🍂💖ទារុណកម្មលោកប្ដីល្មោភកាម🍂💖

1K 37 0
                                        

ភាគ45

រយះ30នាទីអុីបូក៏មកដល់មន្ទីពេទ្យនាយរត់វឹងទៅបន្ទប់សង្រ្គោះបន្ទាន់ដោយមាននាយយុនរង់ចាំនៅខាងក្រៅផងដែល។

"ម៉ាក់យើងយ៉ាងមិចហើយ "អុីបូរហ័សរត់មករកនាយយុនទាំងក្ដីបារម្ភទោះបីជាគាត់កាចនឹងជាម៉ាហ្វៀតែគាត់មិនដែលធ្វើបាបអ្នកណា៎ទេគាត់ធ្វើនេះព្រោះតែការពារគ្រួសារនឹងមនុស្សជាទីស្រឡាញ់ប៉ុណ្ណោះ។

"គឺថា អ្នកស្រីកំពុងតែវះកាត់យកគ្រាប់ចេញមិនដឹងទេថាគាត់យ៉ាងមិចទោះហើយ "នាយយុនឱនគំនាបរួចតបទាំងទឹកមុខស្រពោនរឿង2ដងផ្ទួនៗខាងអុីបូរបួសច្រើនជាង។

"អ្នកណា៌ជាអ្នកបាញ់គាត់ "អុីបូសម្លឹងមើលបន្ទប់icuទឹកភ្នែកក៏ស្រក់ប្រដេញគ្នាមករហូតអុីបូចង់ដឹងណាស់ថាជាស្នាដៃអ្នកណា៎កូនចៅលីវឈានឬក៏ជាស្នាដៃលីវឈាន។

"គឺ..អ្នកលីវឈានចៅហ្វាយពេលនេះ ប៉ូលីសកំពុងតែដោះក្ដីរឿងលីវឈានបាញ់សម្លាប់អ្នកស្រីគ្រិះស្ទាន់"វាជាការពិតព្រោះថាលីវឈានក៏មានមិនចាញ់នាយផងដែលហើយព្រមទាំងរួមភាគហ៊ុនជាមួយនឹងក្រុមហ៊ុនគ្រិះស្ទាន់វាកាន់តែពង្រីកអំណាចត្រគូលស៊ាវ។

"មិនថាបែបណា៎នោះទេ យើងនឹងនាងចូលគុកឲ្យទាល់តែបាន "អុីបូក្ដាប់ដៃយ៉ាងណែនមិនថានាយត្រូវលះបង់អ្វីក៏នាយត្រូវតែញាត់លីវឈានចូលគុកឲ្យបាន។

ក្រលែកមកមើលឯភូមិគ្រឹះពេលនេះក៏ដល់ពេលរសៀលល្មមស៊ាវចាន់ចាំកាណាត់ច្បាស់ណាស់ថានឹងទៅលេងសមុទ្រទើបរហ័សងើបដើម្បីរៀបចំខ្លួនទៅដើរលេង។

"នេះគាត់ទៅណា៎ទៀតហើយឬក៏ ចុះទៅត្រៀមអាហារ "ស៊ាវចាន់ស្ទាបនៅជុំវិញគ្រែស្រាប់តែបាត់ស្រមោលស្វាមីនាយព្យាយាមប្រើកម្លាំងដើម្បីចុះទៅរកមើលចុះមកដល់ភ្លាមនាយក៏ មានអារម្មណ៍ថាប្លែកព្រោះរាល់ថ្ងៃតែងតែអ៊ូអរ តែពេលនេះស្ងាត់រកតែអ្នកម្រើម្នាក់គ្មាន។

"អ្នកប្រុស នេះអ្នកប្រុសភ្ញាក់ដឹងខ្លួនហើយមែនទេ "ម៉ែដោះដែលនៅខាងក្រោយផ្ទះបាយក៏ចេញមកសួព្រមកាន់ម្ហូប2មុខមកជាមួយផងដែល។

"បាទម៉ែដោះ ចុះអុីបូ គាត់ទៅណា៎ហើយ "ស៊ាវចាន់ញញឹមស្ងួចរួចងាក់មុខឆ្វេងស្ដាំរកមើលស្វាមីដែលសន្យាថានឹងនាំនាយដើរលេងសមុទ្យ។

🍂💖ទារុណកម្មលោប្ដីល្មោភកាម💖🍂(ចប់✓)Where stories live. Discover now