ភាគ២ (ច្រឡំវ៉ាលី)

96 10 0
                                    

(បន្ទាប់ពីធ្វើដំណើររយៈពេលប្រហែលពីរម៉ោងអ្នកទាំង២ក៏បានមកដល់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងដោយកាន់វ៉ាលីពណ៌តែមួយនោះគឺពណ៌សរួចក៏បាននៅឈរចាំតាក់សុីនៅមុខព្រលានយន្តហោះដើម្បីទៅសណ្ឋាគារ ភ្លាមនោះក៏មានតាក់សុីមួយមកដល់ជីស៊ូក៏ទាញវ៉ាលីរបស់នាងឡើងលើតាក់សុីរួចក៏ចេញទៅបាត់ ចំណែកជីនវិញគេក៏មានភូមិគ្រឹះដ៏ធំមួយនៅកូរ៉េនេះផងដែរព្រោះអីគេបានលួចសាងសង់ភូមិគ្រឹះនេះយូរហើយដោយមិនឱ្យអ្នកណាដឹងនោះទេ ដូចរៀបគម្រោងទុកយូរឆ្នាំហើយចឹង គេបានតេហៅកូនចៅរបស់គេដែលនៅកូរ៉េនេះមកយកគេរួចក៏ទៅបាត់ទៅ។
+សណ្ឋាគារផ្កាយ៥នៅប្រទេសកូរ៉េ
ជីស៊ូ{ហ៉ើយ......ពិតជាហត់ខ្លាំងណាស់}មកដល់បន្ទប់ភ្លាមនាងក៏ទម្លាក់ខ្លួនគេងលើពូកទន់ៗនោះភ្លាមដោយភាពហត់នឿយ បានបន្តិចនាងក៏បើកវ៉ាលីរៀបនឹងយកសម្លៀកបំពាក់តែអ្វីដែលចម្លែកនោះគឺ......
ជីស៊ូ{នេះជាខោអាវមនុស្សប្រុស ហេតុអីបានជាខោអាវមនុស្សប្រុសនៅក្នុងវ៉ាលីរបស់ខ្ញុំ ឬក៏ខ្ញុំយកវ៉ាលីច្រឡំជាមួយប្រុសម្នាក់នោះ}នាងភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះក្នុងនេះសុទ្ធតែជារបស់របរមនុស្សប្រុសមានទាំងខោអាវនិងរបស់ផ្សេងទៀត។
ជីស៊ូ{វ៉ាលីរបស់ខ្ញុំច្បាស់ជានៅជាមួយគេហើយ ខ្ញុំត្រូវតែទៅយកមកវិញ តែថាយកយ៉ាងម៉េចបើខ្ញុំមិនស្គាល់គេផងនឹង....ហ៉ើយ}នាងក៏ទម្លាក់ខ្លួនទៅលើពូកវិញរួចក៏ដកដង្ហើមធំ។
+ភូមិគ្រឹះលី
អ្នកបម្រើ{សូមស្វាគមន៍លោកលី}អ្នកបម្រើនៅក្នុងភូមិគ្រឹះនេះទាំងអស់គ្មានអ្នកណាដឹងពីសាវតាពិតប្រាកដរបស់គេនោះទេដឹងត្រឹមថាគេគឺជាលី សុកជីនជាអ្នកជំនួញដ៏ជោគជ័យម្នាក់ប៉ុណ្ណោះ ជីនក៏ដើរទៅទាំងធម្មតាមិនតបតជាមួយអ្នកបម្រើនោះទេគេក៏ដើរតម្រង់ទៅបន្ទប់របស់គេរួចក៏ទាញវ៉ាលីបើកមើលព្រោះខ្លាចច្រឡំរបស់គេ
ជីន{ថាមែនៗ}ត្រូវហើយគេខ្លាចច្រឡំ តែឥឡូវនេះច្រឡំមែនហើយច្រឡំជាមួយមនុស្សស្រីទៀត។
ជីន{ត្រូវតែប្រញាប់ប្ដូរវ៉ាលីវិញទើបបានព្រោះអីវ៉ាលីរបស់ខ្ញុំសម្បូរឯកសារសំខាន់ៗណាស់}គេក៏រាងភ័យបន្តិចព្រោះខ្លាចនារីដែលយកវ៉ាលីរបស់គេនោះឆែកឆេអីវ៉ាន់របស់គេហើយក៏ឃើញឯកសារសំខាន់នោះ គេក៏ទាញទូរស័ព្ទនៅតុក្បាលគ្រែរបស់គេមកព្រោះអីទូរស័ព្ទនេះមានភ្ជាប់សុីមកូរ៉េរួចជាស្រេច។
ជីន{នេះកាបូបតើ! តែថាហេតុអីបានជាស្រីម្នាក់នេះទុកអត្តសញ្ញាណប័ណ្ណនៅក្នុងវ៉ាលីហេតុអីមិនយកតាមខ្លួន ខ្ជិលខ្វល់ណាស់ ត្រូវតែតេទៅនាងឥឡូវនេះ}គេឆ្ងល់ខ្លាំងមែនទែនហេតុអីរបស់សំខាន់បែបនេះនាងបែរជាទុកក្នុងវា៉លីទៅវិញ?ហេតុអីក៏មិនទុកក្នុងកាបូបដៃតាមខ្លួនរបស់នាង?
ជីន{គួរឱ្យចាប់អារម្មណ៍ មុខមាត់សុភាព ថែមទាំងជាកូនកាត់ដូចខ្ញុំទៀតទាស់តែនាងកាត់ចិន ឈ្មោះថែមទាំងពិរោះទៀត ជីស៊ូ}គេក៏យកអត្តសញ្ញាណប័ណ្ណរបស់នាងមកមើលហើយក៏សរសើរនាងពេញៗមាត់មុននឹងទាក់ទងទៅនាងតូច។នេះសង្ស័យគ្រាន់តែឃើញត្រឹមអត្តសញ្ញាណប័ណ្ណក៏ចង់លង់ស្នេហ៍ស្រីក្រមុំម្នាក់នោះទៅហើយ។
ជីស៊ូ{អាឡូ អ្នកណាគេដែរ ខ្ញុំជីស៊ូនិយាយ}នាងតូចក៏លើកទូរស័ព្ទរបស់នាងដែលប្ដូរសុីមរួចជាស្រេចនោះមកនិយាយ។
ជីនក៏គិតក្នុងចិត្ត{ហេតុអីក៏សំឡេងពិរោះខ្លាំងម្ល៉េះ}ជីនគិតរួចក៏តបទៅនាងវិញ។
ជីន{នេះអ្នកនាងជីស៊ូមែនទេ? អ្នកនាងច្រឡំវ៉ាលីជាមួយខ្ញុំហើយតើអ្នកនាងអាចយកមកដូរវិញបានដែរទេ?}
ជីស៊ូ{នេះវ៉ាលីរបស់លោកមែនទេ តែថាហេតុអីលោកស្គាល់លេខរបស់ខ្ញុំ}
ជីន{គឺខ្ញុំស្គាល់លេខអ្នកនាងដោយសារអ្នកនាងសរសេរលេខនេះបិទក្នុងវ៉ាលីដូចខ្លាចភ្លេចចឹង}
ជីស៊ូ{ត្រូវហើយ សុំទោសផងខ្ញុំភ្លេច តើលោកចង់ឱ្យខ្ញុំយកវ៉ាលីរបស់លោកទៅដូរនៅកន្លែងណាដែរ?}នាងភាំងបន្តិចដែលគេស្គាល់លេខរបស់នាងរួចនាងក៏នឹកឃើញថានេះជាលេខកូរ៉េរបស់នាងមិនមែនលេខដែលនាងប្រើនៅប្រទេសចិននោះទេទើបនាងបានសរសេរវាបិទនៅលើវ៉ាលីព្រោះខ្លាចភ្លេច រួចក៏សន្ទនាបន្តជាមួយជីន។
ជីន{តើអ្នកនាងអាចចេញមកឥឡូវបានទេ នៅភោជនីយដ្ឋានពេលយប់មួយនៅតំបន់ហ្គាងណាំ}គេបានហៅនាងមកដូរវ៉ាលីនៅភោជនីយដ្ឋានពេលយប់មួយនៅតំបន់ហ្គាងណាំព្រោះវានៅជិតភូមិគ្រឹះរបស់គេ។
ជីស៊ូ{មិនអីទេខ្ញុំនឹងទៅ ចាំពេលខ្ញុំទៅដល់ខ្ញុំនឹងតេប្រាប់លោកតាមរយៈលេខនេះវិញ លាសិនហើយ}និយាយរួចនាងក៏បានបិទទូរស័ព្ទបាត់ទៅ។
ជីន{មនុស្សស្រីស្អីស្អាតក៏ស្អាត សំឡេងក៏ពិរោះ ហើយថែមទាំងមានសីលធម៌ទៀត ជាគូរនឹងខ្ញុំច្បាស់ណាស់}
គេក៏ញញឹមសឹងតែរហែកមាត់ទៅហើយរួចក៏យកវ៉ាលីហើយក៏ចេញដំណើរទៅចាំស្រីស្អាតមកយកវិញនៅភោជនីយដ្ឋានពេលយប់ឈ្មោះអុីលហ្គី។
+ភោជនីយដ្ឋានពេលយប់អុីលហ្គី
ជីន{អ្នកនាង ខ្ញុំនៅទីនេះ}គេក៏បកដៃនិងស្រែកហៅជីស៊ូឱ្យនាងមករកគេនៅទីនេះ។
ជីស៊ូ{អូ....សួស្ដីលោក នេះវ៉ាលីរបស់លោក}មើលទៅចែស៊ូដូចអត់ជ្រួមជ្រើមពេលឃើញប្រុសជីនសោះឡើងសុភាពម៉ងតែហ៊ានលួចរត់ចេញពីផ្ទះ🌚។
ជីន{នេះរបស់អ្នកនាង និយាយចឹងអ្នកនាងមានបានឃើញរបស់អីនៅក្នុងនេះទេ}គេក៏ភ័យបន្តិចព្រោះអីឯកសារការងារនឹងលិខិតឆ្លងដែនសញ្ជាតិជប៉ុនរបស់គេនៅក្នុងនេះ។
ជីស៊ូ{អត់ទេ លោកកុំបារម្ភអីខ្ញុំមិនបានប៉ះពាល់វាផ្ដេសផ្ដាសទេព្រោះខ្ញុំគោរពសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល}និយាយពីថាល្អឥតខ្ជោះតែម្ដងហើយចែស៊ូ🤧។
ជីនក៏គិតក្នុងចិត្ត{ស្រីម្នាក់នេះគួរឱ្យស្រឡាញ់ខ្លាំងណាស់ ម៉េចម៉ាដើរតាមគន្លងរបស់ព្រះបិតាល្អទេ?យកស្រីកូរ៉េធ្វើជាប្រពន្ធ ហឹសហឹ}គេគិតរឿងទាំងនេះរួចក៏សើចតិចៗតែក៏ត្រូវជីស៊ូឃើញ។
ជីស៊ូ{នេះមានអីគួរឱ្យអស់សំណើចទៅលោក}នាងក៏ឆ្ងល់ព្រោះឃើញគេសើច។
ជីន{អត់មានអីទេអ្នកនាង អរគុណហើយដែលបានយកវ៉ាលីមកឱ្យខ្ញុំវិញ}
ជីស៊ូ{មិនអីទេលោក ខ្ញុំត្រឡប់ទៅវិញហើយ លាសិនហើយលោក}នាងក៏គួរសមបន្តិចរួចកាន់វ៉ាលីប្រុងនឹងត្រឡប់ទៅសណ្ឋារគារវិញ។
ជីន{ឈប់សិន....អ្នកនាងឱ្យខ្ញុំជូនទៅល្អទេព្រោះយប់ហើយមិនមានសុវត្តិភាពទេ}
(ព្រះរាជទាយាទមិនធម្មតា👍)
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សWhere stories live. Discover now