ភាគ៦ (ដំណឹងថ្មី)

55 9 0
                                    

*ពេលព្រឹក
+វាជវាំងឃឺនៃប្រទេសចិន
ឈិនយៀន{រាជទាយាទខ្ញុំម្ចាស់មានដំណឺងថ្មីពីព្រះនាង} ជំនិតរបស់រាជទាយាទក៏បានប្រញាប់ប្រញាល់យ៉ាងខ្លាំងដើម្បីប្រាប់នូវអ្វីដែលគេបានដឹងនិងរកឃើញពីព្រះនាងជីឈូ។
ជីអ៊ូ{ឆាប់និយាយភ្លាមមក}ឮដំណឹងពីម្ចាស់ប្អូនភ្លាមទ្រង់ក៏បង្ខំឱ្យឈិនយៀននិយាយភ្លាម។
ឈិនយៀន{ក្រាបទូលព្រះអង្គ ខ្ញុំម្ចាស់បានតាមរកព្រះនាងសព្វប្រទេសអស់ហើយតែមិនបានឃើញព្រះនាងនៅក្នុងប្រទេសនោះទេ ប៉ុន្តែខ្ញុំម្ចាស់បានឱ្យគេឆែកកាមេរ៉ាសុវត្តិភាពគ្រប់ព្រលានយន្តហោះទាំងអស់ក៏បានឃើញព្រះនាងតែអ្វីដែលចម្លែកនោះគឺគ្មានឈ្មោះរបស់ព្រះនាងនៅក្នុងបញ្ជីធ្វើដំណើរនោះទេ}គេក៏រៀបរាប់ទាំងអស់នៅសកម្មភាពដែលគេតាមរកព្រះនាងមិនថានៅកន្លែងណាក៏ដោយ។
ជីអ៊ូ{ម្ចាស់ប្អូនបានទៅព្រលានយន្តហោះតែគ្មានឈ្មោះក្នុងបញ្ជីធ្វើដំណើរចឹងហេ៎}ទ្រង់ក៏សួរបញ្ជាក់ទៅជំនិត ដោយសង្ស័យថានាងរត់បានដោយវិធីណានេះនាងទៅព្រលានយន្តហោះដើម្បីបញ្ឆោតហើយចាកចេញតាមវិធីផ្សេងឬក៏នាងប្រើសញ្ជាតិផ្សេង?
ឈិនយៀន{ក្រាបទូល ព្រះអង្គ}គេក៏បញ្ជាក់នូវសំណួររបស់ព្រះរាជទាយាទដើម្បីកាន់តែច្បាស់។
ជីអ៊ូ{ពិតមែនហើយ ឯងឆាប់ទៅប្រមូលឯកសារភ្ញៀវធ្វើដំណើរនៅពេលយប់នាពិធីរបស់យើងនោះពីគ្រប់ព្រលានទាំងអស់ក្នុងរាជធានីមក}ទ្រង់ក៏នឹកឃើញពីវិធីដែលនាងអាចរត់ចេញពីប្រទេសបានដោយងាយស្រួលបែបនេះហើយក៏បញ្ជាជំនិតឱ្យទៅប្រមូលឯកសារតាមអ្វីដែលទ្រង់ត្រូវការ។
ឈិនយៀន{ក្រាបទូល ព្រះអង្គ}គេក៏ទៅតាមការបញ្ជារបស់រាជទាយាទបាត់ទៅដោយមិនសួរនាំច្រើននោះទេ។
+ភូមិគ្រឹះលី
ជីន{តុក..តុកជីស៊ូចុះមកញុាំអារហារពេលព្រឹក ថ្ងៃនេះបងឯងទៅមើលភោជនីយដ្ឋានរបស់បង}
ជីស៊ូ{............}គ្មានចម្លើយឆ្លើយតបអ្វីទាំងអស់ធ្វើឱ្យជីនមានការបារម្ភយ៉ាងខ្លាំងគេក៏ព្យាយាមហៅនាងម្ដងទៀត។
ជីន{ជីស៊ូមានឮបងហៅទេ ឯងកើតអីមែនទេ}
ជីស៊ូ{.........}នៅតែស្ងាត់ដដែល ដោយបារម្ភពេកគេក៏ទម្លុះទ្វាចូលទៅក្នុងបន្ទប់របស់នាងតែម្ដង ប៉ុន្តែអ្វីដែលចៃដន្យនោះគឺនៅពេលគេទម្លុះទ្វាចូលបន្ទប់របស់នាងបាននោះនាងស្រាប់តែដើរចេញពីបន្ទប់ទឹកទាំងចងពុងចេញមក។
ជីស៊ូ{នេះ...នេះហេតុអ្វីបានជាបងចូលមកបាន}នាងក៏និយាយទាំងភ្ញាក់ផ្អើលព្រោះមុនពេលនាងចូលបន្ទប់ទឹកនាងក៏បានចាក់កន្លឹះទ្វាត្រឹមត្រូវដែរ។
ជីន{........}ជីនមិនតបនោះទេព្រោះគេមិនបានឮសំណួររបស់នាងអារម្មណ៍របស់គេកំពុងផ្ដោតទៅលើរាងកាតដ៏ស្រស់ស្អាតរបស់នាងមើលសឹងមិនព្រិចភ្នែក។
ជីស៊ូ{បងមើលស្អីទៅក្រៅវិញទៅ}ដោយឃើញជីននៅតែសម្លឹងនាងបែបនេះនាងក៏ស្រែកដេញគេតែម្ដង។
ជីន{អរ..ប..បងចេញហើយ តែថាហែងរៀបចំខ្លួនហើយចុះទៅញុាំអារហារផងបងជូនឯងទៅមើលភោជនីយដ្ឋានរបស់បង}គេក៏ភ្ញាក់បន្តិចពេលនាងស្រែកព្រោះមិញនេះរវល់តែមើលខ្លួនរបស់នាងភ្លេចស្ដាប់សំណួរ ពេលឮនាងដេញបែបនេះគេក៏ដើរវបែរខ្នងទៅរកទ្វាវិញរួចក៏និយាយប្រាប់នាងពីគោលបំណងរបស់គេរួចក៏ចុះទៅខាងក្រោមវិញបាត់។
(ប្រហែល១០នាទីជីស៊ូក៏បានរៀបចំខ្លួនរួចរាល់ហើយចុះមកខាងក្រោមដោយស្លៀកពាក់ឈុតពណ៌សជើងធំដ៏សាមញ្ញដែរវាពិតជាស្អាតខ្លាំងណាស់ស្អាតបែបថ្លៃថ្នូរ)
ជីន{ថ្ងៃនេះឯងស្អាតណាស់}គេក៏សរសើរពីនាងនូវអ្វីដែលគេគិត។
ជីស៊ូ{អរគុណបងហើយ)
ជីន{ឥឡូវឆាប់ញាំទៅនឹងបានទៅភោជនីយដ្ឋាន}
ជីស៊ូ{ចាស}
(ពួកគេក៏ចំណាយពេលញុាំអារហារពេលព្រឹកជាមួយគ្នារួចក៏ចេញដំណើរទៅកាន់ភោជនីយដ្ឋានយូ៉ជីន មិនយូរប៉ុន្មានពួកគេក៏មកដល់)
ជីស៊ូ{ហេតុអីបានជាភោជនីយដ្ឋានរបស់បងមានឈ្មោះបែបនេះ}នាងចុះពីឡានឃើញឈ្មោះភោជនីយដ្ឋានរបស់គេហើយក៏ងឿងឆ្ងល់នឹងឈ្មោះយ៉ាងខ្លាំង តាមនាងដឹងឈ្មោះនេះដូចជាមិនសូវមានន័យអ្វីជ្រៅទេឬមួយជាឈ្មោះមនុស្សស្រីដែលគេស្រឡាញ់?
ជីន{យ៉ូជីននេះគឺជាឈ្មោះរបស់បងនិងអ្នកម៉ាក់ដោយឈ្មោះរបស់បងមានអក្សរជីននិងអ្នកម៉ាក់មានអក្សរយ៉ូ}គេក៏ឆ្លើយនឹងសំណួរនាងយ៉ាងរីករាយពេលឮនាងសួរពីឈ្មោះភោជនីយដ្ឋាននេះ។
ជីស៊ូ{តាមពិតបែបនេះទេមែនទេ បងប្រហែលជាស្រឡាញ់អ៊ុំស្រីខ្លាំងហើយ}
ជីន{ត្រូវហើយព្រោះអ្នកម៉ាក់យល់ពីបងច្រើនជាងលោកប៉ា តោះឯងឆាប់ចូលទៅក្នុងទៅបងនាំឯងដើរមើលក្នុងភោជនីយដ្ឋាន}ប្រាប់នាងសព្វគ្រប់ហើយគេក៏ចាប់ដៃនាងចូលក្នុងភោជនីយដ្ឋាន។
សុនហុី{នោះចៅហ្វាយមកហើយ តែនាងម្នាក់នោះជាអ្នកណា}ស្រីម្នាក់ដែលយើងមើលទៅដូចជាបុគ្គលិកម្នាក់ក្នុងភោជនីយដ្ឋានក៏ឆ្ងល់យ៉ាងខ្លាំងពីវត្តមានរបស់ជីស៊ូ។
ជីន{អ្នកទាំងអស់គ្នានេះគឺជាជីស៊ូជា......ប្អូនស្រីរបស់ខ្ញុំ}គេបានណែនាំនាងឱ្យបុគ្គលិកគ្រប់គ្នាស្គាល់តែគេរាងទាក់ត្រង់កន្លែងបញ្ជាក់ពីឋានៈរបស់នាងបន្តិចព្រោះគេមិនចង់ទុកនាងត្រឹមជាប្អូនស្រីនោះទេ។
សុនហុី{អួយ...ចៅងហ្វាយមានប្អូនស្រីស្អាតបែបនេះផង}សុហុីក៏មកចាប់ដៃជីស៊ូហើយនិយាយសរសើរជីស៊ូ។
ជីស៊ូ{អរគុណហើយ}
សុនហុី{អួយ....សំឡេងរឹតតែពិរោះ}សុនហុីនាងហាក់ស្រឡាញ់ជីស៊ូខ្លាំងមែនទែនព្រោះនាងទាំងស្អាត ចរិកល្អនិងមានសំឡេងពិរោះថែមទៀត។
ជីន{ហុឹម...សុនហុីនាងឆាប់ទៅធ្វើការទៅ}គេក៏ក្រហឹមបន្តិចព្រោះឃើញសុនហុីរញ៉េរញ៉ៃជាមួយជីស៊ូខ្លាំងពេក អាចថាគេប្រចណ្ឌក៏បាន}
សុនហុី{ចា...ចាសចៅហ្វាយ}នាងសម្លឹងទៅកាន់មុខដ៏ក្រញូវរបស់ជីនហើយនាងក៏រាងភ័យដែរទើបប្រញាប់ដើរចេញទៅធ្វើការតទៀតទៅ។
ជីន{យ៉ាងម៉េចដែរទីនេះ}គេក៏សួរយោបល់របស់នាងពីការតុបតែងនិងទេសភាពក្នុងហាង។
ជីស៊ូ{គឺល្អខ្លាំងណាស់ តែខ្ញុំថាបងគួរតែលាយជាមួយទំនើបខ្លះទៅវានឹងកាន់តែប្លែក}នាងក៏ផ្ដល់យោបល់តាមគំនិតនិងការគិតរបស់នាង។
ជីន{ត្រូវហើយ ម៉េចក៏បងនឹកមិនឃើញប្អូនស្រីបងឆ្លាតណាស់}គេសរសើរនាងហើយក៏យកដៃច្បិចថ្ពាល់របស់នាងលេង}
សុនហុី{ឯងឃើញទេ បងប្អូន២នាក់នេះមើលទៅស្រឡាញ់គ្នាណាស់មិនដូចខ្ញុំនិងបងប្រុសខ្ញុំសោះ}
សុនហុីដែលឈ្លៀតលួចមើលបងប្អូនគេពីចម្ងាយក៏និយាយប្រាប់ទៅកាន់មិត្តរួមការងាររបស់ខ្លួនម្នាក់នៅក្បែរនោះ។
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សOnde histórias criam vida. Descubra agora