ភាគ១៦ (ការត្រឡប់មកវិញ)

51 5 0
                                    

បន្ទប់ជីស៊ូ
(បន្ទាប់ពីសន្លប់អស់៣ម៉ាងជាងជីស៊ូក៏បើកភ្នែកឡឹងសម្លឹងចុះសម្លឹងឡើងព្រោះវាមិនមែនកន្លែងដែលនាងអង្គុយចាំជីន តែបែរជាក្នុងបន្ទប់របស់នាងទៅវិញ)
ជីវូ{ភ្ញាក់ហើយ មែនទេយ៉ាងម៉េចហើយធូរខ្លះទេ?}ឃើញនាងភ្ញាក់ភ្លាមគេក៏ប្រញាប់សួរនាងយ៉ាងលឿនព្រោះបារម្ភពីប្អូនស្រី។
ជីស៊ូ{ខ្ញុំកើតអីទៅ?}ឮបែបនេះនាងក៏សួរទៅគេព្រោះនាងមិនទាន់ដឹងទេថាខ្លួនឯងកើតអី។
ជីវូ{ឯងខ្សោយដោយសារឯងមិនញុាំអាហារ យ៉ាងម៉េចក៏មិនញុាំ?}គេក៏ប្រាប់នាងតាមនឹងតែក៏ឆ្លៀតសួរបកទៅនាងវិញដែរ។
ជីស៊ូ{ខ្ញុំខ្លាចគេមិនឃើញខ្ញុំ និយាយចឹងបងជាអ្នកនាំខ្ញុំមកបន្ទប់មែនទេ}ឆ្លៀតសួរទៅវិញ។
ជីវូ{ត្រូវហើយតែគេនោះជាអ្នកណា?}គេក៏ឆ្លើយនឹងនាងតែគេក៏មានចម្ងល់មួយដែរទើបសួរនាង ។
ជីស៊ូ{គេជាមនុស្សដែលខ្ញុំស្រឡាញ់}
ជីវូ{បងសួរឈ្មោះរបស់គេ គេឈ្មោះអី?}
ជីស៊ូ{ឈ្មោះរបស់គាត់គឺលី សុកជីន}នាងក៏ប្រាប់ឈ្មោះពេញរបស់ជីនឱ្យបងប្រុសរបស់ខ្លួនបានដឹង។
ជីវូ{គឺជាគេ}ឮឈ្មោះនេះហើយ ជីវូបានត្រឹមគិតក្នុងចិត្តប៉ុណ្ណោះមិនបាននិយាយចេញមកក្រៅឱ្យជីស៊ូឮនោះទេ។
ជីស៊ូ{ខ្ញុំត្រូវទៅរកគេសិន}និយាយរួចក៏ងើបចេញពីគ្រែប្រុងទៅរកជីនដល់បន្ទប់។
ជីវូ{មិនបានទេឯងខ្សោយខ្លាំងណាស់}គេក៏ឃាត់នាងមិនឱ្យទៅទេព្រោះនាងនៅខ្សោយខ្លាំងណាស់អាចនឹងសន្លប់ម្ដងទៀត។
ជីស៊ូ{ខ្ញុំមិនអីទេបងប្រុស}និយាយរួចក៏ដើរទៅរកបន្ទប់របស់ជីនបាត់។
ជីវូ{ជីស៊ូ}គេក៏ហៅនាងពីក្រោយហើយក៏បានដើរតាមមើលនាងដូចគ្នាខ្លាចនាងមានបញ្ហាអ្វីទៀត។
តុក.....តុក
ជីស៊ូ{បងជីន បងបើកទ្វាឱ្យខ្ញុំបន្តិចមក}ទីបំផុតនាងក៏មកដល់បន្ទប់របស់ជីនហើយក៏បានគោះទ្វារនឹងស្រែកហៅគេផងដែរ។
ជីស៊ូ{សូមអង្វរបងបើកទ្វារឱ្យខ្ញុំផង}នាងក៏និយាយទាំងអួលដើមកបន្តិចព្រោះគេមិនដែលព្រងើយកន្តើយនឹងនាងបែបនេះទេ។
ជីវូ{ឯងស្រឡាញ់គេខ្លាំងណាស់មើលទៅ}ជីវូដែលមើលជីស៊ូពីសម្ងាយក៏និយាយទាំងអាណិតប្អូនស្រីរបស់ខ្លួនជាខ្លាំង។
ដេជុន{អ្នកនាងរកចៅហ្វាយមែនទេ?}ដេជុនបានត្រឡប់មកសណ្ឋាគារវិញក៏បានឃើញជីស៊ូមានមុខមាត់ស្លេកស្លាំងកំពុងគោះទ្វាបន្ទប់ហៅរកជីនគេក៏សួរ។
ជីស៊ូ{ត្រូវហើយ បងជីននៅទេហេតុអីគាត់ុំមិនព្រមបើកទ្វាបែបនេះ?}ឃើញដេជុនភ្លាមនាងក៏សួរទៅកាន់គេ។
ដេជុន{បាទអ្នកនាង ចៅហ្វាយគាត់ចេញទៅក្រៅប្រទេសបាត់ហើយ ហើយខ្ញុំក៏បានដឹងដែរថាអ្នកនាងមិនមែនជាប្អូនស្រីបង្កើតរបស់ចៅហ្វាយទេ}គេក៏បានប្រាប់ជីស៊ូតាមដំណើររឿងរួមទាំងរឿងដែលគេបានដឹងថានាងមិនមែនជាប្អូនស្រីបង្កើតរបស់ជីនថែមទៀត។
ជីស៊ូ{ត្រូវហើយ ខ្ញុំមិនមែនជាប្អូនស្រីរបស់គាត់នោះទេ តែលោកអាចប្រាប់ខ្ញុំបានទេថាគាត់ទៅប្រទេសណា?}នាងក៏បានសួរទៅដេជុនបន្តទៀតព្រោះនាងចង់ដឹងថាគេទៅប្រទេសណា។
ដេជុន{សុំទោសផងអ្នកនាង ចៅហ្វាយគាត់មិនបាននិយាយទេហើយគាត់ក៏មិនដឹងថាពេលណាទើបត្រឡប់មកវិញដែរ}គេក៏ប្រាប់នាងថាជីនបានប្រាប់គេថាទៅក្រៅប្រទេសប៉ុណ្ណោះមិនបានប្រាប់ថាគេទៅប្រទេសណានោះឡើយ បន្ថែមទៀតគេក៏មិនច្បាស់ថាត្រឡប់មកវិញពេលណាដែរ។
ជីស៊ូ{អរគុណលោកហើយ ដែលបានប្រាប់ខ្ញុំហើយខ្ញុំក៏ចង់ប្រាប់លោកដែរថាខ្ញុំត្រូវត្រឡប់ទៅវិញហើយ}នាងក៏អរគុណទៅកាន់ដេជុបព្រមទាំងលាគេទៅវិញទាំងទឹកមុខស្រពោនរួចក៏ដើរសម្ដៅមកបន្ទប់របស់ខ្លួនវិញក៏ប្រទះឃើញជីវូដែលនៅឈរមើលនាង ឃើញគេភ្លាមនាងក៏យំយកៗតែម្ដង។
ជីស៊ូ{អ្ហឹក....គេទៅបាត់ហើយបងប្រុស......អ្ហឹក...អ្ហឹក}នាងក៏យំឱបជីវូខ្លាំងៗ}
ជីវូ{មិនអីទេ យើងទៅផ្ទះវិញណា៎}គេក៏ឱបនាងវិញហើយអង្អែលក្បាលរបស់នាងដើម្បីជាការលួងលោម។
+រាជវាំងហារ៉ាសាគីនៃប្រទេសជប៉ុន
(មានឡានមួយគ្រឿងបានបើកចូលមកក្នុងរាជវាំងមួយនេះ តែអ្វីដែលធ្វើឱ្យគេគ្រាប់គ្នាភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ
គឺអ្នកដែលបើកឡានចូលមកនោះគឺជាព្រះរាជទាយាទជីនតូ ហារ៉ាសាគី គឺទ្រង់បានត្រឡប់មកវិញហើយ។
ភីលៀង{សូមស្វាគមន៍ព្រះរាជទាយាទសម្រាប់ការត្រឡប់មកវិញ}ឃើញព្រះរាជទាយាទត្រឡប់មកវិញបែបនេះពីលៀងទាំងអស់ក៏នាំគ្នាចេញមកទទួលស្វាគមន៍ទ្រង់។
ហូសុី{មកវិញហើយមែនទេ}ដោយឮសំឡេងអ៊ូអរនៅខាងក្រៅវាំងពេកស្ដេចក៏យាងចេញមកខាងក្រៅដើម្បីទតុមើលថាមានរឿងអ្វី ហើយក៏បានឃើញបុត្រារបស់ខ្លួនបានត្រឡប់មកវិញហើយ។
ជីនតូ{ថ្វាយបង្គំព្រះបិតា}ឃើញបិតារបស់ខ្លួនភ្លាមរាជទាយាទក៏បានថ្វាយបង្គំគោរពទៅកាន់ទ្រង់ភ្លាម។
ហូសុី{ល្អហើយ បុត្រទៅជួបព្រះមាតារបស់បុត្រសិនទៅទ្រង់ពិតជានឹកបុត្រណាស់}ស្ដេចក៏បានឱ្យបុត្ររបស់ខ្លួនទៅទូលព្រះមាតារបស់គេសិនព្រោះមាតារបស់គេពិតជានឹកគេខ្លាំងណាស់។
ជីនតូ{ក្រាបទូល ព្រះបិតា}ឮសុវណ្ណីមាតារបស់ខ្លួនហើយទ្រង់ក៏ប្រញាប់ប្រញាល់ទៅរកព្រះមាតារបស់ខ្លួនយ៉ាងលឿនព្រោះទ្រង់ក៏នឹកព្រះមាតាដូចគ្នា ពេលទ្រង់ចូលមកដល់ក្នុងរាជវាំងទ្រង់ក៏សម្លឹងមើលទីនេះបន្តិចព្រោះទ្រង់បានចាកចេញពីទីនេះយូរដែរ រួចទ្រង់ក៏ឡើងទៅខាងលើដើម្បីរកព្រះមាតារបស់ទ្រង់។
តុក......តុក
យ៉ូរីម{ព្រះអង្គមែនទេក្រាបទូល?}ព្រះមហេសីក៏មានសុវណ្ណីពីខាងក្នុងក្រលាបន្ទំសួរទៅកាន់អ្នកដែលបានគោះទ្វា តែក៏គ្មានសំឡេងឆ្លើយតបទ្រង់ក៏យាងមកបើកទ្វា។
ជីន{បុត្រត្រឡប់មកវិញហើយព្រះមាតា}ពេលព្រះមហេសីយាងមកបើកទ្វាភ្លាមព្រះរាជទាយាទក៏មានសុវណ្ណីទៅកាន់ទ្រង់ដោយក្ដីនឹករឮកចំពោះព្រះមាតារបស់ខ្លួន។
យ៉ូរីម{បុត្រមាតា}ព្រះមហេសីទ្រង់ក៏ស្ទុះមកអោបបុត្រារបស់ខ្លួនយ៉ាងលឿនពោពេញដោយសេចក្ដីនឹករឮក ម្ដាយកូនទាំងពីរក៏បានអោបគ្នាយ៉ាងណែន តែសុខៗព្រះរាជទាយាទក៏នឹកឃើញអ្វីមួយ។
ជីនតូ{ព្រះមាតាបុត្រមានរឿងចង់ឱ្យទ្រង់ជួយ}សុខព្រះរាជទាយាទក៏បានមានសុវណ្ណីទៅកាន់ព្រះមាតាដើម្បីឱ្យទ្រង់ជួយ។
យ៉ូរីម{បុត្រមានរឿងអ្វីចង់ឱ្យមាតាជួយ?}ទ្រង់ក៏សួរទៅកាន់ព្រះរាជទាយាទវិញ ពចំណែកព្រះរាជទាយាទក៏ញញឹមបែបមានល្បិចទៅកាន់ទ្រង់វិញធ្វើឱ្យទ្រង់ឆ្ងល់យ៉ាងខ្លាំង។
សូមរង់ចាំភាគបន្ត?

គូរស្នេហ៍រាជវង្សWhere stories live. Discover now