💖🍂ទារុណកម្មលោកប្ដីល្មោភកាម🍂💖

2K 76 0
                                        

ភាគ16   កុំខ្លាចមានយើងហើយ

    សភាពឡានគឺស្ងាមស្ងាត់អុីបូក៏មិនមាត់ស៊ាវចាន់ក៏មិននិយាយស្ដីគឺស្ងាត់រាងខ្លួនទៅហើយនាយបានត្រឹមសម្លឹងមុខសោកសៅរបស់ភរិយាគេមិននិយាយស្អីគិតតែមើលទៅខាងក្រៅទាំងអារម្មណ៌ហោះហើរបាត់ទៅហើយ។

"ចៅហ្វាយមានឡានមួយបើកតាមយើងមករហូត វាដូចជាចង់ធ្វើសុីយើងហើយ "នាយឈូក៏ផ្ដល់ដំណឹងទៅអុីបូ ចំណែកអុីបូក៏សម្លឹងមើលទៅខាងក្រោយនេះជាផ្លូវស្ងាត់មានតែព្រៃនឹងជ្រោះប៉ុណ្ណោះផ្លូវកោងពិបាកនឹងធ្វើដំណើរខ្លាំង វាតូចសម្រាប់តែឡានមួយគ្រឿងប៉ុណ្ណោះ។

"គ្នាវាមានច្រើនយើងទប់ទល់មិនជាប់ទេ បើកឡានឲ្យលឿនបន្តិច ទៅ ឆាប់ទៅដល់ភូមិគ្រិះ "អុីបូក៏បញ្ជាទៅនាយឈូមិនមែនឡានមួយទេគឺឡាន4បើកមកតាមកន្ទុយគ្នាដូចកំពុងរៀបចំគម្រោងស៊ាវចាន់ឮបែបនេះក៏សម្លឹងមុខអុីបូនាយងាក់មើលទៅឡានទាំងភាពភ័យខ្លាច។

"លោក.នេះមានរឿងអី "ស៊ាវចាន់ចាប់ដៃអុីបូជាប់នាយហាក់ភ័យស្លន់ស្លោពេលអុីបូយកកាំភ្លើងមកកាន់ជាប់នាយប្រុងប្រយ័ត្ននឹងទាញស៊ាវចាន់មកឈរពីក្រោយ។

"គ្មានស្អីទេ ត្រូវចាំមិនថាមានរឿងស្អីទេ ត្រូវរត់ទៅឲ្យឆ្ងាយកុំខ្វល់នឹងយើង "អុីបូតបទៅស៊ាវចាន់នាយសម្លឹងមើលឡានទាំងនោះវាដូចជាចង់បុកនាយនឹងស៊ាវចាន់ឲ្យស្លាប់ទេវាចេះតែចូលមកបុកឡានទំនើប ម្ដងៗចង់ក្រឡាបធ្លាក់ជ្រោះ។

ផាំង~ផាំង

"អា៎យ..ខ្លាចណាស់ "ស៊ាវចាន់ស្រែកចាចពេលសម្លេងកាំភ្លើងបានបន្លឺឡើងពួកមនុស្សទាំងនោះព្យាយាមជិះមកជិតឡានអុីបូនឹងតម្រង់មកបាញ់ ស៊ាវចាន់តែអុីបូការពារមិនឲ្យបាត់ពីក្រសែភ្នែកនាយព្យាយាមរងកាំភ្លើងពីពួកនោះជំនួសស៊ាវចាន់រហូត។

"កុំខ្លាច.មានយើងហើយ  នៅឲ្យស្ងាមកុំខ្លាចអី មានយើងហើយ យើងនឹងមិនឲ្យឯងមានគ្រោះថ្នាក់ទេ  ឯង នៅតែក្រោយខ្នងយើងឲ្យជាប់ទៅឮ ទេ "អុីបូក៏ចាប់ដៃស៊ាវចាន់ជាប់នាយក៏បាញ់បកទៅវិញធ្វើឲ្យមានមនុស្សរបួសនឹងស្លាប់មកជារើយៗ នាយឈូក៏ចេះតែបន្តរបើកឡានអុីបូចេះតែបន្តរបាញ់ទប់ទាល់ស៊ាវចាន់ស្លន់ស្លោរអស់ហើយនាយខ្លាចតែនាយបារម្ភច្រើនជាង។

🍂💖ទារុណកម្មលោប្ដីល្មោភកាម💖🍂(ចប់✓)Where stories live. Discover now