EP. 1 តាមអុកលុក

612 35 1
                                    

នៅក្នុងសកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសថៃដែលមាននិស្សិតជាច្រើនប្រាថ្នាចង់មករផនបន្តនៅទីនេះ...

«ហ្ហើយ...ដល់ថ្ងៃចូលរៀនវិញហើយ ខ្ចិលណាស់វើយយយ» នេះគឺ Fourth ជានិស្សិតឆ្នាំទី2 ហើយថ្ងៃនេះក៏ជាថ្ងៃដែលគេត្រូវចូលរៀនវិញដែរ

-សកលវិទ្យាល័យ Chulalongkorn

«នេះយឺតម៉ោងទៀតហើយ ចូលរៀនថ្ងៃដំបូងផង»  Fourth ប្រញាប់រត់យ៉ាងលឿនព្រោះខ្លាចតែចូលរៀនយឺត ថ្ងៃដំបូងផង

«អៅ Fourth រត់រហន់ទៅណា?» នេះជា Satang ដែលជាមិត្តភក្តិជិតស្និតរបស់ Fourth

«យើងទៅហើយ ខ្លាចយឺតម៉ោង» Fourth និយាយទាំងរហន់និងរត់ទៅមុខបន្ត

«អេ...រកប្រាប់មិនទាន់ ម៉ោងនេះគ្រូមិនទាន់មកបង្រៀនឯណា» Satang ឈរអេសក្បាលរកតែប្រាប់ភឿនរបស់ខ្លួនមិនទាន់

ងាកមកមើល Fourth វិញពេលដែលមកដល់ថ្នាក់បែរជាគ្មាននរណាម្នាក់នៅក្នុងថ្នាក់

«អៅ...ឯណាមនុស្ស បាត់ទៅណាអស់ហើយ?» គេមកដល់ក៏ឈរថ្មឹងតែម្តង ខំតែខ្លាចមកយឺត ដល់ពេលមកដល់បែរជាគ្មានមនុស្សទៅវិញ

Fourth ឈរមួយសន្ទុះទើបសម្រេចចិត្តបែរក្រោយបម្រុងនិងត្រឡប់ទៅរក Satang វិញ តែក៏ត្រូវបុកនិងមនុស្សម្នាក់ដែលគេមានកម្ពស់ខ្ពស់ជាងខ្លួន

«អួយ...ឆ្កួតទេអីមកឈរនៅពីក្រោយនិង» មិនទុកយូរFourth ក៏ងើយក្បាលទៅជេរ អ្នកដែលឈរនៅពីក្រោយខ្លួន

តែម្នាក់នោះមិនតបនិងគេ បែរជាដើរចូលទៅក្នុងថ្នាក់ធ្វើប្រងើយទៅវិញ

«នែ ឯងឆាប់សុំទោសយើងភ្លាម» មិនអស់ចិត្ត Fourth ក៏ដើរទៅតាមពីក្រោយគេ និងទាញគេអោយបែរមករកខ្លួន

«មិន!» មួយម៉ាត់យ៉ាងខ្លីចេញពីបុរស មានរាងខ្ពស់ស្រឡះ សង្ហារ ឯមុខរបស់គេវិញស្អាតរកកន្លែងទាស់គ្មាន តែទាស់ហេតុអីក៏គេមុខមិនរីកសោះ

«នេះឯងមកឈរពីក្រោយយើងហើយ ធ្វើអោយយើងបុកឯង ឯងនៅមិនសំទោសយើងទៀតហេស គ្មានសុជីវធម៍»

«ឯងអ្នកបុកយើង ហេតុអីយើងសុំទោសឯង?»

«*អេីមែន* តែឯងមកឈរពីក្រោយយើងធ្វើអី?» មិនចាញ់ Fourth នៅតែប្រកែកយកឈ្នះ បើចាញ់ហែកមាត់ចោល

«Fourth...» មិនទាន់ទាំងបានចម្លើយពីអាម្នាក់មុខស្អុយនោះផង ស្រាប់តែមានអ្នកមកហៅកាត់ចង្វាក់ទៅវិញ

«អៅ សាតាំង ឯងមកនេះ មកជួយជេរអាម្នាក់នេះបន្តិចមក» គ្រាន់តែឃើញសាតាំងភ្លាម ហ្វតក៏ហៅគេមកជួយជេរខ្លួន (ឆ្នាស់ដល់ហើយ)

«យ៉ាងមិច មានរឿងអី ឯងនេះចូលមកដល់ក៏មានរឿងទៅហើយ មោះទៅសុីបាយវិញយើងឃ្លានហើយ» មិនចាំយូរ សាតាំង ក៏អូស ហ្វតចេញពីទីនេះ បើមិនអញ្ចឹងទេមិនចប់ទេ

បន្ទាប់ពី ហ្វត បានចេញទៅបាត់ ទឹកមុខរបស់មនុស្សមុខស្អុយអម្បាញ់មិញនេះក៏សើចតិចៗទាំងមិនដឹងខ្លួន
គេជាម្នាក់នោះគឺជា Gemini Norawit ជាកូនអ្នកមានហាយសូ គេមានអ្វីគ្រប់សព្វ រៀនក៏ពូកែ សង្ហារក៏សង្ហារ និយាយរួមទៅគឺ Perfect តែម្តង តែមុខរបស់គេគឺក្រញូវគ្រប់ពេលមិនងាយនិងសើចឬញញឹមឡើយ
      _____________________________
ងាកមកមើល ហ្វត វិញ នៅពេលមកដល់រោងអាហារ គេគិតតែរអ៊ូនិងរៀបរាប់ប្រាប់ទៅ សាតាំង ឡើងសាតាំងនេះឈឺក្បាលទៅហើយ

«ហ្វត មួយៗកុំរអ៊ូពេក សុីបាយទៅ»

«យើងខឹងនោះអី ផាំង* បើអាម្នាក់នោះមិនសុំទោសយើង យើងនិងតាមអុកលុកគេ» គេមិននិយាយតែមាត់ទេ តែគេគោះតុកឡើងគេងាកមកមើលមុខគ្រប់គ្នា

«សុំទោស សុំទោស» អ្នកទទួលបន្ទុកគឺ សាតាំងជាអ្នកសុំទោសគេ (អាណិតកូនខ្ញុំណាស់)
____________________________
នេះគឺជាលើកទី1 ដែលខ្ញុំសរសេររឿងពី GeminiFourth
ប្រសិនជាមានពាក្យលើសលួស សូមអភ័យទោសផងណា
Don't forget to vote na🫶🏻
Thank you 💗

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now