Ep.8 កាយវិកាយកចិត្តទុកដាក់

259 33 4
                                    

ប្តូរពីការប៉ះមាត់គ្នាទៅកាន់ការថើបមួយដែលផ្អែម ជេម ថើបមាត់របស់ ហ្វត ដោយភាពថ្នាក់ថ្នមនិហស្រទន់ ជាហេតុអោយ ហ្វត ភ្លេចខ្លួនទៅតាម

មួយនាទីបានកន្លងទៅ
«ហឹម?» ហ្វត ស្រាប់តែភ្ញាក់ខ្លួនមកវិញ និងបានរុញ ជេម ចេញពីខ្លួន

«អា...អាឆ្លៀតឪកាស អាមុខងាប់ អា...» គ្រាន់តែរុញ ជេម ចេញភ្លាម ហ្វត ក៏ហាមាត់ជេ ជេម យកតែម្តង តែ...

«ហឹម ហឹមមម!» ជេម មិនឈរស្ងៀម គេក៏ទៅចាប់ថើបមាត់របស់ ហ្វត ដែរបុិនជេនោះ

«មកបានហើយ» បន្ទាប់ពីប្រលែង ហ្វត ចេញ ជេមក៏ទៅទាញដៃ ហ្វត ដើរចេញពីបន្ទប់

ឯ ហ្វតនេះវិញ ដៃម្ខាងទៀតយកមកជូតមាត់ខ្លួនឯងខ្លាំងៗ

មកដល់ក្នុងឡាន*

«ឯងត្រូវសម្តែងធ្វើជាមិត្តស្និតរបស់យើងឬសង្សារក៏បានទៅតាមស្ថានភាព» មកដល់ភ្លាម ជេម ក៏ចេញឡាន ហើយក៏និយាយប្រាប់ ហ្វត ពីការងាររបស់គេ

«នែ យើងសួរ ហេតុអីឯងមិនទៅជួលអ្នកផ្សេងទៅ មកជួលយើងរកស្អី»

«ក៏ឯងជាមនុស្សតែម្នាក់ដែរយើងស្គាល់ ហើយម៉ាក់របស់យើងក៏ឃើញឯងហើយ» ពិតណាស់ ក៏ព្រោះតែម៉ាក់របស់ ជេម បានឃើញ ហ្វត ហើយកាលនៅហាងអាហារនោះ បើសិនជាយកអ្នកផ្សេងមកគាត់ប្រាកដជាដឹងការពិតមិនខាន

«ទៅស្គាល់អ្នកផ្សេងទៅ យើងមិនចង់ស្គាល់ឯងទេ» ហ្វត និយាយទាំងបែរមុខចេញ
ធ្វើអោយ ជេម លេចស្នាមសើចមកលើមុខ

(ឯងជាអ្នកណា? ហេតុអីពេលយើងនៅជិតឯង ប្រៀបដូចជីវិតយើងពេញលេញបែបនេះ?) ជេម និយាយក្នុងចិត្តនិងងាកសម្លឹងទៅ ហ្វត ហេតុអីមានតែ ហ្វត ដែរធ្វើអោយគេ សើច បាន

មកដល់ពិធីជប់លៀង*

ជេម និង ហ្វត បានចុះពីលើឡានមក ដើរបណ្តើរគ្នាទៅក្នុងកម្មវិធី

«អៅ ជេម មកហើយហេស នេះអ្នកមីង Jeenprasom ហើយនេះប្អូន View កូនចាំបានទេ?» គ្រាន់តែឃើញ ជេម ភ្លាម ម៉ាក់របស់គេមិនចាំយូរក៏ណែនាំមនុស្សដែលគាត់ចង់អោយ ជេម ជួប

«ជំរាបសួរ អ្នកមីង» ជេមមីណាយ ជំរាបសួរទៅកាន់អ្នកដែលមានវ័យដូចម៉ាក់របស់ខ្លួនដោយគួរសម តែគេមិនបានឆ្លើយនូវសំណួរដែលម៉ាក់របស់គេសួរនោះទេ

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now