Ep. 4 ធ្វើជាមិត្តយើងទៅ

255 30 3
                                    

«អាមួយនិងទៀត នេះយើងត្រូវជួបវារាល់ថ្ងៃចឹងហេស?» ហ្វត និយាយទាំងចង់យំ ព្រោះពេលនេះគេត្រូវរៀនជាមួយនិង ជេម ដែរជាមនុស្សដែលខ្លួនមិនចូលចិត្ត😭

«វាយ៉ាងមិចឯង ដូចស្អប់អាម្នាក់និងដល់ហើយ វាធ្វើស្អីឯងហាស?»

«ក៏វាមកថើ...គឺ...វា វាមកបុកយើងនុសអី ទើបយើងមិនចូលចិត្ត» ហ្វត និយាយរអ៊ាក់រអ៊ួលព្រោះតែបិះនិយាយរឿងកាលពីយប់មិញទៅហើយ

«ចឹងសោះក៏មិនចូលចិត្តគេដែរ ឆ្កួតទេដឹង» សាតាំង និយាយរួចក៏ដើរទៅមុន ហ្វត ទាំងហួសចិត្ត

«នែ ឯងមិត្តយើងឬក៏មិត្តអាមុខងាប់នោះ» ហ្វត ស្រែកសួរទៅកាន់ សាតាំង ដែរដើរទៅមុនគេនោះ
———————————————-
មិនយូរប៉ុន្មានក៏ដល់ម៉ោងចូលរៀន
នៅក្នុងថ្នាក់រៀន*

«ហឺយ ហត់ ហត់ ណាស់ សុំទោសលោកគ្រូ» ហ្វត រត់មកទាំងត្រហេបត្រហប ព្រោះតែខ្លួនមកក្នុងថ្នាក់យឺត រវល់តែទៅញ៉ែអូនៗ

«ចូលទៅអង្គុយទៅ» លោកគ្រូ បានអនុញ្ញាតិ អោយ ហ្វត ចូលទៅអង្គុយ

«អគុណ បាទ»

មកដល់កន្លែងអង្គុយរបស់ខ្លួន ហ្វត ឈរមិនទាន់ព្រមអង្គុយថែមទាំងចងចិញ្ចើមចូលគ្នាព្រោះតែ មនុស្សដែរខ្លួនស្អប់នោះស្រាប់តែមកអង្គុយកន្លែងរបស់គេ

«នែ អាមុខងាប់ ចេញទៅអង្គុយកន្លែងផ្សេងទៅ កន្លែងនិងរបស់មិត្តយើងទេ» ហ្វត យកជើងទៅឆ្កឹះជើងរបស់ ជេម (ឈ្លើយសាហាវ)

«ទៅសួរមិត្តឯងទៅ»

«សាតាំង កន្លែងឯងមិចមិនអង្គុយ?» ហ្វត បែរទៅសួរមិត្តរបស់ខ្លួនដែរទៅអង្គុយកន្លែងរបស់ ជេម វិញ

«យ៉ាងមិច ហ្វត ឯងមិនអង្គុយទេហេស? ឬក៏ចង់ឈរ?» សាតាំងមិនទាន់ទាំងបាននិយាយផង លោកគ្រូក៏សួរទៅកាន់ហ្វត វិញបាត់ទៅហើយ

«លោកគ្រូ មានអ្នកអង្គុយខុសកន្លែង»

«ជេមមីណាយ ត្រូវមានកិច្ចការធ្វើជាមួយឯង លោកគ្រូនិងផ្ញើរចូលទៅក្នុងក្រុប ហើយយកនៅកិច្ចការនេះនៅអាទិត្យក្រោយ»

«មិចបានជាគេ លោកគ្រូ?» ហ្វត កើតទុក្ខមិនសុខចិត្ត មនុស្សមួយគំនរហេតុអីបានជាគេម្នាក់និង?

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now