ភាគ41
"អុីបូហ៎ា.."ស៊ាវចាន់ខ្សិបត្រចៀកស្វាមីតិចៗ..នាយមានអារម្មណ៍ថាល្វើយណាស់ចង់គេងណាស់នាយមិនដឹងទេថាមកពីអ្វីដៃក៏ជាប់សារ៉ូមដែលគ្រូពេទ្យស៊ូបានចាក់ ពោះក៏ឈឺចុលដល់ពោះវែនហាក់លេងមានគ្រឿងក្នុងតទៀត។
"បាទអូនមានអ្វីមែនទេ "អុីបូតបទាំងសម្ដីផ្ដែមនាយមិនដឹងថាសងទៅគេយ៉ាងមិចទេគេលះបង់ពេកហើយព្រោះតែ នាយទើបគេឈ្លោះគ្នាជាមួយលីវឈាន។
"អូនងងុយ..អូនចង់គេងបងកំដរអូនណា៎"ស៊ាវចាន់តបទាំងដៃអង្អែលដើមទ្រូងគេជាប់អុីបូរកតបមិនទាន់គេក៏សន្សឹមៗបិទភ្នែកគេងលក់បាត់ព្រោះតែថ្នាំស្ពឹងនឹង ថ្នាំបំបាត់ការឈឺចុកចាប់ទើបធ្វើឲ្យគេងងុយយ៉ាងនេះ។
"ស៊ាវចាន់..បងមិនទុកអូនចោលម្ដងទៀតឡើយ"អុីបូសម្លឹងមើលផ្ទៃមុខភរិយាទឹកថ្លាដូចកញ្ជាក់បានជ្រាបដល់បេះដូងនាយហាក់ជាប់បន្លាដែលស្រួចនឹងមានពិសទើបវាឈឺមិនចេះបាត់សោះ។
ក្រាក់~
"ចៅហ្វាយបាទ ខ្ញុំបានរៀបចំរួចហើយយើងគួតែចេញដំណើរពេលនេះដែលទេ"នាយឈូរត់វឹងមករកអុីបូតែក៏ស្ងាត់មាត់ពេលឃើញអុីបូកំពុងតែថើបបបូរមាត់ស៊ាវចាន់។
"តោះឆាប់ទៅ "អុីបូស្ទាបផ្ទៃមុខភរិយាអស់ចិត្តនាយក៏ចុះទៅខាងក្រោមតែដូចជាមានអ្វីចម្លែកវាងងឹតគ្មានមនុស្សឆ្លងកាត់ទាំងទីនេះជាភូមិគ្រិះដែលយាមកាមតឹងរឹង។
"បងចង់ទៅណា៎ "ស៊ាវចាន់ក៏ចុះមកតាមនាយឈរនៅខាងលើទាំងដៃដោះសារ៉ូមចេញអុីបូរហ័សរត់ទៅគ្រាក្រែងគេមានឈឺនឹងដូលម្ដងទៀតម្យ៉ាងទៅគេពិតជាខ្សោយណាស់។
"កុំទៅបានទេ គ្រប់គ្នាគេងលក់អស់ហើយ"ស៊ាវចាន់ចាប់ដៃគេជាប់នាយមិនចង់ឲ្យគេទៅធ្វើបាបលីវឈានទេយ៉ាងណា៎ក៏គេជាប្អូនស្រីនាយដែលគេក៏ត្រូវធ្ងន់ដែលតើ។
"មិនទៅទេ..បើអូនមិន ចង់ឲ្យបងទៅ អូនទៅសម្រាកទៅណា៎ "អុីបូរហ័សតបគេចង់ស្របតាមចិត្តភរិយាម្ដងស៊ាវចាន់អង្អែលពោះខ្លួនឯងព្រោះតែវាឈឺកចុកចាប់។
"ហុិម "ស៊ាវចាន់ក៏ចូលទៅសម្រាកអុីបូត្រូវភរិយាឃុំនៅក្នុងបន្ទប់ជាប់ពេញមួយយប់មិនអាចចេញមកក្រៅបាន។
