ភាគ១៣ (សារភាពស្នេហ៍)

51 5 0
                                    

ជីស៊ូ{បងជីន បងមានការអីមែនទេ}ពេលជីស៊ូដើរទៅបើទ្វាក៏ឃើញជីននៅឈរមុខបន្ទប់របស់នាងទើបនាងក៏សួរគេ។
ជីន{បងតាមបងមក}និយាយរួចគេក៏ទាញដៃរបស់ជីស៊ូឱ្យមកតាមគេ។
ជីស៊ូ{នេះបងចង់ទៅណា}ឃើញគេទាញដៃរបស់ខ្លួនបែបនេះនាងក៏សួរ។
ជីន{បងចង់នាំឯងទៅដើរលេង}គេក៏កាន់ដៃរបស់នាងរត់ចេញពីសណ្ឋាគារទៅរកឡានដើម្បីបើកចេញទៅដោយមិនឱ្យដេជុនដឹងនឹងតាមមកជាមួយបានទេ។
+ផ្សារទំនើប
ជីស៊ូ{នេះបងនាំខ្ញុំមកផ្សារទំនើបធ្វើអី?}ឃើញគេនាំនាងទាំងប្រញាប់ៗចេញពីសណ្ឋាគារតាមពិតគឺមកផ្សារទំនើបទេអី។
ជីន{ឯងមិនចង់មកទេមែនទេ}ឃើញនាងនិយាយបែបនេះគេក៏សួរទៅកាន់នាងវិញក្រែងនាងមិនចង់មក។
ជីស៊ូ{មិនមែនទេខ្ញុំឃើញមកនាំខ្ញុំមកទាំងប្រញាប់ៗស្មានថាមានរឿងអីធំដុំ}ឃើញគេសួរទាំងទឹកមុខស្រពោនបែបនេះនាងក៏ប្រញាប់បដិសេធភ្លាមៗព្រោះខ្លាចគេយល់ច្រឡំ។
ជីន{គឺបងមិនចង់ឱ្យដេជុនមកជាមួយនឹងណា}ត្រូវហើយការដែលគេមកទាំងប្រញាប់ៗបែបនេះព្រោះគេមិនចង់ឱ្យដេជុនមករំខាន គេចង់ចំណាយពេលវេលាជាមួយនាងតែ២នាក់។
ជីស៊ូ{ពិតមែន?}
ជីន{ពិតមែនហើយ តោះឆាប់ទៅឯងចង់បានអីបងនឹងទិញឱ្យឯង}និយាយរួចគេក៏នាំនាងដើរពេញក្នុងផ្សារទំនើប។
+សណ្ឋាគារផ្កាយ៥ក្នុងទីក្រុងប៊ូសាន
តុក......តុក
ជីវូ{ជីឈូអរមិនមែនទេជីស៊ូ ឆាប់បើទ្វារមក}ជីវូក៏បានមកដល់បន្ទប់របស់ជីស៊ូហើយក៏គោះទ្វានិងស្រែកហៅនាងថែមទៀត។
ជីវូ{ជីស៊ូ ឯងឮទេបងគឺជាបងប្រុសរបស់ឯងណា}មិនឮការឆ្លើយតបគេក៏ព្យាយាមហៅនាងម្ដងទៀត។
ជីវូ{នាងប្រហែលមិននៅទេ មិនអីទេខ្ញុំនឹងរង់ចាំរហូតនាងត្រឡប់មកវិញ}ហៅមិនឆ្លើយតបច្រើនដងពេលគេក៏ដឹងថាជីស៊ូនាងមិននៅក្នុងបន្ទប់នោះទេទើបគេក៏ដើរក្រលឹងចុះឡើងម្ដុំនេះដើម្បីរង់ចាំនាងត្រឡប់មកវិញ។
(ចំណែកជីននិងជីស៊ូបានចំណាយពេលដើរផ្សារជាមួយគ្នាយ៉ាងយូរ ពេលដើរកាត់ហាងលក់គ្រឿងអលង្ការមួយជីស៊ូក៏បានជាប់ចិត្តនឹងខ្សែកផ្កាមួយដែលរចនាឡើងយ៉ាងស្អាតនិងប្រណិតជារូបផ្កាកូលាបធ្វើឱ្យនាងមិនអាចងាកភ្នែកចេញបាន ជីនក៏បានឃើញសកម្មភាពនេះដែរ។
ជីន{ឯងឃ្លានទេ ពួកយើងក៏ដើរយូរហើយដែរ}គេក៏សួរថានាងឃ្លានឬនៅព្រោះពួកគេទាំងពីរដើរយូរហើយ។
ជីស៊ូ{អរ ត្រូវហើយខ្ញុំឃ្លានហើយ}ឮជីនសួរបែបនេះនាងក៏ដកភ្នែកចេញពីខ្សែកនោះហើយក៏តបជាមួយជីនវិញ។
ជីន{ឯងចង់ញុាំអ្វីដែរ}គេក៏សួរមុនថានាងចង់ញុាំអ្វី។
ជីស៊ូ{ខ្ញុំចង់ញុាំគ្រឿងសមុទ្រ}
ជីន{នៅជិតនេះមានហាងគ្រឿងសមុទ្រដែរតើ ពួកយើងទៅ}ឮនាងចង់ញុាំគ្រឿងសមុទ្របែបនេះគេក៏សម្លឹងរកមើលជុំវិញនេះក៏ឃើញមានហាងគ្រឿងសមុទ្រហើយក៏នាំនាងទៅ។
ជីស៊ូ{គ្រឿងសមុទ្រនៅទីនេះមានច្រើនណាស់}មកដល់កន្លែងអង្គុយភ្លាមជីស៊ូក៏បើកមឺនុយមើលភ្លាមក៏ឃើញមានគ្រឿងសមុទ្រយ៉ាងច្រើនធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង។
ជីន{ឯងកម្មង់អីញុាំសិនទៅបងទៅខាងនោះមួយភ្លែត}មកដល់កន្លែងអង្គុយមិនបានប៉ុន្មានផងជីនក៏បានប្រាប់ឱ្យជីស៊ូកម្មង់អីញុាំមុនសិនគេទៅនោះបន្តិច។
ជីស៊ូ{ចាស}នាងក៏មិនចង់សួរគេច្រើនប៉ុន្មានដែរ ឮការឆ្លើយតបរបស់ជីស៊ូហើយគេក៏ចេញទៅបាត់ មិនយូរប៉ុន្មានគេក៏ត្រឡប់មកវិញ។
ជីស៊ូ{បងទៅណា?}ពេលឃើញគេត្រឡប់មកវិញភ្លាមនាងក៏សួរគេតែម្ដង។
ជីន{គឺគ្មានអីទេ ការងារបន្តិចបន្តួចប៉ុណ្ណោះ យ៉ាងម៉េចឯងបានកម្មង់ហើយឬនៅ?}គេព្យាយាមមិនប្រាប់នាងក៏សួរនាងពីរឿងកម្មង់ម្ហូបវិញ។
ជីស៊ូ{នៅទេ}នាងក៏ឆ្លើយវិញយ៉ាខ្លីៗ នាងអន់ចិត្តដែលជីនមិនប្រាប់នាងព្រោះឥឡូវនេះនាងចាប់ផ្ដើមមានចិត្តស្រឡាញ់គេហើយមិនមែនក្នុងនាមជាបងប្រុសនោះទេ។
ជីន{ហេតុអីមិនទាន់កម្មង់ទៀត?}គេក៏សួរព្រោះមុនគេចេញទៅគេក៏បានឱ្យនាងកម្មង់មុនដែរតែនាងបែរជាមិនព្រមកម្មង់ទៅវិញ។
ជីស៊ូ{ខ្ញុំមិនដឹងថាបងចូលចិត្តមួយណា}
ជីន{បងចូលចិត្តទាំងអស់នឹងឱ្យតែឯងចូលចិត្ត ឆាប់កម្មង់ទៅនឹងបានញុាំហើយទៅកន្លែងមួយទៀត}គេហួសចិត្តនឹងនាងមែនទេនសុខចិត្តចាំគេមិនព្រមកម្មង់ញុាំមុនបែបនេះព្រោះខ្លាចគេមិនចូលចិត្ត។
ជីស៊ូ{ចាស}នាងមិនតបតច្រើនក៏ប្រញាប់កម្មង់ម្ហូបដើម្បីញុាំទៅ ព្រោះនឹងអាលបានទៅកន្លែងថ្មី។
(ពួកគេក៏បានអង្គុយញុាំអាហារតែ២នាក់យ៉ាងឆ្ងាញ់ហើយក៏បានជិះដើរលេងជុំវិញក្រុងរួចក៏ទៅសមុទ្រដើម្បីមើលថ្ងៃលិច)
ជីន{ដល់ហើយ}
ជីស៊ូ{ថ្ងៃលិចស្អាតណាស់}មកដល់ភ្លាមជីស៊ូក៏ឃើញថ្ងៃរៀបលិចដែលញុាំងឱ្យទេសនៅទីនេះកាន់តែស្អាតថែមមួយកម្រិតទៀត។
ជីន{តោះពួកយើងដើរបន្តិចទៅ}គេក៏បបួលនាងដើរលេងតាមឆ្នេរ។
ជីស៊ូ{ល្អតើ}
ជីន{តើឯងនឹងត្រឡប់ទៅវិញនៅពេលណា}សុខៗជីនក៏លើកសំណួរនេះទៅកាន់ជីស៊ូ។
ជីស៊ូ{ខ្ញុំនៅទីនេះបានប្រហែល២ខែហើយខ្ញុំសប្បាយនឹងការនៅទីនេះណាស់ហាក់មិនចង់ត្រឡប់ទៅវិញសោះ ប៉ុន្តែខ្ញុំត្រូវតែត្រឡប់ទៅវិញ}ឮសំណួររបស់ជីនបែបនេះធ្វើឱ្យនាងក្រៀមក្រំភ្លែត នាងនៅទីនេះជាមួយគេគឺសប្បាយណាស់គ្មានសម្ពាធ មិនបាច់រៀបឬកច្រើនធ្វើឱ្យនាងមិនចង់ត្រឡប់ទៅប្រទេសចិនវិញទេប៉ុន្តែនាងត្រូវតែទៅវិញព្រោះនាងមិនអាចរត់គេចរហូតនោះទរ។
ជីន{ចឹងមុននឹងឯងត្រឡប់ទៅវិញបងមានរឿងប្រាប់ឯង}គេក៏លុតជង្គង់ចុះហើយទាញប្រអប់មួយចេញពីហោប៉ៅរបស់គេចេះមកនឹងបើកឱ្យនាងឃើញហើយក៏និយាយ។
ជីន{បងស្រឡាញ់ឯង ស្រឡាញ់តាំងពីថ្ងៃដែលបានជួបឯងដំបូងម្ល៉េះតើឯងព្រមទទួលការស្រឡាញ់ពីបងដែរទេ}គេក៏សារភាពស្នេហ៍ចំពោះនាងក្នុងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតធ្វើឱ្យជីស៊ូនាងរំភើបយ៉ាងខ្លាំង។
ជីស៊ូ{ចាស ខ្ញុំយល់ព្រម}នាងក៏យល់ព្រមនឹងសំណើនេះព្រោះនាងក៏បានស្រឡាញ់គេដូចគ្នានៅពេលគេធ្វើល្អដាក់នាងជាច្រើន។
ជីន{ពិតមែនឬ?}គេក៏សួរនាងបញ្ជាក់ម្ដងទៀតខ្លាចច្រឡំ។
ជីស៊ូ{ពិតណាស់ ខ្ញុំក៏ស្រឡាញ់បងវិញដូចគ្នា}
(ឮសម្ដីរបស់ជីស៊ូបែបនេះជីនក៏បានទាញនាងយកមកអោបតែម្ដង ការអោបដែលពោរពេញទៅដោយក្ដីស្រឡាញ់និងភាពកក់ក្ដៅគេក៏បានយកខ្សែកររូបផ្កាដែលជីស៊ូចាប់ចិត្តមកពាក់ឱ្យនាង)
ជីន{នេះបងទិញសម្រាប់អូន}
ជីស៊ូ{បងទៅវាតាំងពីពេលណា}ឮបែបនេះនាងក៏សួរតែម្ដង នេះគេទិញវាបានតាំងពីពេលណា។
ជីន{ពេលដែលបងប្រាប់អូនថាមានការងារបន្តិចបន្តួចនោះឯង}គេក៏ប្រាប់នាងដើម្បីឱ្យនាងអស់ចម្ងល់។
ជីស៊ូ{ចុះហេតុអីក៏បងទិញម៉ូតនេះ}នាងក៏សួរបន្តទៀត។
ជីន{មកពីបងឃើញអូនសម្លឹងមើលម៉ូតនេះឡើងភ្លឹក បងគិតថាអូនច្បាស់ជាពេញចិត្ត}
(ឮសម្តីរបស់ជីនបែបនេះធ្វើឱ្យនាងកាន់តែរំភើបព្រោះនាងមិនចាំបាច់និយាយថាស្រឡាញ់ខ្សែករមួយនោះទេគេក៏អាចដឹងតាមសកម្មភាពរបស់នាងទៅហើយ ស្រីណាមិនរំភើបនោះ ពួកគេក៏ចំណាយពេលជាមួយគ្នានៅក្រោមទេសភាពព្រះអាទិត្យរៀបលិចយ៉ាងស្អាត នៅពេលព្រះអាទិត្យលិចផុតបាត់ពួកគេក៏ត្រឡប់ទៅសណ្ឋាគារវិញ។
ជីន{បងជូនទៅល្អទេ}គេក៏នឹកឃើញចង់ជូននាងទៅដល់មុខបន្ទប់តែម្ដង។
ជីស៊ូ{មិនបាច់ទេ យប់ហើយបងទៅបន្ទប់របស់បងទៅ}នាងក៏បដិសេធព្យាយាមចង់ឱ្យគេទៅបន្ទប់របស់គេវិញ។
ជីន{តែបងចង់ជូនអូនទៅ}គេនៅតែក្បាលរឹងដដែលទោះបីនាងនិយាយថាមិនបាច់។
ជីស៊ូ{អូនអាចទៅខ្លួនឯងបានហើយ បងប្រញាប់ទៅបន្ទប់ងូតទឹកទៅស្អុយណាស់}នាងក៏ព្យាយាមដេញគេម្ដងទៀតដោយយកលេសថាខ្លួនរបស់គេស្អុយដើម្បីឱ្យគេទៅរួចខ្លួនក៏ដើរចេញសម្ដៅទៅបន្ទប់របស់នាងបាត់។
ជីន{ខ្ញុំស្អុយពិតមែនឬ?}ឮនាងនិយាយថាខ្លួនគេស្អុយបែបនេះគេក៏ព្យាយាមហិតខ្លួនឯងដើម្បីចង់ដឹង ដោយមិនអស់ចិត្តគេក៏ប្រញាប់ទៅបន្ទប់របស់គេងូតទឹកយ៉ាងលឿន។
?{មកហើយមែនទេ}
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សWhere stories live. Discover now