Ep. 3 first kiss

277 30 3
                                    

នៅពេលលឺបែបនេះ ជេម ក៏ងើយមុខទៅសម្លឹងអ្នកដែលហៅខ្លួនថា មុខងាប់ នោះ ដោយដឹងថាជានរណាហើយ ជេមមិននិយាយអ្វីក៏លើកស្រាផឹកធ្វើមិនដឹង

«រឹកម្លេះ នែក កុំតែយើងកំពុងធ្វើការទេកុំអីឯងងាប់ហើយ» (កាន់តែកាចហើយកូន)

______________________
ម៉ោង 11 យប់ ហ្វត ក៏បានចេញពីធ្វើការតែ...

«អាក្មេងរត់តុតើនេះ ចេញពីធ្វើការហើយហេស?» ម្នាក់នេះគឺអីនឌី គេជាអ្នកដែលរៀនសាលាជាមួយ ហ្វត (ថ្នាក់ខុសគ្នា) តែពួកគេមិនដែលត្រូវគ្នានោះទេព្រោះតែអុីនឌីតាមរករឿងហ្វតរហូត

«ម្តុំនេះមានឆ្កែមកពីណានិង»

«ឯង អាហ្វត...» អុីនឌី បានចូលមកក្របួច.កអាវរបស់ហ្វត តែភ្លាមៗនោះ ជេម ក៏មកបានមកចាប់ដៃរបស់ អីនឌី និងក្រវាត់ដៃរបស់គេចេញពី.កអាវរបស់ ហ្វត

«ឯងកុំមករវល់ ចេញអោយឆ្ងាយទៅ» អីនឌីបានស្រែកទៅកាន់ ជេម

ជេមមិនបានតបទៅគេវិញនោះទេ ក៏បានចាប់ដៃរបស់ ហ្វត ដើរចេញទៅ តែក៏ត្រូវបាន អីនឌី រត់ទៅចាប់ដៃរបស់ ហ្វត បម្រុងនិងដាល់ទៅកាន់ ហ្វត តែក៏ត្រូវបាន ជេម ដាល់មួយដៃដួលទៅនិងដី ហើយគេក៏បានដឹកដៃរបស់ ហ្វត ចេញទៅធ្វើប្រងើយ

ផុតពីបារបន្តិច ហ្វត ក៏ក្រវាស់ដៃចេញពី ជេម វិញ

«ឯងមកជួយយើងធ្វើស្អី?»

«...» មិនមាត់

«នេះឯង គ ទេហេសឬក៏ថ្លង់ស្តាប់មិនលឺ?»

«...»

«មិននិយាយហេស? នែ ប្រយ័ត្នយើងចាប់បឺតមាត់ណា» ហ្វត និយាយបែបលេងសើច គិតថា ជេម និងនិយាយតបមកកាន់គេខ្លះ ព្រោះ ជេម បានជួយគេ

តែមិនដូចនិងហ្វតគិតនោះទេ ជេម បែរជាទៅចាប់មុខរបស់ ហ្វត និងថើបមាត់ ហ្វត ភ្លាមៗធ្វើអោយ ហ្វត ធ្វើអ្វីមិនចេញក្រៅពីឈរភ្លឹកអោយ ជេម ថើប

ប្រហែលជាជិតមួយនាទី ជេម ក៏បានដកមាត់ចេញ គេទាំង2 ក៏សម្លឹងមុខគ្នាទៅវិញទៅមក

«ឯងមកថើបយើងធ្វើស្អីអាមុខងាប់» ហ្វត ព្យាយាមយកដៃជូតមាត់របស់ខ្លួនចេញខ្លាំងៗ

«...» ជេម មិននិយាយអ្វីក៏បានដើរចូលឡានរបស់ខ្លួនបើកចេញទៅបាត់!!!

«អាមុខងាប់ អាឆ្កួត អា.គ»
——————————————————
ថ្ងៃបន្ទាប់ ជេម ក៏បានមកដល់សាលា ស្រីៗនាំគ្នាស្រែកផ្អើលសាលាព្រោះតែពួកគេបានដឹងព៍ត័មានពីសិស្សចូលថ្មីដូចជា ជេមមីណាយ។ ទាំងសង្ហារ ទាំងជាកូនអ្នកមាននិងជាអ្នកស្នងមរតក Titichareonrak ទាំងរៀនពូកែ សួរថាអ្នកណាមិនលង់នោះ (ព្រមទាំង admin ផងដែរ)

«នេះពួកគេស្រែកស្អីនិងវើយ ថ្លង់ណាស់» ហ្វត មកដល់សាលាក៏លឺសម្លេងស្រែកពេញសាលាឡើងចង់បែកត្រចៀកហើយ

«នោះឯងមើលទៅ» សាតាំង ក៏ប្រាប់អោយ ហ្វត ងាកទៅមើលដើមហេតុដែលធ្វើអោយស្រីៗទាំងនោះស្រែក

«អាមួយនិងទៀត នេះយើងត្រូវជួបវារាល់ថ្ងៃចឹងហេស?» ហ្វត និយាយទាំងចង់យំ ព្រោះពេលនេះគេត្រូវរៀនជាមួយនិង ជេម ដែរជាមនុស្សដែលខ្លួនមិនចូកចិត្ត😭
———————————-
Admin មកវិញហើយណា!!
Don't forget to vote and follow to get new episodes 💗🫰🏻

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now