ភាគបញ្ចប់ (ថ្ងៃរៀបអភិសេក)

105 10 2
                                    

ជីនតូ{ឯងនៅមានចិត្តស្រឡាញ់បងទៀតទេ}គេក៏សួរសំណួរមួយនេះទៅកាន់នាង ដែលជាសំណួរដែលគេចង់ដឹងពីនាងបំផុត។
ជីឈូ{ពួកយើងមិនអាចទៅរួចនោះទេ}នាងបែរជាឆ្លើយថានាងនិងគេមិនអាចទៅរួចទៅវិញ ហេតុអីនាងមិនព្រមឆ្លើយថានាងឈប់ស្រឡាញ់គេហើយ ឬមួយនាងនៅស្រឡាញ់គេ។
ជីនតូ{បានន័យថាឯងនៅតែស្រឡាញ់បង}គេក៏និយាយនូវអ្វីដែលគេគិត គឺវាត្រូវណាស់នាងនៅតែស្រឡាញ់គេអញ្ចឹង។
ជីឈូ{ម្ចាស់បងទៅវិញចុះ}ឮពាក្យគេបែបនេះនាងក៏ចាប់ផ្ដើមរលីងរលោងទឹកភ្នែកទើបប្រញាប់ដេញគេចេញ។
ជីនតូ{បាន បងទៅហើយជួបគ្នានៅថ្ងៃអភិសេករបស់ឯង}និយាយបែនេះរួចគេក៏ចេញទៅបាត់។
ជីឈូ{ហ្ហឹក...}គ្រាន់តែគេចេញទៅបាត់ភ្លាមនាងក៏យំយកៗតែម្ដង។
ជីឈូ{បងបំភ្លេចខ្ញុំចុះពួកយើងមិនអាចទៅរួចនោះទេ ហ្ហឹក...}នាងក៏បានយំយ៉ាងខ្លាំងតែម្ដង ហើយក្នុងរយៈពេល៥ថ្ងៃទៀតគឺដល់ពេលអភិសេករបស់នាងហើយ តែនាងមិនចេញទៅណានោះទេ នាងគឺនៅសង្ងំនៅក្នុងក្រឡាបន្ទំរហូតចំណែកអាហារក៏មិនសូវហូបនោះដែរ។
*ថ្ងៃរៀបអភិសេក
(ភិលៀងកំពុងរៀបចំខ្លួនឱ្យព្រះនាងយ៉ាងញាប់ដៃញាប់ជើងយ៉ាងខ្លាំង ភ្លាមនោះជីអ៊ូក៏មកដល់)
ជីឈូ{បងប្រុស}នាងក៏ហៅជីអ៊ូដោយសំឡេងខ្សាវៗព្រោះនសងមិនសូវបានហូបអាហារនោះទេ។
ជីអ៊ូ{រួចរាល់ហើយមែនទេ?}ទ្រង់ក៏ងាកទៅសួរភិលៀង។
ភិលៀង{ក្រាបទូល}
ជីអ៊ូ{បើរួចរាល់ហើយ ខ្ញុំចង់និយាយជាមួយប្អូនស្រីខ្ញុំបន្តិច}ឮបែបនេះភ្លាមភិលៀងទាំងអស់ក៏ចេញទៅអស់ទៅទុកឱ្យបងប្រុសនិងប្អូនស្រីគេនិយាយគ្នា។
ជីឈូ{បងមានរឿងអីមែនទេ}គ្រាន់តែភិលៀងចេញអស់ភ្លាមនាងក៏សួរទៅកាន់ជីអ៊ូភ្លាម។
ជីអ៊ូ{ឯងមិនចង់រៀបអភិសេកទេមែនទេ?}គេក៏សួរនាងត្រង់ៗតែម្ដង។
ជីឈូ{ចុះបើខ្ញុំថាមិនចង់}ឮបែបនេះនាងក៏សាកចិត្តគេបន្តិចចង់ដឹងថាគេនឹងធ្វើយ៉ាងម៉េច។
ជីអ៊ូ{បើឯងមិនចង់ទេ បងនឹងជួយនាំឯងចេញ}ឮនាងនិយាយបែបនេះគេក៏តប។
ជីឈូ{មិនអីទេបងប្រុស នេះជាកាតព្វកិច្ចរបស់ខ្ញុំ ខ្ញុំពេញចិត្ត}ដោយមិនចង់ឱ្យបងប្រុសរបស់ខ្លួនលំបាកនាងក៏និយាយ។
ជីអ៊ូ{រូបរាងឯងពិបាកមើលណាស់ នេះយកទៅ}ឮនាងនិយាយបែបនេះគេក៏ងក់ក្បាលរួចក៏សម្លឹងឃើញនាងស្គមស្គាំងពេកគេក៏ទាញបន្ទះសូកូឡាមួយយកមកឱ្យនាង។
ជីឈូ{សូកូឡា?}ឃើញបែបនេះនាងហាក់សប្បាយចិត្តបន្តិចព្រោះសូកូឡាជារបស់ដែលនាងចូលចិត្ត។
ជីអ៊ូ{មិនយកទេមែនទេ}ដោយដឹងថានាងចូលចិត្តសូកូឡាគេក៏និយាយលេងជាមួយនាង។
ជីឈូ{អត់ទេ ខ្ញុំយក}
ភិលៀង{ព្រះនាងដល់ពេលហើយ}បន្តិចក្រោយមកក៏មានភិលៀងម្នាក់មកប្រាប់ជីឈូថាដល់ពេលហើយ។
ជីអ៊ូ{ទុកឱ្យបងជាអ្នកនាំឯងទៅ}ឃើញបែបនេះជីអ៊ូក៏បានឱ្យជីឈូកៀកដៃរបស់គេ ទុកឱ្យគេជាអ្នកដឹកដៃនាងចូលក្នុងពិធី។
ជីឈូ{ម្ចាស់បងសុងជីន?}នៅពេលនាងដើរចូលក្នុងពិធីនាងក៏សង្កេតឃើញសុងជីនដែលគេពាក់សម្លៀកបំពាក់ធម្មតាអង្គុយចាំមើលទៅវិញធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំងប៉ុន្តែនាងនៅតែដើរទៅមុខបន្តរួចក៏....។
ជីឈូ{បងជីន?}នាងភ្ញាក់ផ្អើយ៉ាងខ្លាំងដែលបុរសដែលជាកូនកំលោះរបស់នាងដែលគេកំពុងឈរទៅជិតលោកអាចារ្យគឺជាជីនមិនមែនជាសុងជីននោះទេ។
ជីអ៊ូ{ឯងត្រូវតែមើលថែនាងឱ្យល្អឮទេ?}ជីអ៊ូក៏បានដឹងដៃរបស់ជីឈូមករកជីនរួចក៏ស្រដីឡើងទៅកាន់ជីន។
ជីនតូ{ក្រាបទូល បងថ្លៃ}គេក៏ឆ្លើយតបទៅកាន់ជីអ៊ូរួចក៏ហុចដៃទៅរកជីឈូ។
(ឃើញបែបនេះជីអ៊ូក៏បានទាញដៃរបស់ជីឈូមកឱ្យជីនតែម្ដង)
ជីឈូ{នេះមានរឿងអីនឹង}នាងក៏ងាកមុខសួរទៅកាន់ជីអ៊ូ។
ជីអ៊ូ{ឯងសួរគេទៅ ហើយឯងកុំឧស្សាហ៍យំពេកឮទេ}គេក៏ឱ្យនាងសួរទៅកាន់ជីនរួចក៏បានផ្ដាំនាងដូចគ្នាមុននឹងដើរចេញ។
ជីឈូ{ខ្ញុំមិនយំទេ}
ជីអ៊ូ{ល្អហើយ}ឮនាងឆ្លើយតបហើយគេក៏ទៅបាត់ទៅ។
ជីឈូ{នេះមានរឿងអី?}នាងក៏ងាកមកសួរជីន។
ជីនតូ{ហាក! ក្រែងអូនត្រូវរៀបអភិសេកជាមួយគូដណ្តឹងរបស់អូនត្រូវទេហើយនេះបងនៅត្រង់នេះហើយហេតុអីក៏អូនសួរបែបនេះ}ឮនាងសួរបែបនេះគេក៏ធ្វើជាឆ្ងល់។
ជីឈូ{ក្រែងជាម្ចាស់បងសុងជីនមិនចឹង?}
ជីនតូ{គ្មានអ្នកណាប្រាប់អូននោះទេថាគឺជាសុងជីន គឺអូនគិតដោយខ្លួនឯងនោះទេ}ឮនាងនិយាយបែបនេះគេក៏តប។
ជីឈូ{បងថាឱ្យខ្ញុំមែនទេ?}
ជីនតូ{បងម៉េចនឹងហ៊ាននោះ ចាប់ពីថ្ងៃនេះទៅពួកយើងមិនបែកគ្នាទៀតទេ}
ជីឈូ{បងដឹងទេថាខ្ញុំខ្លាចប៉ុណ្ណា ខ្លាចថាលែងបានជួបបងទៀតហើយពេលដែលរៀបអភិសេក}ឮបែបនេះនាងក៏រលីងរលោង នេះគេមានដឹងទេថានាងខ្លាចយ៉ាងណានោះហេតុអីមិនប្រាប់នាងតាំងពីដំបូង។
ជីនតូ{បងយល់ឱ្យបងសុំទោសណា}ឃើញនាងបែបនេះគេក៏សុំទោសនាងយ៉ាងលឿននិងបានអង្អែលដៃរបស់នាងជាការលួងលោមបន្ថែម។
អាចារ្យ{ពិធីចាប់ផ្ដើម តើព្រះរាជទាយាទជីនតូ ហារ៉ាសាគីព្រមទទួលយកព្រះនាងឃឺ ជីឈូជាមហេសីដែរឬទេ}
ជីនតូ{យើងព្រម}ទ្រង់ក៏ឆ្លើយទៅកាន់អាចារ្យដោយស្នាមញញឹម។
អាចារ្យ{ចុះព្រះនាងវិញព្រមទទួលរាជទាយាទធ្វើជាព្រះស្វាមីទេ}
ជីឈូ{ខ្ញុំព្រម}នាងក៏បែបនេះដែរបានយល់ព្រមដោយស្នាមញញឹម។
អាចារ្យ{ដូច្នេះសូមទ្រង់ទាំងពីបំពាក់ចិញ្ចៀន}នៅពេលមានការយល់ព្រមបែបនេះហើយអ្នកទាំងក៏បានបំពាក់ចិញ្ជៀនឱ្យគ្នាទៅវិញទៅមករួចជីនក៏នឹកឃើញអ្វីមួយ។
ជីនតូ{អូនបែរក្រោយសិនមក}គេក៏បានស្នើឱ្យនាងបែរក្រោយ។
ជីឈូ{មានរឿងអី}ឮបែបនេះនាងហាក់ឆ្ងល់ជាខ្លាំង។
ជីនតូ{ជឿបងអូនឆាប់បែរទៅ}គេក៏ព្យាយាមឱ្យនាងងាកទៅខាងក្រោយ រួចនាងក៏ងាកមែននៅពេលនាងងាកគេក៏ទាញខ្សែករបណ្ដោងផ្កានោះដែលជីឈូបានធ្វើវាឱ្យខូចតែគេបានជួសជុលវាស្អាតហើយក៏យកមកបំពាក់ឱ្យនាងម្ដងទៀត។
ជីឈូ{ខ្សែករនេះ?}នៅពេលគេបំពាក់ខ្សែរករមកកាន់នាង នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងគិតថាខ្សែករនេះវាបាត់ហើយ។
ជីនតូ{ថ្ងៃក្រោយឈប់បោះវាចោលផ្ដេសផ្ដាសណា}បំពាក់រួចគេក៏ប្រាប់នាងកុំឱ្យដោះវាចេញទៀតរួចនាងក៏សម្លឹងមើលមុខគេហើយងក់ក្បាលដើម្បីជាការយល់ព្រមរួច...។
ជីនតូ{បងស្រឡាញ់អូន អ៊ុប...}គេក៏បាននិយាយពាក្យដែលនាងចង់ឮទៅកាន់នាងរួចក៏ឆ្មក់យកស្នាមថើបដំបូងរបស់នាងតែម្ដង ចំណែកនាងវិញក៏បានទទួលយកវាដោយសេចក្ដីស្រឡាញ់ពេញបេះដូងវិញដូចគ្នា។
ជីអ៊ូ{ទីបំផុតឯងមានអ្នកមើលខុសត្រូវហើយ}គេរំភើបណាស់ដែលឃើញប្អូនស្រីបានជួបមនុស្សល្អនៅក្នុងជីវិតបែបនេះ។
យ៉ុងណា{អរ! សុំទោសផង}សុខៗក៏មាននារីម្នាក់ដើរមកបុកជីអ៊ូ។
ជីអ៊ូ{មិនអីទេអ្នកនាងថ្ងៃក្រោយមើលមនុស្សផង}ចុកតិចៗណ៎🤧។
ចប់ដោយបរិបូរណ៍
(បើយើងជាគូរច្បាស់ណាស់ថានឹងបានជួបគ្នាទោះបីម្នាក់នៅឆ្ងាយគ្នាយ៉ាងណាក៏ដោយ។អរគុណសម្រាប់ការអាននិងvoteអ្នកអាចបញ្ចេញមតិរិះគន់បានខ្ញុំនឹងព្យាយាមកែប្រែតាមអ្វីដែលអាចធ្វើទៅបានអរគុណសូមរង់ចាំរឿងថ្មី💜💖

គូរស្នេហ៍រាជវង្សWhere stories live. Discover now