Ep.6 ប្រយ័ត្នស្អប់ជំពប់លើវើយ

278 31 4
                                    

«ណាត់ជារឿងរបស់ម៉ាក់!»

«កូនត្រូវតែទៅគ្មានសិទ្ធតវ៉ានោះទេ» ម៉ាក់របស់ ជេម និយាយដាច់អហង្ហការ

ជេម មិនមាត់ក៏ឡើងទៅខាងលើសង្ងំបាត់ទៅ។ តាំងពីធំដឹងក្តីមកមិនដែលស្គាល់ពាក្យថាមានក្តីសុខ ភាពកក់ក្តៅពីគ្រួសារម្តងណាឡើយ មានតែការឈ្លោះប្រកែកគ្នា បង្ខំអោយធ្វើនេះធ្វើនោះតាមតែចិត្ត ទោះកើតមកជាកូនអ្នកមានតែបើគ្មានក្តីសុខបែបនេះ មិនចង់បានទេ!!!
————————————————
ថ្ងៃបន្ទាប់ក៏បានមកដល់ សិស្សនិស្សិតទាំងអស់មកសាលាជាធម្មតាតែថ្ងៃនេះហាក់មិនឃើញ ហ្វត មករៀន

«ថ្ងៃនេះបាត់ អាហ្វត ទៅណាវា» សាតាំងដើររក ហ្វត ពេញសាលាតែនៅតែមិនឃើញសម្បីស្រមោល

ឌឹប*
«អួយ»

ដោយរវល់តែដើររក ហ្វត មិនបានប្រយ័ត្នសាតាំងក៏បុកនិងនរណាម្នាក់

«សុំទោស មានត្រូវត្រង់ណាទេ?» សាតាំង ក៏លើកដៃទៅជួយលើកអ្នកម្ខាងទៀត

«មិនអីទេ តែថ្ងៃក្រោយដើរមើលមុខ មើលក្រោយផង»

«បាទ ហើយនេះទៅណាដែេ?»

«ក៏ទៅថ្នាក់និងហើយ សួរធ្វើអី?» នេះជិតដល់ម៉ោងចូលរៀនហើយ មកសួរចង់ទៅណា ឆ្កួត ទេដឹង

«ហើយឈ្មោះអីដែរ?» សាតាំងស្រែកសួរគេ ទាំងដែរម្នាក់នោះកំពុងតែដើរទៅមុខ

«វីននី» និយាយតែប៉ុណ្ណេះគេក៏ដើរចូលថ្នាក់បាត់!
_________________________
ត្រឡប់មក ហ្វត វិញ ដោយសារតែម្សិលមិញគេក្រិច.កជើង ទើបថ្ងៃនេះគេត្រូវចូលរៀនយឺត ព្រោះមិនអាចរត់លឿនដូចមុន
ដោយកំពង់តែឈរចាំឡានក្រុង ក៏មានឡានម៉ាកទំនើបមួយមកចតនៅពីមុខ

«ឡើងឡានមក»

ហ្វតងាកឆ្វេង ងាកស្តាំព្រោះមិនដឹងថាម្ចាស់ឡានហៅនរណាគេ

«ឯងនិងហើយនៅងាកទៅណា ឡើងមក»

«មិនទៅជាមួយឯងទេ អាមុខងាប់ មុខងាប់ទាំងព្រឹក» កាត់ព្រឹក ជេរគេមួយអស់ម៉ានលុយ

ដោយ ហ្វត នៅតែរឹងទទឹងមិនព្រមឡើង ជេម ក៏ចុះពីឡាននិងដើរសម្តៅទៅរក ហ្វត

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now