Ep.12 អ្នកមីងចាំខ្ញុំមិនខុសទេ

319 37 10
                                    

«សួស្តី តើមានអ្វីអោយខ្ញុំជួយបានដែរ?» អ្នកគ្រប់គ្រងបានមកនិងរាក់ទាក់ទៅកាន់ ហ្វត

«គឺ លោកខ្ញុំចង់ដឹងពីអាស័យដ្ឋានរបស់ម្ចាស់ហាងនេះ» ពិតណាស់ ព្រោះ ហ្វត មិនស្គាល់ផ្ទះ ជេម នោះទេទើបគេមករកជំនួុយពីទីនេះ ព្រោះតែ ជេម ធ្លាប់ប្រាប់ខ្លួនថាទីនេះជាហាងរបស់ម៉ាក់គេ

«សុំទោសផង គឺខ្ញុំមិនអាចប្រាប់អាស័យដ្ឋានថៅកែខ្ញុំទៅអោយលោកបានទេ»

«តែលោក...ខ្ញុំគឺជាមិត្តកូនរបស់ម្ចាស់ហាងនេះ បើលោកមិនជឿអាចឆែកាមេរ៉ាមើលបានកាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានមកហាងនេះជាមួយគេ» ហ្វត ពិតជាទាល់ទម្រេះពិតមែនតែគេស្រាប់តែក្រលាសភ្នែកទៅចំនិងកាមេរ៉ា គេក៏មានគំនិតភ្លាមៗ (ឆ្លាតណាស់កូន)

មិនយូរប៉ុន្មាន អ្នកគ្រប់គ្រងហាងក៏ត្រឡប់មកពីមើលកាមេរ៉ាវិញជាមួយនិងក្រដាសមួយ ដែលជាអស័យដ្ឋានរបស់ម្ចាស់ហាងនេះ

ទីបំផុត ហ្វត ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ ជេម

ទីងទីង* (សម្លេងកណ្តឹង)

«លោកមករកអ្នកណាដែរចាស?» នារីវ័យចំណាស់ម្នាក់ដែលធ្វើការនៅផ្ទះរបស់ ជេម បានចេញមកបើកទ្វារបងនិងសួរទៅកាន់ ហ្វត

«គឺខ្ញុំជាមិត្តរបស់ ជេមមីណាយ គឺខ្ញុំមកនេះចង់ជួបនិយាយនិងគេ,បាទ»

«សុំចាំបន្តិចណា» អុំស្រីនោះក៏បានចូលទៅក្នុងផ្ទះប្រាប់ទៅកាន់ ម៉ាក់របស់ជេម ដើម្បីសុំអនុញ្ញាតិពីម្ចាស់ផ្ទះសិន

«មិត្តរបស់ជេម ហេស?» លោកស្រី នីង ដែលត្រូវជាម៉ាក់របស់ ជេម ចាប់ផ្តើមឆ្ងល់ព្រោះកន្លងមកមិនថានៅបរទេសក៏គ្មានមិត្ត ជេម មួយណាហ៊ានមកផ្ទះរបស់គាត់ឡើយ

«ចាស លោកស្រី មើលទៅក្មេងប្រុសនោះចង់ជួប អ្នកប្រុស ណាស់»

«អោយគេចូលមក»

ទីបំផុត ហ្វត ក៏បានចូលមកដល់ផ្ទះរបស់ ជេម។ ហ្វត ងាកមើលជុំវិញផ្ទះ មើលទៅដូចជាវាំងយ៉ាងចឹង

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now