ភាគ6 : បង្រៀនពីរបៀបបង្រ្កាបប្ដី✨💦

2.2K 97 0
                                        

"អឺ..គឺ "ស៊ាវចាន់ហា៎មាត់ឆ្ងល់នាយមានអារម្មណ៍ថារអៀសខ្លួនខ្លាំងណាស់ដែលញាំុស្រួលគេងស្រួលមិនធ្វើអ្វីសោះបែបនេះវាមិនមែនជាទម្លាប់នាយឡើយ។

"បើចង់ធ្វើការងារ ឯងគិតតែខំប្រឹងយកចិត្តស្វាមីបន្តិចទៅយើងដឹងណា៎ថា កូនបូធ្វើបាបឯង ខ្លាំងគេនេះណា៎ស្លូតៗគេជាន់បើចង់ឲ្យគេស្របតាមក៏យកចិត្តនឹងបេះដូងគេឲ្យតែបានទៅ "អ្នកស្រីវ៉ាងសម្លក់ស៊ាវចាន់គាត់មើលតែស្នាមជាំក៏ដឹងថាយប់មិញត្រូវខ្លាំងដែលទើបបង្រៀនឲ្យគេបង្រ្កាបអុីបូសួថាស៊ាវចាន់យល់អត់នាយត្រឹមតែញញឹមនឹងមិនដឹងថាគាត់និយាយបានន័យថាមិច។

"ហើយ ឯងនេះល្ងង់ណាស់ បន្តិចទៀតគេមកហើយឆាប់ឡើងទៅងូចទឹកទៅនឹងអាលទៅញាំុបាយ" អ្នកស្រីវ៉ាង ផ្ទាត់ស៊ាវចាន់ចំកណ្ដាលក្បាលព្រោះតែនាយស្លូតពេក ដល់ថ្នាក់គាត់គ្រឺតចឹងតើបានកូននាយ និយាយដដែលៗថាគេជាក្មេងល្ងង់។

"តែខ្ញុំ "ស៊ាវចាន់ធ្វើភ្នែកព្រិចៗ នាយមិនទាន់នឹងបែកញើសផង នេះអង្គុយស្ដាប់តែម្ដាយក្មេងបង្រៀនពីរបៀបបង្រ្គាបប្ដីតាំងពីព្រឹកដល់ល្ងាចទៅហើយ។

"ទៅៗ តិចគេ ធ្វើបាបទៀត "អ្នកស្រីវ៉ាងសម្លត់ ស៊ាវចាន់មិនហ៊ានប្រកែកនាយក៏ឡើងទៅខាងលើរួចងូចទឹកប្ដូរសម្លៀកបំពាក់។

"ហើយ...វិលមុខ ណាស់"គាត់មានអារម្មណ៍ ល្វើយនិយាយជាមួយស៊ាវចាន់មានតែបាទនឹងងក់ក្បាល គាត់នេះវាពឹងទ្រូងណាស់និយាយតែឯងចង់ស្អកកទៅហើយ។

"អ្នកម៉ាក់កូនមកវិញហើយ "មួយសន្ទុះក្រោយមក អុីបូក៏មកដល់នាយដើរទៅជិតអ្នកស្រីវ៉ាងរួចញញឹមភ្នែករេ៎វិលទៅរក ភរិយា។

"ប៉ាឯងមកហើយឬនៅ "នេះជាលើកទីមួយហើយដែលអុីបូមកវិញលឿនព្រោះរាល់ទាល់តែគ្រប់គ្នាបាយរួចទើបមកដល់ហើយគេក៏មិនសូវបានញាំុបាយជុំគ្នាជាមួយប៉ាម៉ាក់ផងដែល។

"ខ្ញុំមកមុនគាត់ ម៉ាក់អាក្មេងល្ងង់នោះ "អុីបូតបទាំងហួសចិត្តព្រោះតែខ្លាចម្ដាយដេញទៅគេងជាមួយឆ្កែទើបប្រញ៉ាប់មក កែវភ្នែកក្រលេបក្រឡាប់ស្វែងរកស៊ាវចាន់។

"គឺ..ខ្ញុំនៅទីនេះ "ស៊ាវចាន់ចុះមកទាំងឈុតសស្ដើងរលុងៗ ត្រឹមភ្លៅអុីបូមើលហើយក៏ជ្រួញចិញ្ចើមនេះក្នុងភូមិគ្រិះមិចក៏គេហ៊ានដល់ថ្នាក់ស្លៀកបែបនេះចុះមកខាងក្រោម។

🍂💖ទារុណកម្មលោប្ដីល្មោភកាម💖🍂(ចប់✓)Where stories live. Discover now