ភាគ៤ (ការបាត់ខ្លួន)

69 9 0
                                    

ជីស៊ូ{សុបិន្តល្អណា}នាងក៏និយាយពីក្រោយខ្នងរបស់គេ ព្រោះគេបានចូលក្នុងបន្ទប់របស់គេទៅហើយ។
*ព្រឹកថ្ងៃថ្មី
+រាជវាំងស្ដេចឃឺ
ស៊ូយ៉ុង{ម្ដេចថ្ងៃនេះចម្លែកម្ល៉េះ ជីឈូបែរជាផ្ទំយូរខុសពីរាល់ដងបែបនេះ}មានព្រះបន្ទូលរួចទ្រង់ក៏យាងទៅរកព្រះនាងនៅក្រឡាបន្ទំ
តុក....តុក
ស៊ូយ៉ុង{បុត្រី! នេះបុត្រមិនស្រួលព្រះកាយមែនទេ បើកទ្វារឱ្យមាតាបន្តិចមកបុត្រ}ម្ចាស់ក្សត្រីបានមកក្រឡាបន្ទំរបស់ព្រះនាងរួចក៏គោះទ្វាសិនដើម្បីជាការផ្ដល់ដំណឹងដល់ព្រះនាងឱ្យបានដឹងថាមាតារបស់ទ្រង់យាងមក។
ស៊ូស៉ុង{នេះ! តិចបុត្ររបស់យើងមានរឿងអ្វីទៅ}ម្ចាស់ក្សត្រីចាប់ផ្ដើមមិនស្រួលព្រះទ័យ នឹកឪឃើញសុវណ្ណីរបស់ព្រះនាងកាលពីពេលរាត្រីថាមិនស្រួលព្រះកាយ ខ្លាចថាទ្រង់នឹងអាចមានរឿងអ្វីមិនល្អកើតឡើង។
ស៊ូយ៉ុង:ភិលៀង ឆាប់ទៅយកសោរបន្ទប់ព្រះនាងមក {ដោយភាពព្រួយបារម្ភពីបុត្រីជាទីស្រឡាញ់របស់ខ្លួន ទ្រង់ក៏បានបញ្ជារឱ្យភិលៀងឪទៅយកសោរបន្ទប់របស់ព្រះនាងដើម្បីចាក់ចូលទៅខាងក្នុង។
ស៊ូយ៉ុង{បុត្រី នេះបុត្រនៅឯណា}ចូលខាងក្នុងបានភ្លាមទ្រង់ស្លន់ស្លោរកព្រះនាងពេញក្រឡាបន្ទំតែម្ដង ដោយចិត្តជាម្ដាយខ្លាចកូនមានបញ្ហាអ្វីមិនល្អកើតឡើង}
ជីអ៊ូ{ព្រះមាតា មានរឿងអ្វីនឹង?}ព្រះបុត្រាដែលបានក្លាយជាព្រះរាជទាយាទជាផ្លូវការកាលពីម្សិលមិញបានយាងកាត់ក្រឡាបន្ទំរបស់ព្រះនាង បានឃើញភិលៀងនៅមុខបន្ទប់ច្រើនពេក ក៏យាងមកទតមើលបន្តិច ក៏ឃើញមាតារបស់ខ្លួនកំពុងរកអ្វីក៏មិនដឹង។
ស៊ូយ៉ុង{ជីអ៊ូបុត្រ ជីឈូបាត់ខ្លួនហើយ របស់របរក៏បាត់អស់ដែរ}ម្ចាស់ក្សត្រីបន្ទាប់ពីរកព្រះនាងពេញក្រឡាបន្ទំហើយក៏សង្កេតឃើញថារបស់របរបានបាត់ ក៏ប្រាប់បុត្រាពីរឿងនេះទាំងស្លុតចិត្ត ព្រោះបុត្រីរបស់ខ្លួនបានបាត់ព្រះកាយមិនដឹងតាំងពីពេលណានោះទេ។
ជីអ៊ូ{នេះម្ចាស់ប្អូនបាត់ខ្លួនមែនទេ? ព្រះមាតាតើម្ចាស់ប្អូនបាត់ខ្លួនដោយរបៀបណា?}ទ្រង់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសុខៗម្ចាស់ប្អូនជាទីស្រឡាញ់របស់ទ្រង់បានបាត់ខ្លួន មិនដឹងតាំងពីពេលណា តាមរបៀបណាទាល់តែសោះ។
ស៊ូយ៉ុង{បុត្រ បុត្រត្រូវតែរកប្អូនឱ្យឃើញណា មាតាខ្លាចជីឈូត្រូវគេចាប់ខ្លួន ខ្លាចគេធ្វើបាបនាង}ម្ចាស់ក្សត្រីបាននិយាយឱ្យព្រះរាជទាយាទត្រូវតែតាមរកព្រះនាងឱ្យឃើញដោយសំឡេងស្អកៗរកព្រះកន្សែងព្រោះបារម្ភពីបុត្រីពៅរបស់ខ្លួន។
ជីអ៊ូ{ក្រាបទូល មាតាខ្ញុំម្ចាស់នឹងតាមរកនាងឱ្យឃើញ ហើយគ្មានអ្នកណាហ៊ានធ្វើបាបនាងទេព្រះមាតា}ទ្រង់ក៏យល់ព្រមនឹងសំណើរបស់ព្រះមាតាតាមរកម្ចាស់ប្អូនឱ្យឃើញ ថែមទាំងមានសុវណ្ណីលោងលោមម្ចាស់ក្សត្រីកុំឱ្យមានការព្រួយបារម្ភខ្លាំងពេក។
ជីអ៊ូ{មាតា ទៅសម្រាកសិនចុះ រឿងនេះទុកឱ្យបុត្រជាអ្នកចាត់ចែង}រាជទាយាទក៏បានសំណូមពរព្រះមាតារបស់ទ្រង់ឱ្យទៅសម្រាកសិន រឿងតាមរកព្រះនាងគឺទ្រង់ជាអ្នកចាត់ចែង។
ស៊ូយ៉ុង{ក៏បាន មាតាទៅសម្រាកសិនហើយ បើបានដំណឹងពីប្អូន ឆាប់មកទូលព្រះមាតាភ្លាម}មានព្រះបន្ទូលប្រាប់រួចហើយទ្រង់ក៏យាងទៅសម្រាកសិនទៅ។
ជីអ៊ូ{ឈិនយៀន ឯងឆាប់ទពិនិត្យជើងហោះហើរទៅកូរ៉េខាងត្បូងភ្លាម ថាតើមានឈ្មោះព្រះនាងទេ}ទ្រង់ក៏បានហៅជំនិតរបស់ខ្លួនមក ដើម្បីទៅឆែកមើលជើងហោះហើរទៅកូរ៉េខាងត្បូងព្រោះទ្រង់ជ្រាបថាព្រះនាងចូលចិត្តទីនោះណាស់ ដូច្នេះនាងអាចនឹងរត់ទៅទីនោះ។
ឈិនយៀន{ក្រាបទូល ព្រះអង្គ}មិនសុាំយាំច្រើន ជំនិតរបស់ព្រះអង្គក៏បានចេញទៅរកព្រះនាងតាមការបញ្ជារបស់ព្រះរាជទាយាទភ្លាមៗ។
+ភូមិគ្រឹះលី
(ក្រលេកមកមើលភូមិគ្រឹះលីនេះវិញ នៅក្នុងផ្ទះបាយជីស៊ូនាងបានចុះមកធ្វើអាហារជាច្រើនសម្រាប់ខ្លួននាងនិងជីនព្រោះនាងជាមនុស្សដែលមិនចូលចិត្តនៅស្ងៀមហើយនាងក៏ចូលចិត្តធ្វើការងារផ្ទះដែរទោះបីខ្លួនជាព្រះនាងក៏ដោយ ណាមួយឥឡូវនេះនាងស្នាក់អាស្រ័យក្នុងផ្ទះរបស់គេផងបើមិនធ្វើអីសោះពិតជារអៀសខ្លួនណាស់។
ជីស៊ូ{រួចរាល់ហើយ}នៅពេលធ្វើម្ហូបអាហាររួចរាល់នាងក៏រៀបចំវាដាក់នៅលើតុរួចក៏ឡើងទៅហៅជីនដែលនៅបន្ទប់ជាន់ខាងលើ។
តុក.....តុក
ជីន{អ្នកណាគេ}អ្នកកំលោះក៏ស្រែកសួរពីក្នុងបន្ទប់ ព្រោះឮសំឡេងគោះទ្វាពីខាងក្រៅ។
ជីស៊ូ{គឺខ្ញុំ}នាងនិយាយតែពីរបាត់នោះទេ។
ជីន{នេះឯងមានការអីមែនទេ}គ្រាន់តែឮសំឡេងរបស់នាងភ្លាមគេក៏បើកទ្វាចេញមកសួរនាំនាងភ្លាមដោយមិនបង្អង់យូរ។
ជីស៊ូ{ខ្ញុំមកហៅបងទៅញុាំអាហារពេលព្រឹក}
ជីន{ឯងទៅមុនចុះ បងផ្លាស់សម្លៀកបំពាក់សិន}គេក៏ប្រាប់នាងដើម្បីឱ្យនាងទៅអង្គុយនៅតុអារហារមុនព្រោះគេត្រូវការរៀបចំខ្លួនសិន។
ជីស៊ូ{ចាស}ឮហើយនាងក៏យល់ស្រប រួចក៏ដើរចុះមកតុអារហារមុនតែនាងមិនទាន់ញុាំនោះទេព្រោះនៅចាំជីនសិន ប្រហែល១៥នាទីក្រោយមកជីនក៏ចុះមកដោយឃើញថានាងមិនទាន់ញុាំគេក៏សួរ។
ជីន{ហេតុអីបានជាមិនទាន់ញុាំទៀត}គេក៏សួរនាងទាំងឆ្ងល់ព្រោះគេរៀបចំខ្លួនរាងយូរដែរ ហើយនាងមិនឃ្លានទេឬបានជាមិនញុាំមុនបែបនេះ}
ជីស៊ូ{គឺជាសុជីធម៌ ព្រះមា..អូអត់ទេ ម្ដាយខ្ញុំគាត់ប្រាប់ថាបើម្ចាស់ផ្ទះមិនទាន់ហូបយើងក៏មិនត្រូវហូបដែរ}និយាយៗបិះបែកធ្លាយ រួចនាងក៏ដូរពាក្យវិញថានេះគឺជាសុជីវធម៌ដែលម្ដាយរបស់នាងបានបង្រៀន។
ជីន{អរ ចឹងឆាប់ញុាំទៅ}ជីនគេហាក់ឆ្ងល់នឹងពាក្យរបស់នាងមិញនេះ ព្រះអ្វី?តែគេក៏មិនសួរនាំនាងនោះទេ។
ជីស៊ូ{ឆ្ងាញ់ដែរទេ}នាងក៏សួរ ព្រោះចង់ដឹងថាម្ហូបរបស់នាងត្រូវមាត់គេដែរទេ។
ជីន{ឆ្ងាញ់ខ្លាំងណាស់តែថាដូចជាប្លែកជាងរាល់ដង ឯងជាអ្នកធ្វើមែនទេ}គេក៏សរសើរម្ហូបនេះថាឆ្ងាញ់តែថារសជាតិនេះដូចជាមិនមែនស្នាដៃអ្នកបម្រើក្នុងផ្ទះជាអ្នកធ្វើនោះទេ ដូច្នេះទើបគេសួរនាង។
ជីស៊ូ{ត្រូវហើយ ខ្ញុំជាអ្នកធ្វើល្អហើយដែលត្រូវមាត់លោក}នាងក៏ទទួលស្គាល់ថានាងជាអ្នកធ្វើ រួចក៏ធូរចិត្តដែរដែលម្ហូបនេះត្រូវមាត់របស់គេ។
ជីន{មិនត្រូវហៅលោកទេ ត្រូវហៅថាបង តែថាថ្ងៃក្រាយឯងមិនបាច់ធ្វើក៏បានដែរនាំតែហត់ទេ}គេក៏ប្រញាប់ប្រាប់នាងឱ្យប្ដូរពាក្យភ្លាមៗព្រោនៅទីនេះនាងមិនអាចហៅគេថាលោកទេ នាងត្រូវហៅគេថាបងព្រោះនាងជាប្អូនស្រីគេហើយ បន្ទាប់មកក៏ប្រាប់នាងមិនឱ្យធ្វើការងារទាំងអស់នេះទេព្រោះគេខ្លាចនាងហត់។
ជីស៊ូ{អរខ្ញុំភ្លេច សុំទោសផងបងជីនតែថាការងារបុិននឹងវាមិនអីសម្រាប់ខ្ញុំទេ ខ្ញុំចូលចិត្តធ្វើការហើយក៏មិនចូលចិត្តនៅស្ងៀមៗមិនធ្វើអ្វីសោះដែរ}ចំជាស្រ្ដីគ្រប់លក្ខណ៍មែនគេហាមមិនបាច់ឱ្យធ្វើហើយនៅតែចង់ធ្វើទៀត។
ជីន{មិនបានទេ បើឯងធ្វើតើអ្នកបម្រើមានអីធ្វើទៅនោះ បើឯងមិនចង់នៅស្ងៀមៗទេឯងអាចជួយការងារភោជនីយដ្ឋានបងបាន}គេក៏រកលេសមិនចង់ឱ្យនាងធ្វើការនៅផ្ទះនោះទេព្រោះខ្លាចអ្នកបម្រើអត់ការងារធ្វើ ហើយណាមួយគេម៉េចនឹងបានឃើញមុខនាងគ្រប់ពេលនោះ។
ជីស៊ូ{ពិតមែនទេ}នាងហាក់សម្បាតចិត្តយ៉ាងខ្លាំងពេលគេអនុញ្ញាតិឱ្យនាងជួយការងារគេខ្លះ។
ជីន{ត្រូវហើយ ឥឡូវញុាំសិនទៅញុាំហើយពួកយើងទៅជាមួយគ្នា}គេក៏ឆ្លើយព្រមទាំងងក់ក្បាលបញ្ជាក់ថាគេនិយាយពិត មិនបានលេងសើចទេរួចក៏ដាស់តឿនឱ្យនាងញុាំនឹងបានទៅជាមួយគ្នា។
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សTempat cerita menjadi hidup. Temukan sekarang