Ep.10 ប្រច័ណ្ឌ

298 33 9
                                    

ជេម អង្គុយសម្លឹងមុខ ហ្វត ទាំងញញឹមមិនដឹងខ្លួន ហើយក៏អោនមុខសន្សឹមៗទៅថើបថ្ងាស់របស់ ហ្វត មិនតែប៉ុណ្ណោះក៏បង្ហួសទៅថើបមាត់របស់ ហ្វត ថែមទៀត

«យើងប្រហែលជាចូលចិត្តឯងហើយ» ជេម និយាយតែមាត់ តែដៃក៏អង្អែលមុខរបស់ ហ្វត ថ្នមៗ

មិនយូរប៉ុន្មានព្រះអាទិត្យក៏រះចាំងចូលមក ប៉ុន្តែអ្នកទាំង2 ដែលកំពុង់តែគេងនៅលើគ្រែអោបគ្នាយ៉ាងស្អិតរមួតនេះមិនខ្ចីងើបទាល់តែសោះ រហូតដល់ថ្ងៃចាំងគូទម្នាក់ៗទៅហើយ

«ហឹម...» ហ្វត ចាប់ផនតើមដឹងខ្លួន ចង់រើបម្រាស់ខ្លួនតែរើមិនបានដូចមានអ្វីកំពង់តែសង្កត់គេយ៉ាងចឹង

«ហ្ហើយ...អៃ ជេម» ក្តុក* នៅពេលដែលបើកភ្នែកមកស្រាប់តែឃើញ ជេម កំពុង់តែគេងអោបខ្លួនធ្វើអោយ ហ្វត ភ័យជាខ្លាំងថែមទាំងជ្រុលជើងធាក់ ជេម មួយជើងទៀត

«អួយ យ៉ាងមិចនៀក» ជេម ងើបទាំងមិនទាន់ស្វាងថែមទាំងស្វាគមន៍មួយជើងទៀត

«មិច...មិចបានឯងមកគេងក្នុងបន្ទប់យើង»

«ក៏ឯងជាអ្នកទាញយើងអោយចូលមកគេងជាមួយនិងណា» ជេម និយាយកុហកទាំងស្រុង គេគ្រាន់តែចង់ញោះ ហ្វត តែប៉ុណ្ណោះ

«យើងនេះហេស?» ហ្វត ចង្អុលខ្លួនឯង

«និងហើយ ថែមទាំងចាប់យើងថើបទៀតផង» ជេម កាន់តែនិយាយបន្លើស ទាំងដែលខ្លួនឯងសោះជាអ្នកទឡលួចថើប ហ្វត

«យើង...មិនជឿ» មិនមែននិយាយតែមាត់ ហ្វត ថែមទាំងគប់ខ្នើយទៅកាន់ ជេម ហើយរត់ចូលបន្ទប់ទឹកបាត់

«ហឹសហឹស» ជេម គេអង្គុយសើចកាយវិការបស់ ហ្វត ពេលនេះមើលទៅដូចជាភ័យមិចមិនដឹង។
ជេម កាន់តែភ្លែកខុសពីគេពីមុនឆ្ងាយណាស់ ចាប់តាំងពីគេស្គាល់ ហ្វត មក គេចាប់ផ្តើម និយាយលេងសើចតែបានតែជាមួយ ហ្វត ប៉ុណ្ណោះ ចេះសើចញញឹមនៅពេលមាន ហ្វត គ្រប់យ៉ាងហាក់ ហ្វត ជាអ្នកផ្លាស់ប្តូរគេយ៉ាងចឹង

មួយសន្ទុះមក ហ្វត ក៏បានចេញពីបន្ទប់ទឹកវិញ

«ឯងកាលទៅផ្ទះវិញ?»

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now