ភាគ១៨ (ជំនួបសារជាថ្មី)

50 5 0
                                    

*ព្រឹកស្អែកឡើង
ពីព្រលឹមដើម្បីធ្វើដំណើរទៅប្រទេសចិនតាមរយៈយន្តហោះឯកជនរបស់សុងជីន ពួកគេទាំង២បានធ្វើដំណើរតាមយន្តហោះប្រហែល៥ម៉ោងដែលនៅប្រទេសគឺជិតដល់ពេលវេលាអាហារថ្ងៃត្រង់ហើយ ពេលមកដល់ប្រទេសចិនភ្លាមពួកគេក៏ធ្វើដំណើរបន្តតាមរថយន្តទៅកាន់រាជវាំងឃឺ)
+រាជវាំងឃឺ
សុងជីន/ជីនតូ{ថ្វាយបង្គំស្ដេចនិងម្ចាស់ក្សត្រី}មកដល់រាជវាំងឃឺភ្លាមអ្នកទាំង២ក៏បានមកថ្វាយបង្គំម្ចាស់ផ្ទះភ្លាម។
កុងសុង{ពួកទ្រង់អាចក្រោកឡើងបាន}ស្ដេចក៏ទទួលយកការគោរពដោយភាពរីករាយ។
ស៊ូយ៉ុង{ទ្រង់ទាំង២ហត់ហើយធ្វើដំណើរយូរ
(ជីនតូនិងសុងជីបានប្រញាប់ប្រញាល់ភ្ញាក់ណាស់ ទ្រង់យាងទៅសម្រាកសិនទៅ}ព្រះមហេសីក៏បានឱ្យអ្នកទាំង២យាងទៅសម្រាកព្រោះធ្វើដំណើរយូរពួកទ្រង់ប្រហែលហត់ហើយ។
សុងជីន{មិនអីទេព្រះមហេសី ទូលបង្គំមិនហត់អីណាស់ណាទេ}សុងជីនក៏បដិសេធជាការគួរសម។
កុងសុង{ទ្រង់ទាំង២ឆាប់ទៅសម្រាកសិនទៅនឹងបានមកសោយក្រយាជុំគ្នា}ស្ដេចក៏បានឱ្យគេទៅសម្រាក ណាមួយក៏ជិតដល់ពេលត្រូវសោយក្រយាជុំគ្នាទៀត។
ស៊ូយ៉ុង{មែនហើយ ភិលៀងឆាប់នាំផ្លូវព្រះអង្គយាងទៅក្រឡាបន្ទំ}ព្រះមហេសីក៏បានបញ្ជាឱ្យភិលៀងនាំផ្លូវទ្រង់ទាំង២។
ភិលៀង{ក្រាបទូល ម្ចាស់ក្សត្រី ព្រះអង្គសូមយាង}ភិលៀងក៏បាននាំផ្លូវពួគេទៅក្រឡាបន្ទំរៀងៗខ្លួនដែលក្រឡាបន្ទំរបស់សុងជីនគឺនៅជិតក្រឡាបន្ទំរបស់ជីឈូចំណែកជីនតូគឺនៅជិតជីអ៊ូ។
សុងជីន{អរគុណហើយ តែថាព្រះនាងនៅទេ?}មុននឹងយាងចូលក្រឡាបន្ទំព្រះអង្គក៏ឆ្លៀតសួរភិលៀងពីព្រះនាងជីឈូបន្តិច។
ភិលៀង{ក្រាបទូលព្រះអង្គ ព្រះនាងនិងរាជទាយាទបានយាងទៅខាងក្រៅតាំងពីព្រឹកមកម្ល៉េះ}ភលៀងក៏បានទូលទ្រង់ឱ្យបានជ្រាប។
សុងជីន{មិនអីទេ នាងអាចទៅបាន}ឮចម្លើយហើយទ្រង់ក៏អនុញ្ញាតិឱ្យភិលៀងទៅវិញទៅ។
ភិលៀង{ក្រាបទូល}ទទួលបានការអនុញញាតិហើយភិលៀងក៏ត្រឡប់ទៅបំពេញការងារផ្សេងទៀតរបស់ទ្រង់បាត់ទៅ។
+ក្រឡាបន្ទំជីនតូ
ជីនតូ{ខ្ញុំមកដល់ទឹកដីប្រទេសចិនហើយ ធ្វើដំណើរហត់ខ្លាំងណាស់}មកដល់ក្នុងបន្ទប់ភ្លាមក៏ដាក់ខ្លួនផ្ទំលើពូកទន់ៗភ្លាមក៏គេងលក់ភ្លាម មើលទៅគេប្រហែលជាហត់ខ្លាំងហើយ។
+សារៈមន្ទីរគំនូរម៉ូរី
ជីអ៊ូ{ឯងចេះមើលគំនូរមែនទេ?}ដោយឃើញនាងនាំគេមកទីនេះគេក៏សួរ។
ជីឈូ{ខ្ញុំមិនចេះទេ}
ជីអ៊ូ{បើឯងមិនចេះ មកមើលបានប្រយោជន៍អី?}គេហួសចិត្តជាមួយនាងយ៉ាងខ្លាំងមិនចេះមើលរូបគំនូរទេតែបែរជានាំគេមកមើលទៅវិញ។
ជីឈូ{គឺមានគេធ្លាប់ជូនខ្ញុំមកមើលរូបគំនូរបែបនេះដែរ តែមិនមែនទេនៅទីនេះ}និយាយរួចនាងក៏អោនមុខចុះ។
ជីអ៊ូ{នេះឯងនៅគិតពីគេទៀតមែនទេ?}គេឃើញនាងអោនមុខចុះបែបនេះក៏សួរនាងព្រោះគេគិតថានាងមិនទាន់កាត់ចិត្តពីគេបាននោះទេ។
ជីឈូ{នេះបងគិតថាជារឿងងាយស្រួលមែនទេដែលកាត់ចិត្តពីមនុស្សដែលខ្លួនឯងស្រឡាញ់ខ្លាំងបាននោះ?}នាងក៏សួរទៅកាន់គេ តែនាដឹងថាគេគ្មានចម្លើយនោះទេព្រោះគេមិនធ្លាប់មានស្នេហា។
ជីអ៊ូ{បងមិនដឹងទេ តែបងថាឯងគួរតែដោះខ្សែកនោះចេញទៅ}គេពិតជាមិនមានចម្លើយមែនតែគេក៏បានស្នើសុំឱ្យនាងដោះខ្សែកបន្តោងផ្ការបស់នាងចេញទៅវិញ។
ជីឈូ{ខ្ញុំមិនដោះ វាជារបស់តែមួយគត់ដែលគេបានឱ្យខ្ញុំយ៉ាងណាក៏ខ្ញុំមិនដោះ}នាងក៏និយាយយ៉ាងដាច់អហង្ការជាមួយគេយ៉ាងណាក៏ដោយក៏នាងមិនព្រមដោះខ្សែកនេះចេញដែរ។
ជីអ៊ូ{ឯងផ្លាស់ប្ដូរច្រើនណាស់ បានហើយឆាប់ទៅវិញទៅជិតដល់ពេលអាហារថ្ងៃត្រង់ហើយ}គេក៏មិនតបតជាមួយនាងច្រើនទៀតដែរក៏ហៅនាងឱ្យប្រញាប់ទៅរាជវាំងវិញព្រោះជិតដល់វេលាអាហារថ្ងៃត្រង់ហើយ។
ជីឈូ{ខ្ញុំមិនបានផ្លាស់ប្ដូរ ឆាប់ទៅៗ}នាងក៏តម្លើងសំឡេងដាក់ជីអ៊ូបន្តិច។
ជីអ៊ូ{ខ្ញុំមិនបានផ្លាស់ប្ដូរ នៅប្រកែកទៀត}គេក៏និយាយតាមនាងដោយប្រើសំឡេងដូចជាមនុស្សស្រីរួចក៏ត្រឡប់ទៅវិញទៅ។
+រាជវាំងឃឺ
ជីអ៊ូ{មាតាបិតាបុត្រត្រឡប់មកវិញហើយ}មកដល់ភ្ឡាមរាជទាយាទក៏ស្រែកហៅមាតាបិតារបស់ទ្រង់ដូចជាក្មេងភ្លាម។
ជីឈូ{នេះបងយ៉ាងម៉េចនឹង?}ឃើញបងប្រុសរបស់ខ្លួនធ្វើចរកបែបនេះភ្លាមនាងក៏សួរទៅកាន់គេហើយធ្វើទឹកមុខជ្រេញថែមទៀត។
?{មកពីគេនីបែបនឹងយូរពេកបានជាចឹង}ស្របពេល២នាក់បងប្អូនត្រកូលឃឺកំពុងឌឺដងគ្នាស្រាប់តែមានមនុស្សម្នាក់មកកាត់ពួកគេ។
ជីអ៊ូ{សុងជីន ឯងមកដល់យូរហើយមែនទេ?}គ្រាន់តែឃើញសុងជីនភ្លាមជីអ៊ូក៏ទៅរាក់ទាក់គេភ្លាមតែម្ដង។
ជីឈូ{ថ្វាយបង្គំម្ចាស់បង}គ្រាន់តែឃើញសុងជីនភ្លាមជីស៊ូក៏ធ្លាក់ទឹកមុខភ្លាមតែនាងមិនភ្លេខការគួរសមនោះទេ គ្រាន់តែរាក់ទាក់ជាមួយគេបន្តិចហើយនាងក៏យាងចូលទៅខាងក្នុងទៅតែក៏ជួប...។
ជីឈូ{បងជីន?}ជីឈូហាក់គាំងយ៉ាងខ្លាំងដែលឃើញមនុស្សម្នាក់នាងក៏បានហៅគេថាបងជីន នេះនាងស្រវាំងភ្នែកមែនទេ?
ជីឈូ{នេះជាបងមែនទេ?បងជីន}នាងក៏ប្រញាប់រត់ទៅរកគេភ្លាមហើយក៏យកដៃទៅប៉ះមុខរបស់គេហើយទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះមក។
ជីនតូ{ត្រូវហើយគឺជាខ្ញុំ តែសូមទ្រង់ដកព្រះហស្តរបស់ទ្រង់ចេញសិនទៅ}
ជីឈូ{នេះបងឈប់ខឹងនឹងខ្ញុំហើយមែនទេ?}នាងក៏ដកដៃចេញរួចសួរទៅកាន់គេថាគេឈប់ខឹងនាងហើយឬនៅ។
ជីនតូ{ខ្ញុំមិនដែលខឹងនឹងទ្រង់ទេ}
ជីអ៊ូ{អេ ជីនឯងមកដែរមែនទេ}ជីឈូនិងជីនតូកំពុងតែនិយាយគ្នាមិនទាន់ចប់ស្រួលបួលផងជីអ៊ូនិងសុងជីនក៏ចូលមក។
ជីឈូ{នេះបងស្គាល់គាត់មែនទេ}ឃើញបងប្រុសរបស់ខ្លួនស្គាល់ជីនបែបនេះនាងឆ្ងល់យ៉ាងខ្លាំងក៏សួរ។
ជីអ៊ូ{នេះឯងមិនចាំគេទេឬ?}ឮនាងសួរគេបែបនេះគេក៏សួរបកទៅនាងទាំងទឹកមុខប្រាប់ទៅកាន់នាងឱ្យគិតឡើងវិញ។
ជីឈូ{ឈ្មោះជីន-ជីន-ជីន ម្ចាស់បងជីនតូ?}នាងក៏ព្យាយាមគិតមើលអ្នកដែលស្គាល់ដែលមានឈ្មោះថាជីនគិតរហូតក៏នឹកឃើញនាងក៏បន្លឺឈ្មោះនឹងឡើងទាំងភ្ញាក់ផ្អើល។
ជីនតូ{ឯងចាំបងបានហើយ ម្ចាស់អូន}គេក៏និយាយទៅកាន់នាងទាំងទឹកមុខមានលាក់ល្បិចអ្វីម្យ៉ាង។
ជីឈូ{ម្ចាស់បងមកមានការអ្វី?}នាងក៏សួរទៅកាន់គេព្រោះនាងឥឡូវមិនចង់ជួបគេទេ វាធ្វើឱ្យនាងកាន់តែពិបាកធ្វើចិត្ត។
ជីនតូ{គឺបងមកចូលរួមពិធីរៀបអភិសេករបស់ឯង}
ជីឈូ{ម្ចាស់បងមើលទៅដូចជាគ្មានខូចចិត្តអ្វីសោះ?}ឃើញគេបែបនេះនាងក៏សួរទៅកាន់គេ នេះគេគ្មានខូចចិត្តទេឬយ៉ាងម៉េចដែលនាងរៀបអភិសេកបែបនេះ។
ជីនតូ{ខូចចិត្ត?ដូចជាគ្មានអីដែលត្រូវខូចចិត្តនោះទេ}
ជីឈូ{បាន មិនអីទេ}ឮគេនិយាយបែបនេះនាងខូចចិត្តខ្លាំងមែនទែនដែលធ្វើឱ្យនាងអួលដើមករយ៉ាងខ្លាំងនាងក៏បានយកដៃរបស់នាងបណ្ដាច់បន្តោងខ្សែករផ្កានោះមួយទំហឹងធ្វើឱ្យករបស់នាងឡើងក្រហមយ៉ាងខ្លាំងរួចក៏ទម្លាក់វាចោលទៅនឹងដីហើយក៏យាងចូលទៅក្រឡាបន្ទំបាត់ទៅ}
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សWhere stories live. Discover now