ភាគ៥ (គូរដណ្តឹង)

77 7 0
                                    

(ពេលញុាំអាហាររួចជីនក៏បាននាំជីស៊ូទៅក្រុមហ៊ុនរបស់គេ)
+ក្នុងឡាន
ជីស៊ូ{នេះក្រុមហ៊ុនរបស់បងជាក្រុមហ៊ុនអីដែរ}នាងក៏សួរឡើងព្រោះនាងចង់ដឹងថាគេបើកក្រុមហ៊ុនអ្វី?
ជីន{អរ គឺក្រុមហ៊ុនបង្កើតនិងផលិតម្ហូបគ្រឿងទេសមួយចំនួន}ជីនក៏ប្រាប់នាងតាមសំណួរដែលនាងសួរមកកាន់គេ។
ជីស៊ូ{នៅមានទៀតទេ}នាងក៏សួរគេបន្តទៀតព្រោះតាមមើលភូមិគ្រឹះគេធំយ៉ាងនេះច្បាស់ណាស់គេមិនមែនមានតែក្រុមហ៊ុនប៉ុណ្ណឹងទេ។
ជីន{ត្រូវហើយ នៅមានភោជនីយដ្ឋានមួយទៀតដែលមានសាខា៧០ប្រទេស}គេក៏ប្រាប់នាងបន្តទៀត តែតាមមើលទៅគឺគេកំពុងតែអួតប្រាប់នាងថាគេជាអ្នកមានច្បាស់ណាស់។
ជីស៊ូ{៧០ប្រទេស អស្ចារ្យណាស់}នាងក៏លាន់មាត់សរសើរគេ។
ជីន{នោះដល់ក្រុមហ៊ុនហើយ}កំពុងសន្ទនាគ្នាយ៉ាងជក់មាត់ក៏ស្រាប់តែមកដល់ក្រុមហ៊ុនតែម្ដង។
ជីស៊ូ{បងជីន តើខ្ញុំត្រូវធ្វើអី}នាងក៏សួរគេពីកាងារដែលនាងត្រូវធ្វើ។
ជីន{គ្មានអីច្រើនទេ ឯងគ្រាន់តែជួយរកមុខម្ហូបថ្មីឱ្យបងមកបានហើយ}
ជីស៊ូ{បាន ខ្ញុំនឹងជួយបងរក}និយាយរួចក៏ដើរតាមពីក្រោយជីនទៅបន្ទប់ធ្វើការរបស់គេ។
+បន្ទប់ធ្វើការរបស់ជីន
ជីស៊ូ{បន្ទប់ធ្វើការរបស់បង ស្អាតណាស់}នាងក៏សរសើរពីសោភណ្ឌភាពក្នុងបន្ទប់ធ្វការរបស់គេ។
ជីន{ឯងចូលចិត្តទេ?}
ជីស៊ូ{ខ្ញុំចូលចិត្ត}
ជីន{បើឯងចូលចិត្ត ឯងអាចមកបានគ្រប់ពេល}គេក៏សប្បាយចិត្តដែលនាងចូលចិត្តហើយថែមទាំងអនុញ្ញាតិឱ្យនាងចេញចូលបានតាមចិត្តទៀតផង។
ជីស៊ូ{អរគុណ បងច្រើនណាស់}នាងក៏អរគុណគេ ព្រោះគេល្អនឹងនាងណាស់ អាចថាលើសបងប្រុសនាងទៅទៀត។
(ពួកគេក៏ចាប់ផ្ដើមធ្វើការជាមួយគ្នាយ៉ាងសប្បាយចិត្ត)
+រាជវាំងហារីសាគី
អ្នកបម្រើ{ក្រាបថ្វាយបង្គំ ព្រះអង្គនិងម្ចាស់ក្សត្រី}អ្នកបម្រើក៏បានមកគោរពស្ដេចនិងម្ចាស់ក្សត្រីដែលទើបត្រឡប់មកពីប្រទេសចិនវិញ។
ហូសុី(នេះបុត្រាយើងគេនៅឯណា}យាងមកដល់ភ្លាមទ្រង់ក៏សួរពីបុត្រាភ្លាម។
អ្នកបម្រើ{ក្រាបទូលព្រះអង្គ ព្រះរាជទាយាទយាងទៅហុីរ៉ូសុីម៉ាក្រាបទូល}
យ៉ូរីម{នេះ បុត្ររបស់យើងមានការអ្វីនៅហុីរ៉ូសុីម៉ាបានជាគេត្រូវទៅ}ម្ចាស់ក្សត្រីក៏សួរឡើង។
អ្នកបម្រើ{ក្រាបទូលម្ចាស់ក្សត្រីខ្ញុំម្ចាស់មិនច្បាស់ទេក្រាបទូល}
យ៉ូរីម{មិនអីទេ ទៅធ្វើការវិញចុះ}និយាយរួចទ្រង់ក៏ងាកមកស្ដាប់ព្រះស្វាមីមានសុវណ្ណី។
ហូសុី{គេច្បាស់ជាលួចរត់ច្បាស់ណាស់}ទ្រង់ខ្ញាល់យ៉ាងខ្លាំងព្រោះទ្រង់ដឹងថាច្បាស់ថាបុត្ររបស់ខ្លួនបែបណា។
យ៉ូរីម:ព្រះអង្គកុំខ្ញាល់អី ឱ្យគេទៅៗព្រោះដល់ពេលគ្រងរាជ្រគេប្រាកដជាត្រឡប់មកវិញ គេអាចនឹងចង់មានសេរីភាពពេញលេញមុនពេលក្លាយជាស្ដេច}ទ្រង់ក៏បានមានសុវណ្ណីបញ្ចុះបញ្ចូលព្រះអង្គដោយលើកយកហេតុផលយ៉ាងសមស្រប ធ្វើឱ្យទ្រង់គិតបន្តិចដែរ។
ហូសុី{ម្ចាស់អូន និយាយក៏ត្រូវបានបងទុកពេលឱ្យគេសិនចុះ}មានសុវណ្ណីរួចទ្រង់ក៏យាងចេញទៅបំពេញរាជកិច្ចបាត់ទៅ។
+រាជវាំងឃឺ
ឈិនយៀន{ព្រះរាជទាយាទ ក្រាបទូលបានទៅស៉ើបសួរពីព្រលានយន្តហោះទាំងអស់ក្នុងរាជធានីហើយតែគ្មានព្រះនាមរបស់ព្រះនាងនោះទេក្រាបទូល}
ជីអ៊ូ{ម៉េចនឹងអាចទៅ ឬមួយក៏នាងនៅក្នុងប្រទេសនៅឡើយ ឆាប់បញ្ជូនមនុស្សតារកព្រះនាងឱ្យសព្វនៅក្នុងប្រទេសតែមិនត្រូវបើកជំហទេ ឮទេ}ទ្រង់ក៏គិតថាព្រះនាងអាចនឹងនៅក្នុងប្រទេសចិននៅឡើយទើបបង្គាប់ឱ្យជំនិតទៅតាមរកតែមិនត្រូវបើជំហប្រាប់អ្នកណាផ្ដេសផ្ដាសទេព្រោះអាចនឹងប៉ះពាល់ដល់គ្រួសារនិងប្រទេស។
ឈិនយៀន{ក្រាបទូល ព្រះអង្គ}ស្ដាប់ឮហើយ គេក៏ចេញទៅតាមរកព្រះនាងតាមបញ្ជា។
*ល្ងាចឡើង
+ក្រុមហ៊ុនលីគ្រុប
(ជីស៊ូនាងបានជួយការងាររបស់ជីនយ៉ាងច្រើនរហូតដល់ល្ងាច)
ជីន{ឈប់សិនទៅ ឆាប់មកទៅញុាំអាហារ}គេក៏ប្រាប់នាងឱ្យឈប់ធ្វើសិនព្រោះនាងធ្វើការមិនចង់ឈប់តែម្ដង ហើយក៏ទាញដៃរបស់នាងចេញពីបន្ទប់ធ្វើការសម្ដៅទៅរកឡានដើម្បីទៅញុាំអាហារពេលល្ងាច។
ជីស៊ូ{តែបន្តិចទៀតហើយៗ បងជីន}ពេលគេកំពុងទាញដៃនាង នាងក៏និយាយឡើងទាំងមិនដាច់អាល័យពីការងារ។
ជីន{មិនបានទេ ឯងមិនទាន់ហូបអីតាំងពីថ្ងៃត្រង់នេះឯងចង់ខ្យល់គរស្លាប់មែនទេ}គេក៏ស្ដីបន្ទោសនាងតែការស្ដីបន្ទោសនេះគឺបង្កប់ដោយការព្រួយបារម្ភ។
ជីស៊ូ{មិនអីទេបងជីន ខ្ញុំគឺជាមនុស្សរឹងមាំខ្ញុំអាចធ្វើបាន} នាងនៅតែតវ៉ាចង់បង្ហើយការងារដែលនៅសល់។
ជីន{បាន បើឯងចង់បញ្ចប់វាឯងត្រូវយកវាទៅធ្វើនៅផ្ទះ}
គេក៏ដាក់លក្ខខណ្ឌឱ្យនាងយកការងារទៅបង្ហើយនៅផ្ទះព្រោះបើមិនចឹងទេ នាងច្បាស់ជាមិនបានបាយចូលពោះទេដោយសារតែការងារនឹងឯង។
ជីស៊ូ{ក៏បានដែរ យើងទៅញុាំបាយ}នាងក៏យល់ស្របទៅតាមលក្ខខណ្ឌរបស់គេហើយក៏រត់ឡើងឡានដើម្បីទៅញុាំអាហារពេលល្ងាច។
+ក្នុងឡាន
ជីន{ជីស៊ូតើឯងចង់ញុាំអ្វីដែរ?}គេក៏សួរនាងមុនថានាងចង់ញុាំអ្វី។
ជីស៊ូ{ខ្ញុំចង់ញុាំស៊ុបសុីឈាន់}នាងក៏ឆ្លើយតបទៅគេវិញ។
ជីន{ម្ហូបចិនមែនទេ}
ជីស៊ូ{ត្រូវហើយ ព្រោះខ្ញុំចូលចិត្តស៊ុបនេះណាស់}នាងក៏ឆ្លើយនឹងគេថែមទាំងបញ្ជាក់ប្រាប់គេទៀតផងថានាងចូលចិត្ត។
ជីន{មិនអីទេ បងជូនឯងទៅ ដេជុនឆាប់ទៅភោជនីយដ្ឋានចិនទៅ}មិននិយាយច្រើនគេក៏បានប្រើជំនិតឱ្យបើកឡានទៅភោជនីយដ្ឋានចិនមួយកន្លែងនៅក្នុងទីក្រុង។
ដេជុន{បាទ ចៅហ្វាយ}ឮបទបញ្ជាហើយក៏បានធ្វើតាម។
ជីស៊ូ{នេះបងមិនឆ្ងល់ទេឬ ហេតុអីបានជាខ្ញុំអាចញុាំម្ហូបចិនបាននោះ}នាងក៏សួរគេដោយសារឃើញគេមិនឆ្ងល់។
ជីន{បងមិនឆ្ងល់ទេ ព្រោះបងដឹងហើយ ថាឯងគឺជាកូនកាត់ចិន}គេក៏និយាយខ្សឹបដាក់ត្រចៀករបស់នាងនៅពេលនិយាយពាក្យចុងក្រោយដោយមិនឱ្យជំនិតរបស់គេឮទេ។
ជីស៊ូ{នេះ! បងដឹងអីខ្លះ?}នាងក៏និយាយខ្សឹបៗដាក់គេវិញតែក៏បង្កប់នៅភាពភ័យខ្លាចខ្លះដែរខ្លាចគេដឹងពីសាវតាពិតរបស់ខ្លួនឯង។
ជីន{បងដឹងច្រើនខ្លាំងណាស់}គេក៏ខ្សឹបប្រាប់នាងថាគេបានដឹងពីនាងច្រើនតែគេមិនបញ្ជាក់នោះទេថាគេដឹងថានាងជាព្រះនាងឬមួយក៏អត់នោះទេ។
ជីស៊ូ{អរ នោះដល់ហើយឆាប់ចុះមក}នាងក៏បង្វែងដានដោយការប្រាប់ទៅគេថាមកដល់កន្លែងញុាំអាហារហើយណាមួយក៏ធ្វើឱ្យខ្លួនឯងមិនសូវភ័យផងដែរ។
ជីន{ឆាប់ចូលទៅ ដេជុនឯងក៏មកញុាំដែរមក}គេក៏មិនភ្លេចហៅជំនិតរបស់គេនោះទេ។
ដេជុន{មិនកើតទេដឹងចៅហ្វាយ}គេរាងក្រែងចិត្តចៅហ្វាយរបស់គេ។
ជីន{បើយើងហៅហើយ ឆាប់មក}គេក៏ធ្វើជាសម្លុតដេជុនឱ្យមកអង្គុយញុាំជាមួយគ្នា។
(នៅក្នុងហាងពួកគេទាំងបីកំពុងញុាំយ៉ាងឆ្ងាញ់ក៏មានការចុះផ្សាយព័ត៌មានមួយតាមរយៈទូរទស្សន៍ទាក់ទងនឹងព្រះរាជទាយាទនៃប្រទេសកូរ៉េ)
ពិធីករ{ព្រះរាជទាយាទនៃប្រទេសកូរ៉េព្រះអង្គម្ចាស់យូ សុងជីនបានប្រកាសពីដំណឹងអភិសេករបស់ទ្រង់ជាមួយព្រះនាងនៃប្រទេសជិតខាងនៅឆ្នាំក្រោយនេះហើយ តាមការប៉ាន់ស្មានរបស់ពួកយើងគិតថាពហរះនាងដែលត្រូវរៀបអភិសេកជាមួយព្រះអង្គប្រាកដជាព្រះនាងនៃប្រទេសចិនហើយព្រោះប្រទេសទាំងពីរគឺជិតស្និទ្ធគ្នាអាចនឹងមានការផ្សារភ្ជាប់ខ្សែស្រឡាយជាមួយគ្នា}ពិធិករបាននិយាយរៀបរាប់ពីព័ត៌មានរបស់ខ្លួនទាក់ទងនឹងព្រះរាជទាយាទនៃប្រទេសកូរ៉េនឹងកូនក្រមុំរបស់ទ្រង់រួចហើយបាននិយាយពីមតិផ្ទាល់ខ្លួនតាមក្រោយ។
ព្រួស...
ជីន{ជីស៊ូនេះឯងកើតអី}គេភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសុខៗនាងក៏ធ្វើឱ្យកែវបែកបន្លឺសំឡេងយ៉ាងខ្លាំង។
ជីស៊ូ{អរ សុំទោសផង គឺ អត់មានអីទេ សុំទោសផងបងជីន}នាងហាក់ភាំងនឹងព័ត៌មានមុននេះបន្តិច ទើបធ្វើឱ្យកែវបែកហើយក៏ប្រញាប់សុំទោសយ៉ាងលឿន។
ជីន{នេះ មិនអីទេមែនទេ មានត្រូវត្រង់ណាទេ}គេសួរនាងហើយក៏ទាញដៃរបស់នាងមកមើលចង់ដឹងថាមានរបួសកន្លែងណាឬមួយក៏អត់។
ជីស៊ូ{អត់ទេ បងកុំបារម្ភអី ខ្ញុំឆ្អែតហើយ}នាងក៏ប្រាប់គេថានាងមិនអីទេដើម្បីកុំឱ្យគេបារម្ភរួចក៏ចង់ទៅផ្ទះវិញដោយការប្រាប់ថាឆ្អែត។
ជីន{ល្អ តោះទៅអ្នកបម្រើគិតលុយ}គេក៏យល់ព្រមតាមនាងរួចក៏គិតលុយមុននឹងចេញទៅ គេក៏ដកកាតមួយដែលមានបញ្ជាក់ពីឈ្មោះថាលី សុកជីនមកដើម្បីគិតលុយ។
+ភូមិគ្រឹះលី
ជីន{នៅហាងមុននេះ ឯងមិនអីទេមែនទេ?}មកដល់ផ្ទះភ្លាមមិនទាន់ចុះពីឡានស្រួលបួលផងគេក៏សួរនាងបន្តិចពីរឿងនៅហាងមុននេះ។
ជីស៊ូ{ខ្ញុំមិនមានកើតអីឯងណា បងជីន}នាងក៏ឆ្លើយទៅគេដោយបង្ហាញពីដៃទាំងពីររបស់នាងទៅឱ្យគេមើលព្រោះនាងគិតថាគេសួរចង់ដឹងថានាងមានរបួសដោយសារកែវនោះឬក៏អត់។
ជីន{មិនមែនទេ បងចង់ដឹងថាឯងកើតអីឬអត់ពេលមើលព័ត៌មាននោះ}គេក៏សួរនាងឱ្យចំតែម្ដងចៀសវាងយល់ច្រឡំទៀត។
ជីស៊ូ{ខ្ញុំ...ខ្ញុំមិនអីទេ ហេតុអីខ្ញុំត្រូវកើតអីនោះ ព័ត៌មាននោះមិនមានអីទាក់ទងនឹងខ្ញុំផងនឹង}នាងក៏គិតបន្តិចមុននឹងឆ្លើយចៀសវាងភ្លាត់មាត់ប្រាប់ការពិតទៅគេ។
ជីន{ល្អហើយ ឆាប់ចូលគេងទៅ}សួរនាងអស់ចិត្តហើយក៏លានាងទៅសម្រាកមុន។
+បន្ទប់ជីន
ជីន{ហេតុអីក៏ជីស៊ូ ប្រតិកម្មម្ល៉េះពេលឮពីព្រះនាងនៃប្រទេសចិន}គេក៏បានកត់សម្គាល់ដែរថានាងស្ដាប់ដល់ពិធីករនិយាយពីព្រះនាងនោះភ្លាមនាងក៏ប្រតិកម្មធ្វើឱ្យកែវបែកភ្លាម។
+បន្ទប់ជីស៊ូ
ជីស៊ូ{តើគាត់ជាព្រះរាជទាយាទដែលខ្ញុំត្រូវរៀបអភិសេកជាមួយមែនទេ?}នាងក៏ឈរគិតតែម្នាក់ឯងនៅក្នុងបន្ទប់ទាំងមុខស្រពោនពេលឮពាក្យរៀបអភិសេកនាងពិបាកចិត្តបន្តិចហើយតែពេលឮថាអ្នកណាជាកូនកំលោះនាងរឹតតែមិនសប្បាយចិត្ត។
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សDonde viven las historias. Descúbrelo ahora