ភាគ១២ (យកចិត្តទុកដាក់លើសពីឋានៈ)

46 5 0
                                    

(ព្រឹកថ្ងៃថ្មីព្រះអាទិត្យជះពន្លឺបំភ្លឺភពផែនដីចាំងចូលក្នុងបន្ទប់មួយធ្វើឱ្យរំខានដំណេករបស់ស្រីក្រមុំម្នាក់នាងក៏បើកភ្នែកសន្សឹមៗដើម្បីឱ្យវាសុាំជាមួយនឹងពន្លឺសិនរួចក៏ក្រោកប៉ុន្តែនាងមានអារម្មណ៍ថាដៃរបស់នាងដូចជាមានគេចាប់)
ជីស៊ូ{ហេតុអី ខ្ញុំនៅទីនេះ?}នាងក៏បានសម្លឹងជុំវិញបន្ទប់រួចក៏កត់សម្គាល់ថានេះមិនមែនជាបន្ទប់របស់នាងទេ តែវាជាបន្ទប់របស់ជីនទៅវិញ។
ជីន{ឯង ភ្ញាក់ហើយមែនទេ មិនស្រួលត្រង់ណាទេ?}សំឡេងរបស់នាងបានធ្វើឱ្យជីនភ្ញាក់ពីដំណេកផងដែរ គេក៏ប្រញាប់ក្រោកឡើងរួចសួរនាំនាង។
ជីស៊ូ{ខ្ញុំមិនអីទេ បងជាអ្នកមើលថែខ្ញុំមែនទេ?}នាងក៏ឆ្លើយតបវិញដើម្បីកុំឱ្យគេបារម្ភច្រើន រួចក៏សួរសំណួរខ្លះទៅកាន់គេ។
ជីន{ត្រូវហើយ ឥឡូវនេះម៉ោងជិត៩ហើយឯងឆាប់ទៅរៀបចំខ្លួនទៅនឹងបានញុាំអាហារពេលព្រឹក}ឮនាងសួរបែបនេះគេក៏ឆ្លើយនិងហៅនាងទៅញុាំអាហារពេលព្រឹក។
ជីស៊ូ{ចាស  ខ្ញុំដឹងហើយបងក៏ចឹងដែរ}ឮបែបនេះជីស៊ូនាងក៏រៀបចំខ្លួនបន្តិចនិងយកកាបូបរបស់នាងដើម្បីទៅបន្ទប់របស់នាងវិញតែដោយសារនាងមិនទាន់ស្វាងងងុយក៏បានធ្វើឱ្យកាបូបនោះជ្រុះ។
ជីស៊ូ{សុំទោសផង}ឃើញកាបូបជ្រុះធ្លាក់របស់របររាយបាយបែបនេះនាងក៏ប្រញាប់ប្រញាល់រើសវិញយ៉ាងលឿនរួចក៏ធ្វើដំណើរចេញពីបន្ទប់របស់ជីនទៅបន្ទប់របស់នាងវិញទៅ តែនាងមិនដឹងទេថានាងបានធ្វើឱ្យរបស់មួយជ្រុះចូលទៅក្រោមគ្រែរបស់ជីន។
ជីន{យ៉ាប់ណាស់ស្រីម្នាក់នេះ}គេក៏លួចសើចនាងបន្តិចហើយក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនបាត់ទៅ។
+បន្ទប់របស់ជីស៊ូ
(មកដល់បន្ទប់របស់ខ្លួនភ្លាមជីស៊ូក៏រៀបចំខ្លួនប្រុងនឹងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនទៅហើយក៏ប្រទះភ្នែងជាមួយជង្គង់របស់ខ្លួនដែលមានរបួសនោះត្រូវបានគេលាងរបួសនិងរុំបង់បានយ៉ាងត្រឹមត្រូវ)
ជីស៊ូ{ជាស្នាដៃគាត់ទៀតហើយមែនទេ}ឃើញបែបនេះនាងក៏ញញឹមហើយក៏រៀបចំរុំបង់ម្ដងទៀតដើម្បីជៀសវាងការឆ្លងមេរោគមុននឹងចូលងូតទឹក។
(នៅពេលរៀបចំខ្លួនរួចរាល់អស់ជីនក៏បានចុះទៅខាងក្រោមមុនចំណែកជីស៊ូក៏បានទៅហៅដេជុនដល់បន្ទប់ដើម្បីឱ្យគេទៅញុាំអាហារពេលព្រឹកជុំគ្នា)
តុក.....តុក
ដេជុន{ខ្ញុំទៅហើយ}ឮសំឡេងគោះទ្វាភ្លាមដេជុនក៏ប្រញាប់ប្រញាល់ដលរមកបើកទ្វាភ្លាម។
ដេជុន{អ្នកនាង មានការអីមែនទេ}បើកទ្វាភ្លាមក៏ឃើញជីស៊ូនៅមុខបន្ទប់គេក៏សួរនាង។
ជីស៊ូ{ខ្ញុំមកហៅលោកទៅញុាំអាហារជុំគ្នា}
ដេជុន{អូ! បាទអ្នកនាង}
ជីស៊ូ{បើលោករៀបចំហើយតោះយើងទៅ}
ដេជុន{ឈប់សិនអ្នកនាង} ជីស៊ូរៀបនឹងចេញទៅវិញទៅហើយដេជុនក៏ឃាត់នាង ហើយគេក៏រត់ចូលក្នុងបន្ទប់របស់គេដូចជាកំពុងរកអ្វីម្យ៉ាងធ្វើឱ្យជីស៊ូឆ្ងល់យ៉ាងខ្លាំង។
ជីស៊ូ{លោកមានការអីមែនទេ}ពេលគេចេញមកវិញនាងក៏សួរ។
ដេជុន{នេះជាទូរស័ព្ទរបស់អ្នកនាងដែលខ្ញុំរកឃើញនៅសារមន្ទីរកាលពីម្សិលមិញ}គេក៏យកទូរស័ព្ទរបស់ជីស៊ូដែលគេរកឃើញឱ្យទៅកាន់នាងវិញ។
ជីស៊ូ{អូ!ខ្ញុំបិះនឹងភ្លេចទៅហើយ អរគុណណាស់}នាងក៏យកទូរស័ព្ទពីគេវិញនិងបានអរគុណគេផងដែរ បើគេមិនប្រាប់នាងភ្លេចបាត់ទៅហើយ។
ដេជុន{មិនអីទេអ្នកនាង ហើយមួយទៀតថ្ងៃក្រោយអ្នកនាងកុំដើរផ្ដេសផ្ដាសទៀតណា៎ព្រោះអ្នកប្រុសគាត់បារម្ភពីអ្នកខ្លាំងណាស់}គេក៏ឆ្លៀតនិយាយប្រាប់ជីស៊ូពីអាការៈរបស់ជីនកាលពីម្សិលមិញពេលដែលនាងបាត់ខ្លួន
ម្សិលមិញនេះគេបិះនឹងស្លាប់ទៅហើយដែលប្រហែសមិនបានមើលជីស៊ូឱ្យបានល្អធ្វើឱ្យជីនខឹងខ្លាំងមែនទែន។
ជីស៊ូ{ពិតមែនទេ}ឮដេជុននិយាយថាជីនបារម្ភពីនាងខ្លាំង នាងក៏សួរបញ្ជាក់។
ដេជុន{ពិតមែនអ្នកនាង ហើយថែមទាំង.....}
រីង.....រីង
ជីស៊ូ{អូ! បងជីនតេមកចាំបន្តិចណា៎}ដេជុនប្រុងនឹងនិយាយបន្តទៀតទៅហើយទូរស័ព្ទរបស់ជីស៊ូក៏បានរោទ៍ទើបធ្វើឱ្យនាងផ្ដោតអារម្មណ៍ទៅលើទូរស័ព្ទនោះសិន។
ជីន{ជីស៊ូ ហើយឬនៅបានជាមិនទាន់ចុះមកទៀត}នាងចុចទទួលភ្លាមគេក៏សួរនាងភ្លាមតែម្ដង។
ជីស៊ូ{ខ្ញុំរៀបចុះទៅហើយ ឥឡូវនេះខ្ញុំកំពុងហៅលោកដេជុនចុះមកញុាំអាហារជាមួយគ្នា}
ជីន{បាន តែប្រញាប់បន្តិចណា}និយាយប៉ុណ្ណឹងរួចជីនក៏បិទទូរស័ព្ទវិញទៅ។
ជីស៊ូ{តោះពួកយើងទៅបងជីនតឿនហើយ}នាងក៏ប្រញាប់ហៅដេជុនចុះទៅខាងក្រោមព្រោះជីនតឿនខ្លាំងណាស់។
+កន្លែងញុាំអាហារក្នុងសណ្ឋាគារ
រីង.......រីង
ជីន{អាឡុ មានការអី}ទូរស័ព្ទរបស់ជីនបានរោទ៍គេក៏បានទទួល។
?{គ្មានការអីច្រើនទេ ឯងនៅកូរ៉េត្រូវទេយើងឮម្ចាស់មីងថាឯងរត់ចេញពីវាំង}មនុស្សចម្លែកដែលបានតេមកជីនក៏សួរទៅកាន់គេ ដូចជាមនុស្សដែលស្និទស្នាលនឹងគ្នាណាស់ចឹង។
ជីន{ត្រូវហើយ យ៉ាងម៉េចទ្រង់ទាំង២ចង់ឱ្យយើងត្រឡប់ទៅវិញមែនទេ}
?{អត់ទេ ទ្រង់ទាំង២បានអនុញ្ញាតិឱ្យឯងធ្វើអ្វីតាមចិត្តឯងចុះ}
ជីន{ពិតទេ សុងជីន}ជីនក៏សួរមនុស្សចម្លែកនោះបញ្ជាក់ថែមទាំងឆ្លៀតហៅឈ្មោះរបស់គេទៀត ដែលគេនោះគឺជាព្រះរាជទាយាទយូ សុងជីន។
សុងជីន{ពិតមែនហើយ ឥឡូវនេះឯងនៅសេអ៊ូលមែនទេ}
ជីន{អត់ទេយើងកំពុងនៅប៊ូសាន}
សុងជីន{ឯងទៅទីនោះធ្វើអី}
ជីន{យើងមកដើរលេង យ៉ាងម៉េច}
ជីស៊ូ{បងជីន}ជីស៊ូក៏ស្រែកហៅជីនពីចម្ងាយដែលធ្វើឱ្យសុងជីនក៏បានឮសម្លេងរបស់នាងផងដែរ។
សុងជីន{អីយ៉ា មកជាមួយមនុស្សស្រីផងចុះគូរដណ្ដឹងឯងនោះ}ឮសំឡេងមនុស្សស្រីហៅឈ្មោះជីនបែបនេះគេក៏បានដៃបង្អាប់ជីនយា៉ងខ្លាំងហើយឆ្លៀតសួរនាំជីនពីគូរដណ្ដឹងគេថែមទៀត។
ជីន{គិតតែរឿងរបស់ឯងទៅ បានសិនហើយ}មិនចង់ស្ដាប់សុងជីននិយាយច្រើនតទៅទៀតគេក៏ចុចបិទទៅ។
ជីន{ឯងមកហើយមែនទេ ឆាប់ញុាំអាហារទៅបងយកមកសម្រាប់ឯងច្រើនណាស់ព្រោះយប់មិញនេះឯងសន្លប់អាចនឹងអស់កម្លាំងច្រើនណាស់}គេក៏ប្រាប់នាងឱ្យញុាំអាហារព្រោះយប់មិញនេះនាងយំខ្លាំងណាស់រហូតដល់សន្លប់ទើបគេគិតថានាងប្រហែលជាអស់កម្លាំងហើយថែមទាំងមិនបានញុាំអាហារទៀត។
ជីស៊ូ{ចាស អរគុណបងណាស់}នាងក៏ញញឹមខ្ចិបដាក់គេដែលគេយកចិត្តទុកដាក់ជាមួយនាងខ្លាំងបែបនេះ។
ដេជុន{ខ្ញុំគិតថាអ្នកទាំង២មិនដូចជាបងប្អូនទេ ប៉ុន្តែដូចជាគូស្នេហ៍ច្រើនជាង}ឃើញគេផ្អែមល្ហែមបែបនេះដេជុនក៏លូកមាត់
ជីន{ឯងនិ-និយាយស្អី  ឆាប់ញុាំទៅ}ឮដេជុននិយាយចំពេកគេក៏សម្លុតឱ្យដេជុនឈប់និយាយហើយញុាំអាហារទៅ។
(ស្របពេលកំពុងញុាំអាហារសុខៗជីស៊ូនាងក៏បានក្រលេងទៅក្រោយក៏ឃើញជីវូកំពុងញុាំអាហារនៅខាងក្រោយខ្នងរបស់នាង តែគេមិនបានឃើញនាងនោះទេគឺគេរវល់ផ្ដោតលើការញុាំរបស់គេ។
ជីស៊ូ{ជីអ៊ូនៅទីនេះ?}ឃើញបែបនេះនាងក៏និយាយតិចៗតែម្នាក់ឯងយ៉ាងភ្ញាក់ផ្អើល។
ជីន{មានអីមែនទេ}ឃើញជីស៊ូរាងភ្ញាក់ផ្អើលបែបនេះគេក៏សួរ។
ជីស៊ូ{គឺថា ខ្ញុំឆ្អែតហើយខ្ញុំសុំទៅខាងលើវិញហើយ}នាងក៏ប្រញាប់រកវិធីគេចខ្លួនចេញពីទីនេះសិនព្រោះខ្លាចជីវូឃើញនាង។
(បញ្ជាក់ជីអ៊ូនិងជីវូជាមនុស្សតែមួយទេ ហើយជីស៊ូនិងជីឈូក៏មនុស្សតែមួយដែរ)
ជីន{ហាក៎ មិនទៅដើរលេងទេមែនទេ?}គេក៏សួរនាងទាំងឆ្ងល់ព្រោះនាងចង់ទៅបន្ទប់វិញ។
ជីស៊ូ{អត់ទេថ្ងៃនេះខ្ញុំចង់សម្រាក ចាំស្អែកចុះណា៎}នាងក៏ព្យាយាមរកលេសកុហកគេ។
ជីន{ចឹងបងជូនឯងទៅបន្ទប់វិញ}គេក៏ក្រោកឡើងប្រុងនឹងជូននាងទៅបន្ទប់វិញ។
ជីស៊ូ{មិនអីទេ បងញុាំអាហារទៀតចុះខ្ញុំទៅខ្លួនឯងបាន}ពេលជីនចង់ជូននាងទៅបន្ទប់វិញនាងក៏បដិសេធព្រោះមិនចង់រំខានគេ។
ជីន{ចឹង ឯងប្រយ័ត្នផងណា}ឃើញនាងមិនចង់ឱ្យគេជូនទៅបែបនេះគេក៏មិនជូននាងទៅទេតែក៏បាបផ្ដែផ្ដាំនាងឱ្យប្រយ័ត្នខ្លួនវិញ។
ជីស៊ូ{ចាស ខ្ញុំទៅសិនហើយ}ឮជីនប្រាប់បែបនេះនាងក៏តបទៅគេវិញទាំងញញឹមរួចក៏ដើរចេញទៅខាងលើទៅ។
+បន្ទប់របស់ជីស៊ូ
ជីស៊ូ{ហេតុអីក៏ម្ចាស់បងនៅទីនេះឬក៏ខ្ញុំច្រឡំ តែមិញនេះគឺជាគាត់ច្បាស់ណាស់}មកដល់បន្ទប់ភ្លាមនាងក៏អង្គុយសញ្ជឹងគិតថាម្នាក់នោះពិតជាជីអ៊ូមែនឬយ៉ាងក៏យ៉ាងម៉េច។
ជីស៊ូ{បើជាគាត់មែននោះហេតុអីក៏គាត់ដឹងថាខ្ញុំនៅទីនេះ}នាងក៏អង្គុយគិត និងចម្ងល់ជាច្រើនក៏លោតពេញខួរក្បាលរបស់នាងតើបងប្រុសនាងដឹងថានាងនៅទីនេះបានយ៉ាងម៉េច។
+កន្លែងទទួលភ្ញៀវរបស់សណ្ឋាគារ
ជីវូ{សួស្ដីអ្នកនាង ខ្ញុំមានរឿងខ្លះចង់សួរ}
បុគ្គលិក{មានរឿងអ្វីដែរលោក បើខ្ញុំអាចឆ្លើយបានខ្ញុំរីករាយនឹងឆ្លើយ}
ជីវូ{តើនៅទីនេះមានមនុស្សស្រីម្នាក់ដែលមានឈ្មោះថាគីម ជីស៊ូស្នាក់នៅទេ}គេក៏ចូលសំណួរដែលគេចង់ដឹងតែម្ដងដោយមិនអូសបន្លាយពេលវេលាយូរ។
បុគ្គលិក{សុំទោសផងលោក ខាងសណ្ឋាគារមិនអាចនិយាយពីព័ត៌មានរបស់ភ្ញៀវបានទេ}ឮជីវូសួរបែបនេះ បុគ្គលិកនោះក៏បដិសេធមិនឆ្លើយនឹងសំណួររបស់ជីវូទេ។
ជីវូ{អ្នកនាងសុំប្រាប់ខ្ញុំមក ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេនាងគឺជាប្អូនស្រីរបស់ខ្ញុំតែនាងខឹងនឹងខ្ញុំក៏បានរត់ចេញពីផ្ទះ}គេក៏ចាប់ផ្ដើមអង្វរបុគ្គលិកម្នាក់នោះឱ្យប្រាប់ពីព័ត៌មានរបស់ជីស៊ូ។
បុគ្គលិក{ពិតមែនឬ តើលោកមានអ្វីយកមកបញ្ជាក់}ឮគេប្រាប់ថាជាបងប្អូនបុគ្គលិកនោះក៏ទាមទារអ្វីមួយដើម្បីបញ្ជាក់ថាគេមិនបាននិយាយកុហក។
ជីស៊ូ{ច្បាស់ជាមាន ខ្ញុំអាចបញ្ជាក់ថ្ងៃខែឆ្នាំកំណើតរបស់នាងបាន.........}គេក៏និយាយថ្ងៃខែឆ្នាំកំណើតរបស់ជីស៊ូប្រាប់ទៅបុគ្គលិកនោះ ហើយនាងក៏យកវាទៅផ្ទៀងផ្ទាត់ជាមួយព័ត៌មានរបស់ជីស៊ូគឺឃើញថាពិតជាត្រូវគ្នាមែន។
បុគ្គលិក{ខ្ញុំគិតថាលោកប្រហែលមិនកុហកទេ ចឹងខ្ញុំប្រាប់លោកចុះអ្នកនាងជីស៊ូគឺស្នាក់នៅទីនេះបន្ទប់លេខ១៩៥}
ជីវូ{អរគុណអ្នកនាងច្រើនណាស់}បានដឹងព័ត៌មានអស់ហើយគេក៏អរគុណបុគ្គលិកនោះហើយក៏ប្រញាប់ឡើងទៅរកបន្ទប់របស់ជីស៊ូភ្លាមៗតែម្ដង។
តុក.......តុក
ជីស៊ូ{អ្នកណាគេដែរ}ឮសំឡេងគោះទ្វាបែបនេះនាងក៏ស្រែកសួរពីខាងក្នុងនឹងកំពុងដើរសម្ដៅទៅរកទ្វា។
(តិចជីវូទៅ😓)
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សWhere stories live. Discover now