Ep.2 អាម្នាក់មុខងាប់

292 32 2
                                    

មិនយូរប៉ុន្មានក៏ដល់ម៉ោងដែលនិស្សិតគ្រប់គ្នាត្រូវចូលរៀនវិញ
គ្រាន់មកដល់ថ្នាក់ភ្លាម ឃើញមនុស្សដែលខ្លួនកំពុង់តែគុំគួនចឹងចង់តែហក់វៃតែម្តង

«អា ហ្វត...» សាតាំង ឈរហៅផង កេសផង តែម្នាក់នេះមិនខ្វល់សោះគិតតែពីឈរសម្លឹងសម្លក់ទៅកាម់ម្នាក់ទៀត មិនព្រមចូលថ្នាក់

«ហេមហេម...»

«អូស លោកគ្រូ, អា ហ្វត កាលឯងចូល?»

«អឺ ចូលហើយ» ទាល់តែងាកទៅឃើញគ្រូមកហើយទើបខ្លួនដើរចូលទៅក្នុងថ្នាក់ ចំណែកឯកន្លែងដែលគេអង្គុយគឺនៅពីក្រោយជេមតែម្តង

«សួស្តី និស្សិតគ្រប់គ្នា ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងនៃឆ្នាំទី2 របស់យើង ហើយថ្ងៃនេះក៏មាននិស្សិតដែលទើបនិងផ្ទេរមកពី អង់គ្លេស ផងដែរ, Norawit Titicharoenrak (Gemini) » បន្ទាប់ពីលោកគ្រូនិយាយចប់គាត់ក៏ហៅឈ្មោះរបស់និស្សិតម្នាក់នោះ

គេគ្រាន់តែងើបឈរតែមិននិយាយស្តីអ្វីទាំងអស់  ប៉ុន្តែស្រីៗដែលរៀននៅថ្នាក់នេះ ពួកគេនាំគ្នាស្រែកហូរសឹងតែបែកថ្នាក់ព្រោះតែភាពសង្ហាររបស់និស្សិតដែលផ្ទេរមកពីអង់គ្លេសនោះ

«សិស្សចូលថ្មីសោះ ឈ្លើយមេសវី» ហ្វតគេពិតជាជ្រេញនិងប្រុសម្នាក់នេះណាស់
តែគេមិនដឹងទេថាពាក្យដែលគេនិយាយ ជេមបានស្តាប់លឺទាំងអស់

«អង្គុយវិញចុះប្អូន» ដោយមិនឃើញគេនិយាយអ្វី លោកគ្រូក៏អោយគេអង្គុយចុះនិងរៀនវិញ

មិនប៉ុន្មានម៉ោងក៏ដល់ម៉ោងចេញទៅផ្ទះ
Gemini ក៏ដើរតម្រង់ទៅកន្លែងចតឡានតែក៏ត្រូវឈប់ភ្លាមៗព្រោះតែមានអ្នកស្ទាក់នៅខាងមុខ

«ឯងនៅមិនទាន់សុំទោសយើងទេ យើងមិនសុខចិត្ត» គេមិនសុខចិត្តនោះទេដែលមិនបានការសុំទោសពីបុរសម្នាក់នេះ

«ជារឿងរបស់ឯង» ជេមតបតែប៉ុណ្ណេះក៏ដើរទៅមុខបន្ត តែក៏ត្រូវឈប់ទៀត

«ម៉ែឱមិនចេះប្រដៅទេហេសបានជាគ្មានសុជីវធម៍អញ្ចឹង» ដោយទ្រាំមិនបាន ហ្វត ក៏និយាយពាក្យដែលមិនគួរនិយាយនេះចេញទៅ (ខ្លាំងហាសកូន)

ជេមគេមិនតប.ត តែមុខរបស់គេក៏ចាប់ផ្តើមក្រហមព្រោះតែខឹងនិងហ្វតដែលនិយាយពាក់ព័ន្ធនិង ប៉ាម៉ាក់ របស់ខ្លួន

«ឯងចង់ទៅណា អេ» និយាយមិនទាន់ចប់ផងចង់គេចទៅណា ហ្វតគ្មានថ្ងៃអោយគេចរួចទេបាទ

«ឯងគ្មានសិទ្ធនិយាយពីប៉ាម៉ាក់យើងទេ» និយាយតែប៉ុណ្ណេះ ជេមក៏ដើរបំបុកស្មារបស់ហ្វតដើរតម្រង់ទៅឡានរបស់គេ

«យើងមិនខ្វល់ បើឯងមិនសុំទោសយើង យើងនិងតាមឆាឆៅឯង» ហ្វតស្រែកពីចម្ងាយទៅទាំងខឹងផងអីផង ដែលគេហ៊ានដើរបុកស្មាខ្លួនមួយទំហឹង

ងាកមកមើល ជេម វិញ នៅពេលដែលចូលមកដល់ក្នុងឡានភ្លាម គេស្រាប់តែស្រក់ទឹកភ្នែកមកទាំងមិនដឹងខ្លួន
          _______________________
វិឡា Titicharoenrak
វីឡានេះគឺម៉ាក់របស់ ជេម គាត់បានទិញនៅពេលដែលប្តូរមករស់នៅស្រុកថៃវិញនេះទេ ហើយគាត់ក៏បានដាក់វិឡានេះជានាមត្រកូលរបស់កូនប្រុសគាយ់ដែរ

«អ្នកប្រុស...»

«ម៉ាក់របស់ខ្ញុំនៅទេ?» រកតែអ្នកបម្រើនិយាយមិនទាន់ចប់ ជេមក៏និយាយកាត់ភ្លាមដោយសួររកម៉ាក់របស់ខ្លួន

«ចាស អត់ទេអ្នកប្រុស លោកស្រីចេញទៅប្រជុំតាំងពីព្រឹក»

គ្រាន់តែលឺអ្នកបម្រើនិយាយរួច ជេមក៏ដើរតម្រង់ទៅបន្ទប់របស់ខ្លួនដោយស្ងៀមស្ងាត់

ពេលយប់ក៏បានមកដល់ ជេមបានទៅក្នុងបារមួយនៃទីក្រុងបាំងកក គេអង្គុយផឹកតែម្នាក់ឯងព្រោះគេទើបតែប្តូរមកទីនេះ គ្មានមិត្តនោះទេ

«ប្អូនលើកស្រាទៅតុលេង34បន្តិច»

«បាទ»

«នេះជាស្រារបស់លោក...អៅ អាម្នាក់មុខងាប់តើ» ចៃដន្យឬក៏ជាអ្វីទើបបានជាអោយពួកគេជួបគ្នាទៀតហើយ
ហ្វតគេធ្វើការថែមម៉ោងនៅពេលយប់នៅក្នុងបារមួយដែលធ្វើជាអ្នករត់តុ ព្រោះតែជីវភាពគ្រួសាររបស់គេមិនសូវជាធូរធារប៉ុន្មានទេ ទើបគេធ្វើការដើម្បីមានប្រាក់បន្ថែមសម្រាប់ខ្លួនឯង

នៅពេលលឺបែបនេះ ជេម ក៏ងើយមុខទៅសម្លឹងអ្នកដែលហៅខ្លួនថា មុខងាប់ នោះ ដោយដឹងថាជានរណាហើយ ជេមមិននិយាយអ្វីក៏លើកស្រាផឹកធ្វើមិនដឹង

«រឹកម្លេះ នែក កុំតែយើងកំពុងធ្វើការទេកុំអីឯងងាប់ហើយ» (កាន់តែកាចហើយកូន)
_____________________________
Thanks for your reading
Pls don't forget to vote
បើមានពាក្យសម្តីមិនសមរម្យកន្លែងណា សូមអធ្យាស្រ័យផងណា ☺️

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now