ភាគ៧ (សង្ស័យ)

57 6 0
                                    

សុនហុី{ឯងមើលចុះ បងប្អូន២នាក់គេនេះស្រឡាញ់គ្នាណាស់មិនដូចខ្ញុំនឹងបងប្រុសរបស់ខ្ញុំសោះ}
សូវុន{បងមកពីឯងនិងបងប្រុសឯងខុសគ្នា}ឮសុនហុីប្រាប់មកខ្លួនបែបនេះសូវុនដែលនៅជិតនោះក៏និយាយឡើង។
សុនហុី{ខុសយ៉ាងម៉េច?}នាងឆ្ងល់នឹងសម្ដីរបស់សូវុនណាស់ដែលថានាងនិងបងប្រុសនាងខុសគ្នា តើខិសយ៉ាងម៉េច?
សូវុន{ឯងជាឆ្កែបងឯងជាឆ្មាទើបវាបែបនេះ}សូវុនបានបកស្រស្រាយប្រាប់សុនហុីត្រឹមត្រូវហើយក៏ដើរចេញដើម្បីទៅធ្វើការបាត់ទៅដោយមិនខ្វល់ថាសុនហុីសម្លក់នាងចង់ជ្រុះគ្រាប់ភ្នែកទេ។
សុនហុី{នាងមិត្តឆ្គួតនេះ}ឮគេថាខ្លួនជាឆ្កែបែបនេះសិនងយីក៏ស្រែកជេរសូវុនយ៉ាងខ្លាំងឡើងផ្អើលគេពេញភោជនីយដ្ឋាន។
ជីន{សុនហុី នាងស្រែកអីក៏ស្រែកម្ល៉េះ}ជីនក៏ស្ដីឱ្យសុនហុីដោយសារសម្រែកដ៏ខ្លាំងរបស់នាងមិញនេះធ្វើឱ្យគេភ្ញាក់ហើយអាចរំខានដល់ភ្ញៀវ។
សុនហុី{អួយ សុំទោសផងចៅហ្វាយមិញនេះខ្ញុំភ្លេចខ្លួន}ពរលដឹងថាខ្លួនច្រឡំបញ្ចេញសម្រែកដ៏ខ្លាំងរបស់នាងបែបនេះនាងក៏យកដៃខ្ទប់មាត់ហើយសុំទោសជីនយ៉ាងលឿន។
ជីស៊ូ{មិនអីទេ បងអាចទៅធ្វើការបានហើយ}ដោយឃើញជីនពាក់មុខយក្សពេកជីស៊ូក៏ចូលមកសម្រួល។
សុនហុី{ចាស អ្នកនាង}បានការអនុញ្ញាតិហើយសុនហុីក៏ដាក់មេប្រូចទៅបាត់ទៅ។
ជីន{នែ៎! នាងទៅណាខ្ញុំមិនទាន់ដាក់ពិន័យនាងទេ}គេក៏ប្រឹងស្រែកហៅសុនហុីឱ្យមកវិញព្រោះគេមិនទាន់ពិន័យរឿងដែលនាងធ្វើឱ្យហាងខូចសណ្ដាប់ធ្នាប់។
ជីស៊ូ{បងជីន! ក្រែងបងថាកុំឱ្យស្រែកអាចធ្វើឱ្យរំខានភ្ញៀវមែនទេ?តែនេះជាអីវិញ?}នាងក៏បង្វែររឿងមកគេវិញដោយថាគេស្រែកធ្វើឱ្យរំខានភ្ញៀវ។
ជីន{នេះ! ឯងកាន់យើងនាងមែនទេ}ឃើញនាងចាប់កំហុសគេបែបនេះជីនក៏សួរទៅកាន់នាង។
ជីស៊ូ{អត់ទេ បានហើយឆាប់ទៅធ្វើការទៅ}ដោយមិនចង់និយាយច្រើនទៀតនាងក៏ឱបដៃរបស់គេដើម្បីចូលទៅធ្វើការបាត់ទៅ ដោយជីនពិនិត្យមើលប្រាក់ចំណាយនិងចំណេញរបស់ហាងចំណែកជីស៊ូនាងជាអ្នកមើលគ្រឿងផ្សំក្នុងម្ហូបនិងបង្កើតមុខម្ហូបថ្មី។
ជីន{នេះឯងចេះគូររូបដែរមែនទេ}ជីនក៏សួរនាងព្រោះឃើញនាងគូររូបមុខម្ហូបដែលនាងកំពុងច្នៃវាឡើង។
ជីស៊ូ{ខ្ញុំចេះដោយសារបងប្រុសរបស់ខ្ញុំជាអ្នកបង្រៀន}
ជីន{នេះឯងមានបងប្រុសដែរមែនទេ?}ឮនាងនិយាយពីបងប្រុសរបស់នាងគេក៏សួរ។
ជីស៊ូ{ត្រូវហើយ តែគាត់មិននៅទីនេះទេ}នាងនិយាយហើយក៏អោនមុខចុះបន្តិចព្រោះនាងនឹកបងប្រុសរបស់នាង។
ជីន{ចុះគាត់នៅឯណា ហេតុអីគាត់មិនមកជាមួយឯង?}
ជីស៊ូ{គាត់នៅប្រទេសចិន គាត់ជាប់សោយ អត់ទេគាត់ជាប់កិច្ចការផ្ទាល់ខ្លួនរបស់គាត់}នាងក៏ឆ្លើយតបទៅនឹងសំណួររបស់ជីនតែបិះនឹងបែកធ្លាយថាបងប្រុសនាងជារាជទាយាទដោយសារពាក្យសោយរាជ្យទៅហើយតែនាងក៏បានប្ដូរពាក្យទាន់។
ជីន{នេះឯងជាអ្នកសិក្សាអក្សររាជសព្ទមែនទេ?}ដោយឃើញនាងច្រឡំនិយាយភាសារាជសព្ទជាមួយគេញឹកពេកគេក៏សួរទោះបីនាងខំប្ដូរពាក្យក៏ដោយ។
ជីស៊ូ{អ-អត់ទេ}នាងក៏ឆ្លើយយ៉ាងញាប់ថែមទាំងក្រវីក្បាលទៀតផង។
ជីន{ចុះឯងរៀនខាងអីវិញទៅ?និយាយចឹងបងភ្លេចសួរឯងថាឯងមកទីនេះក្នុងគោលបំណងអី?}គេក៏សួរពីការសិក្សារបស់នាងសុខៗក៏នឹកឃើញដល់គោលបំណងដែលនាងមកទីនេះព្រោះជួបនាងដំបូងគេមិនបានសួរនាំនាងពីរឿងនេះទេរវល់តែលង់ស្នេហ៍នាង។
ជីស៊ូ{គឺខ្ញុំរៀនខាងច្បាប់ខ្ញុំមកទីនេះគឺចង់បានបទពិសោធន៍ជីវិតថ្មីៗ}នាងក៏ប្រាប់គេថាសំណួរដែលគេសួរដូចជាមុខជំនាញដែលនាងរៀននឹងគោលបំណងមកទីនេះគឺនាងចង់បានបទពិសោធន៍ជីវិតថ្មីៗគឺពិតមែនតែនៅមួយទៀតនាងមកទីនេះដោយសារគេចពីការរៀបអភិសេក។
ជីន{បងមើលទៅឯងជាមនុស្សឯករាជ្យណាស់ទោះបីឯងនៅក្មេងក៏ដោយ}គេក៏សរសើរនាងបណ្ដើរយកដៃអង្អែលសក់នាងបណ្ដើរទាំងញញឹម។
ជីស៊ូ{និយាយចឹងបងជួយមើលមុខម្ហូបថ្មីដែលខ្ញុំច្នៃបន្តិចបានទេថាវាអាចប្រើការបានទេ?}ដោយឮពាក្យសរសើរពីគេហើយនាងក៏ញញឹមយ៉ាងផ្អែមទៅគេវិញមុននឹងសួរសំណួរដែលចង់សួរទៅកាន់គេ។
ជីន{រូបមើលទៅទំនងណាស់ឯងអាចប្រាប់បងបន្ថែមបានទេ?}គេហាក់ចាប់អារម្មណ៍ជាមួយរូបម្ហូបដែលនាងច្នៃយ៉ាងខ្លាំងក៏ទាមទារឱ្យនាងប្រាប់គេបន្ថែម។
ជីស៊ូ{គឺម្ហូបនេះវាជាត្រីដែលមានរសជាតិហិរនឹងផ្អែមតែវាក៏ជួយដល់សុខភាពដែរដោយខ្ញុំមិនប្រើស្ករធ្វើឱ្យវាផ្អែមទេ}នាងក៏ប្រាប់គេលំអិតពីរសជាតិនឹងរបៀបធ្វើបន្តិចបន្តួច។
ជីន{គួរឱ្យចាប់អារម្មណ៍ណាស់}
ជីស៊ូ{បើចឹង បងឆាប់មកតាមខ្ញុំមក}ដោយឃើញគេចាប់អារម្មណ៍លើម្ហូបដែលនាងបង្កើតឡើងនាងក៏អូសដៃគេចូលក្នុងផ្ទះបាយដើម្បីធ្វើម្ហូបនេះឱ្យគេភ្លក់។
ជីស៊ូ{បងចាំទីនេះហើយ}នាងក៏ប្រាប់ឱ្យគេចាំនាងនៅតុអារហារដើម្បីនាងធ្វើម្ហូបឱ្យគេភ្លក់ ប្រហែល២០នាទីម្ហូបក៏រួចជីស៊ូក៏ចេញពីផ្ទះបាយដោយកាន់ម្ហូបក្នុងដៃតែមុខរបស់នាងដូចជាកូនសុនកដែលទើបនឹងត្រូវធ្យូងអញ្ជឹង។
ជីស៊ូ{នេះបងភ្លក់បន្តិចទៅ}នាងចេញមកភ្លាម ក៏ទាមទារឱ្យជីនភ្លក់ម្ហូបរបស់នាងភ្លាម។
ជីន{ហឹម ឆ្ងាញ់ខ្លាំងណាស់ផ្អែមមែនតែមិនត្រលាន់រសជាតិត្រូវគ្នាល្អណាស់}ពេលភ្លក់រួចគេក៏បញ្ចេញមតិទៅកាន់នាងវិញ។
ជីស៊ូ{បើបងថាឆ្ងាញ់តើម្ហូបនេះអាចដាក់ក្នុងបញ្ជីហាងនេះបានទេ?}ឮគេថាឆ្ងាញ់នាងក៏សំណូមពរគេដោយនាងចង់ឱ្យម្ហូបនេះមាននៅក្នុងហាងរបស់គេ។
ជីន{ប្រាកដជាបាន}ឮសំណូមពរនាងហើយគេក៏ដើរទៅរកក្រដាសសើមដើម្បីជូតសម្អាតមុខរបស់នាងមុននឹងឆ្លើយទៅកាន់នាង។
ជីស៊ូ{អរគុណបងហើយ តែយើងគួរដាក់ឈ្មោះវាយ៉ាងម៉េចទៅទើបល្អ?}នាងសប្បាយចិត្តយ៉ាងខ្លាំងដែលសំណូមពររបស់នាងបានសម្រេច ហើយក៏ឆ្លៀតសួរនាំពីឈ្មោះមុខម្ហូបថ្មីនេះផងដែរ។
ជីន{ឯងស្រឡាញ់ឈ្មោះយ៉ាងម៉េចក៏ដាក់យ៉ាងនឹងទៅ}គេក៏ឱ្យនាងជាអ្នកសម្រេចចិត្តដាក់ឈ្មោះដោយខ្លួនឯង។
ជីស៊ូ{ចឹង ខ្ញុំដាក់ឈ្មោះវាថាអុីរីមចុះ}
ជីន{ឈ្មោះនេះក៏ពិរោះដែលសម្រេចចឹងចុះ}
(ពួកគេទាំងពីរក៏ធ្វើការក្នុងភោជនីយដ្ឋានរហូតដល់ព្រលប់ទើបត្រឡប់មកផ្ទះវិញ)
+ភូមិគ្រឹះលី
ជីន{ជីស៊ូ ឯងចង់ទៅដើរលេងទេ?}មកដល់ផ្ទះភ្លាមពេលជីស៊ូចុះពីលើឡានប្រុងនឹងចូលបន្ទប់របស់នាងទៅហើយគេក៏ស្រកសួរនាងពីក្រោយ។
ជីស៊ូ{ច្បាស់ជាចង់ហើយ}ឮថាដើរលេងជីស៊ូងាក់រីករាយយ៉ាងខ្លាំង នាងប្រហែលជាមិនសូវបានដើរលេងប៉ុន្មានទេមើលទៅ។
ជីន{ចឹងឯងរៀបចំខោអាវផងពួកយើងទៅ១សប្តាហ៍ហើយស្អែកត្រូវភ្ញាក់ពីព្រលឹមផងឮទេ}
ជីស៊ូ{ចាស បងប្រុស}ឮសំដីរបស់គេហើយនាងក៏តយល់ព្រមរួចដើរចូលបន្ទប់របស់នាងបាត់ទៅ។
សូមរង់ចាំភាគបន្ត🙏🏻

គូរស្នេហ៍រាជវង្សWhere stories live. Discover now