។ ពេលដែលនាយកំពុងតែធ្វើរដំណើរតាមផ្លូវក៏ស្រាប់តែទូរស័ព្ទរបស់នាយចាប់ផ្ដើមរោទិ៍ឡើង ជុងហ្គុកក៏ឈប់ម៉ូតូមួយកន្លែងទើបលើកទូរស័ព្ទនិយាយ

🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )Where stories live. Discover now