EP.9 យើងប្រហែលជាចូលចិត្តឯង

256 34 2
                                    

«ឆ្អែតដល់ហើយ» បន្ទាប់ពីញាំឡើងអស់រលីងពីចាន ហ្វត ចាប់ផ្តើមអង្គុយអង្អែលពោះរបស់ខ្លួនព្រោះតែវាឆ្អែតពេក ម្ហូបឆ្ងាញ់ៗបែបនេះកម្របានញាំណាស់ បានញាំម្តងដាក់អោយអស់ដៃតែម្តង

«នេះក្រដាស់ ជូតមាត់របស់ឯងទៅ» ឃើញចឹងហើយ ជេម ក៏យកក្រដាសទៅអោយ ហ្វត
កាយវិកាយកចិត្តទុកដាក់របស់ ជេម ទៅកាន់ ហ្វត ធ្វើអោយម៉ាក់របស់ ជេម ចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នាព្រោះតែ ជេម មិនដែលធ្វើកាយវិកាបែបនេះដាក់នរណាម្នាក់ឡើយ

មិនយូរប៉ុន្មានកម្មវិធីក៏ឈានដល់ពេលបញ្ចប់ អ្នកគ្រប់គ្នានាំគ្នាដើរចេញក្រៅកម្មវិធីនិងឈរលាគ្នា

«ជេម កូនជូនក្មួយ View ទៅផ្ទះទៅណា»

«ខ្ញុំត្រូវជូន ហ្វត ទៅផ្ទះហើយ» ជេម និយាយទាំងមុខស្មើ គេដឹងថាម៉ាក់របស់គេកំពុង់តែចង់ចាប់គូរគេជាមួយនិង View ច្បាស់ណាស់

«កូនក៏ឈាងជូនប្អូនទៅផ្ទះផងទៅ» លឺកូននិយាយបែបនេះធ្វើអោយម៉ាក់របស់ ជេម បាក់មុខនៅចំពោះមុខ អ្នកស្រី Jeenprasom

«កូនមិនទំនេរទេ ជំរាបលា» និយាយតែប៉ុណ្ណេះ ជេម ក៏កាន់ដៃ ហ្វត ចេញទៅតែម្តង ដោយគ្មានទុកមុខអោយម៉ាក់របស់ខ្លួនសោះ

«មិនអីទេអ្នកមីង ខ្ញុំអាចទៅវិញជាមួយម៉ាក់បាន» View ឃើញស្ថានការណ៍មិនស្រួលក៏លូកមាត់ចូលនិយាយ

ត្រឡាប់មកកាន់ឡានវិញ*

«ហេតុអីក៏ឯងនិយាយមិនទុកមុខអោយម៉ាក់របស់ឯងផងចឹង?»

«យើងមិនចូលចិត្តអ្នកបង្ខំយើងអោយធ្វើអីតាមចិត្តនោះទេ» ជេម និយាយទាំងមុខមាំ

«យ៉ាងណាក៏ឯងមិនត្រូវធ្វើចឹងដែរ» ហ្វត គេដឹងណាថា ជេម មិនពេញចិត្តដែលម៉ាក់គេធ្វើបែបនេះ តែក្នុងនាមជាកូនក៏មិនគួរបំបាក់មុខរបសម៉ាក់គេបែបនេះដែរ

«រឿងរបស់យើង» និយាយតែប៉ុណ្ណេះ ជេម ក៏បើកឡានចេញទៅ ធ្វើអោយ ហ្វត ឆេះតែម្តងតែគេព្យាយាមទប់កំហឹងរបស់ខ្លួន

នៅក្នុងឡានម្នាក់ៗមិននិយាយរកគ្នានោះទេ រហូត ជេម បើកមកឈប់នៅមុខ បារ មួយកន្លែង (មិនមែនបារដែល ហ្វត អ្វើការទេ)

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now